កុំ​ឲ្យ​ធ្វើ​តែ​ម្ហូប​ដដែល​ៗ​ មក​សាក​សាច់​ជ្រូក​​ខ្ចប់​បន្លែ​​ទឹក​ត្រី​ហឹរ​ៗ ឆ្ងាញ់​ហើយ​ងាយ​ធ្វើ​ទៀត

  • 2018-10-02 04:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ញ៉ាំ​ម្ហូប​ដដែល​ៗ​រាល់​ថ្ងៃ​ ប្រាកដ​ជា​មាន​អារម្មណ៍​ធុញ​ទ្រាន់​ខ្លះ​​ហើយ​ ដូច្នេះគួរ​តែ​ឆ្លៀត​ពេល​រៀន​ធ្វើ​ម្ហូប​អ្វី​ថ្មី​ៗ​ខ្លះ ដើម្បី​​ឲ្យ​បាន​ប្លែក​មាត់​ទាំង​អស់​គ្នា។ ថ្ងៃ​នេះ កញ្ញា​នឹង​ចែក​រំលែក​អំពី​មុខ​ម្ហូប​មួយ​ដែល​អាច​និយាយ​បាន​ថា​ជា​មុខ​ម្ហូប​ថ្មី​សម្រាប់​ប្រិយមិត្ត​ភាគ​ច្រើន ប៉ុន្តែ​វា​ក៏​មិន​ពិបាក​ធ្វើ​ដែរ។ មុខ​ម្ហូប​នោះ​គឺ “សាច់​ជ្រូក​បី​ជាន់​ខ្ចប់​បន្លែ​​ទឹក​ត្រី​ហឹរ​ៗ”។ គ្រាន់​តែ​ឮ​ឈ្មោះ​ក៏​ស្រក់​ទឹក​មាត់​ហើយ​មែន​អត់? អីចឹង​តោះ​យើង​ទៅ​រៀន​ធ្វើ​ទាំង​អស់​គ្នា​តែ​ម្ដង។

ជា​ដំបូង​យើង​ចាប់​ផ្ដើម​ធ្វើ​ទឹក​ជ្រលក់​មុន ដោយ​ដាក់​ខ្ទឹម​ស ឫស​វ៉ាន់ស៊ុយ​បុក​ឲ្យ​ម៉ដ្ឋ​ចូល​គ្នា រួច​ហើយ​ដាក់​ម្ទេស ទឹក​ត្រី ស្ករ​ត្នោត និង​ជីរវ៉ាន់ស៊ុយ​បន្តិច កូរ​ឲ្យ​ចូល​ជាតិ​គ្នា​ ភ្លក្ស​មើល​​បើ​ឆ្ងាញ់​ល្មម​នោះ​ជា​ការ​ស្រេច​សម្រាប់​ទឹក​ជ្រលក់។ ចំណែក​​សាច់​ជ្រូក​វិញ​គឺ​គ្មាន​អី​ស្មុគស្មាញ​ទេ គឺ​គ្រាន់​តែ​ដាំ​ទឹក​ឲ្យ​ពុះ រួច​ដាក់​សាច់​ជ្រូក​ចូល ស្ងោរ​ឲ្យ​ឆ្អិន​​រួច​ហើយ​ស្រង់​យក​មក​ចិត​ជា​ចំណិត​ៗ​។ អាច​ញ៉ាំ​បាន​ជា​មួយ​បន្លែ​ផ្សេង​ៗ​ដូច​ជា​សាលាដ ស្ពៃ​បូកគោ ឬជីរនាងវង ហើយ​បើ​មាន​នំ​បញ្ចុក​លាយ​គ្នា​ទៀត​គឺ​កាន់​តែ​ពិសេស។

គ្រឿង​ផ្សំ៖

  • ម្ទេស​ តាម​ចូល​ចិត្ត

  • ឫស​វ៉ាន់ស៊ុយ ៣

  • ខ្ទឹម​ស ៨កំពឹស

  • ទឹក​ត្រី ៤ស្លាបព្រាបាយ

  • ស្ករ​ត្នោត (រំលាយ​ក្នុង​ទឹក​ឲ្យ​ហើយ) ៣ស្លាបព្រាបាយ

  • ក្រូចឆ្មារ ២ផ្លែ​កន្លះ

  • ជី​វ៉ាន់ស៊ុយ ២ស្លាបព្រាបាយ

  • សាច់​ជ្រូក​បី​ជាន់ កន្លះ​គីឡូ

  • ទឹក​ត្រី ២ស្លាបព្រាបាយ

ទស្សនា​វីដេអូ​ខាង​ក្រោម​៖

ចុចអាន៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម