ចង់ញ៉ាំស្វាយខ្ចីឲ្យឆ្ងាញ់ប្លែកមាត់ សាកក្រឡុកកាពិបែបនេះទៅ
- 2018-09-26 08:48:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ញ៉ាំស្វាយខ្ចីឲ្យឆ្ងាញ់ប្លែកមាត់ សាកក្រឡុកកាពិបែបនេះទៅ
រាល់លើក ពេលញ៉ាំស្វាយខ្ចី ចូលចិត្តញ៉ាំផ្ទាប់ជាមួយអីដែរ? ជឿថាភាគច្រើនស្រីៗយើងនឹងចូលចិត្តអំបិលម្ទេស ឬអំបិលបង្គា ព្រោះវាងាយស្រួល ហើយអត់មានក្លិនដូចកាពិផង។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តកាពិ ថ្ងៃនេះកញ្ញា នឹងបង្ហាញពីវិធីក្រឡុកស្វាយជាមួយកាពិហឹរដ៏ឆ្ងាញ់ៗដោយខ្លួនឯងតែម្ដង។
វិធីធ្វើគឺមិនលំបាកទេ ដោយជាដំបូងគឺត្រូវដាក់កាពិ ១ស្លាបព្រា លាយជាមួយស្ករស ទឹកសាប ហើយកូរឲ្យរលាយចូលជាតិគ្នា។ រួចហើយដាក់ស្វាយដែលចិតរួចចូល និងដាក់ម្ទេស ខ្ទឹមក្រហម បង្គាក្រៀម ក្រឡុកឲ្យចូលគ្នា នោះអ្នកនឹងទទួលបានស្វាយក្រឡុកកាពិមួយចានដ៏ឆ្ងាញ់ហើយប្លែក។
គ្រឿងផ្សំ៖
ស្វាយខ្ចី (យកអាជូរ) ២ផ្លែ
កាពិ ១ស្លាបព្រាបាយ
ស្ករស ១/៤កូនចាន
ម្ទេសក្រៀមម៉ដ្ឋ ១ស្លាបព្រាបាយ
ម្ទេសចិញ្ច្រាំ ១ស្លាបព្រាបាយ
ខ្ទឹមក្រហម ២ស្លាបព្រាបាយ
បង្គាក្រៀម ១ស្លាបព្រាបាយ
ទឹកសាប ១/៤ចានគោម
ចុចអាន៖
វិធីធ្វើ “មាន់អាំងគល់ស្លឹកគ្រៃ” ដ៏ឈ្ងុយឆ្ងាញ់ ឃើញហើយស្រក់ទឹកមាត់គ្រប់គ្នា
របៀបធ្វើ “បង្គាអប់មីសួ” ឲ្យឈ្ងុយឆ្ងាញ់មិនចាញ់ម្ហូបហាង