ធ្វើ​ញ៉ាំ​លេង​ឆ្ងាញ់​ណាស់ នំប៉័ង​ចៀន​សាច់​ជ្រូក​ចិញ្ច្រាំ ម្ហូប​ពិសេស​សម្រាប់​កូន​ៗ​អ្នក

  • 2018-10-04 09:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ម្ហូប​ដែល​កញ្ញា​នឹង​ចែក​រំលែក​នៅ​ថ្ងៃ​នេះ នឹង​ជា​មុខ​ម្ហូប​ពិសេស​សម្រាប់​អ្នក​ម្ដាយ​ដែល​កំពុង​ស្វែង​រក​​ម្ហូប​ពិសេស​ហើយ​ប្លែក​សម្រាប់​កូន​ៗ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​អាច​ធ្វើ​ញ៉ាំ​លេង​ផង​ដែរ។ មុខ​ម្ហូប​នេះ​មាន​ឈ្មោះ​ថា “នំប៉័ង​ចៀន​សាច់​ជ្រូក​ចិញ្ច្រាំ”។ ចង់​ដឹង​ថា​វិធី​ធ្វើ​​យ៉ាង​ណា និង​ផ្សំ​គ្រឿង​អ្វី​ខ្លះ​ សូម​អាន​ខាង​ក្រោម​នេះ៖

គ្រឿង​ផ្សំ

  • សាច់​ជ្រូក​ចិញ្ច្រាំ កន្លះ​គីឡូ

  • ខ្ទឹម​ស ៦កំពឹស

  • ឫស​វ៉ាន់ស៊ុយ ២

  • ម្រេចគ្រាប់ ២ស្លាបព្រាបាយ

  • ប្រេងខ្យង ២ស្លាបព្រាបាយ

  • ទឹក​ស៊ីអ៊ីវ ១ស្លាបព្រាបាយ

  • ស្ករស ១ស្លាបព្រាបាយ

  • ពងមាន់ ១គ្រាប់

  • ស្លឹកខ្ទឹមចិញ្ច្រាំ ២ដើម

  • នំប៉័ងសាំងវិច ១០បន្ទះ

  • ទឹកខ្មេះ​បន្តិច (សម្រាប់​ដាក់​ខ្លាញ់​ពេល​ចៀន)

វិធី​ធ្វើ៖

១. យក​នំប៉័ងសាំងវិច​មក​​កាត់​ជា​ ៤​ចំណិត​ក្នុង​មួយ​បន្ទះ រួច​យក​ទៅ​ហាលថ្ងៃ ឬ​ទុក​ឲ្យ​ស្ងួត​ល្អ។

២. បុក​ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស និង​ម្រេច​គ្រាប់​ឲ្យ​ម៉ដ្ឋ​ជាមួយ​គ្នា។

៣. យក​គ្រឿង​ដែល​បុក​រួច​មក​លាយ​ជាមួយសាច់ជ្រូក​ចិញ្ច្រាំ ដាក់​ទឹក​ស៊ីអ៊ីវ ប្រេងខ្យង ពង​មាន់ និង​ស្លឹកខ្ទឹម កូរ​ឲ្យ​ចូល​គ្នា។

៤. ដួស​សាច់ជ្រូក​ដែល​លាយ​គ្រឿង​ហើយ​មក​ប៉ាត​លើ​នំប៉័ង​។

៥. យក​ខ្ទះ​ដាក់​ខ្លាញ់ ល្មម​ក្ដៅ​ដាក់​ទឹក​ខ្មេះ​ចូល​បន្តិច រួច​ហើយ​ដាក់​នំប៉័ង​ចៀន ដោយ​ដាក់​ខាង​ផ្នែក​សាច់ជ្រូក​ឲ្យ​បាន​ក្រៀម​ល្អ​បន្តិច។

៦. ឆ្អិន​រួច​រៀប​ដាក់​ចាន ញ៉ាំ​ជាមួយ​ទឹក​ជ្រលក់​មាន់ដើម្បី​ទទួល​បាន​រសជាតិ​​កាន់​តែ​ឆ្ងាញ់។

ទស្សនា​វីដេអូ​អំពី​វិធី​ធ្វើ៖

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម