អ្នក​កើត​ម៉ោង​មាស​ទាំង​បី​នេះ អាច​មាន​សម្ពាយ​បុណ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ថ្ងៃ​មុខ

  • 2018-06-23 01:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ោង ​ថ្ងៃ ខែ និង​ឆ្នាំ​កំណើត​គឺ​ជា​ធាតុ​ទាំង​៤​ដែល​អាច​កំណត់​និង​មើល​ដឹង​ពី​បុគ្គលិក​លក្ខណៈ​របស់​បុគ្គល​ម្នាក់​ៗ​បាន​យ៉ាង​ច្បាស់។ យោង​តាម​​ហោរា​ទស្សន៍ទាយ​ដោយ​គន់គូរ​លើ​ម៉ោង​កើត​ បាន​ចែក​ចេញ​ជា​ម៉ោង​មាស​៣​ធំ​ៗ​ដូច​ខាង​ក្រោម​។ បាន​ន័យ​ថា អ្នក​ដែល​កើត​ក្នុង​ចន្លោះ​ម៉ោង​ទាំង​នេះ​អាច​នឹង​​សំណាង​នៅ​ថ្ងៃ​ក្រោយ​ជា​មិន​ខាន។

ម៉ោង​មាស​ទី​មួយ៖ ពី​ម៉ោង​២៣ ដល់​ម៉ោង​១​រំលង​អាធ្រាត្រ

ចន្លោះ​ម៉ោង​នេះ​គឺ​ជា​ម៉ោង ទឹក! ទឹក​នៅ​ពេល​យប់​តែង​តែ​ថ្លា​ស្អាត និង​មាន​ពន្លឺ​ព្រិចៗ។ ការ​ទស្សន៍ទាយ​ផ្នែក​លេខ​វិទ្យា​បាន​រក​​អះអាង​ថា អ្នក​ដែល​កើត​ម៉ោង​ចន្លោះ​នេះ​តែង​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ល្អ ជា​មនុស្ស​ចូល​ចិត្ត​ភាព​សាមញ្ញ និង​តែង​តែ​មាន​ការ​គិត​ល្អិត​ល្អន់​ចំពោះ​គ្រប់​កិច្ចការងារ។ ពួក​គេ​មិន​ត្រឹម​តែ​មាន​ទេពកោសល្យ​ពិសេស ឆ្លាត​វៃ​ទេ តែ​ក៏​ជា​មនុស្ស​ចេះ​ដាក់​ខ្លួន​និង​ចេះ​គិត​ពី​អ្នក​ដទៃ។

មនុស្ស​បែប​នេះ​​ចេះ​ពេញ​ចិត្ត និង​សរសើរ​នូវ​អ្វី​ដែល​ខ្លួន​មាន មិន​ថា​ពួក​គេ​កើត​មក​ជា​អ្នក​មាន​ឬ​ក្រ​នោះ​ទេ។ ពួក​គេ​តែង​ចេះ​ថ្លឹងថ្លែង​បាន​ល្អ ​​ចេះ​ការពារ​គោល​ជំហរ​របស់​ខ្លួន និង​ចេះ​ជួយ​អ្នក​ដែល​ទន់​ខ្សោយ​ជាង​ខ្លួន។

ពេល​ឈាន​ដល់​វ័យ​ជំទង់ មនុស្ស​ប្រភេទ​នេះ​មាន​សមត្ថភាព​ចេះ​រក​ប្រាក់ ​​ទុកដាក់​ទ្រព្យ​សម្បត្តិ​បាន​យ៉ាង​ល្អ​ប្រសើរ និង​អាច​ធ្វើ​ឱ្យ​កើន​​បាន​ច្រើន​សម្រាប់​ខ្លួន​និង​គ្រួសារ​បាន​ទៀត​ផង។ ជា​ពិសេស អ្នក​ដែល​កើត​ឆ្នាំឆ្លូវ រោង និង​កុរ អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​សំណាង​​ទាំង​ក្នុង​ការងារ ជីវិត​គូ និង​លុយកាក់។

ពេល​ចូល​ដល់​វ័យ​ចាស់ ពួក​គេ​មិន​បាច់​ភ័យ​ព្រួយ​រឿង​លុយ​កាក់​ឡើយ ព្រោះ​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ពេល​នៅ​វ័យ​ក្មេង​អាច​ចាយ​សម្រាប់​ជីវិត​ចុងក្រោយ​នេះ​យ៉ាង​សប្បាយ​រីករាយ។

ម៉ោងមាស​ទី​២៖ ពី​ម៉ោង​៧​ព្រឹក​ដល់​៩​ព្រឹក

នេះ​ជា​ម៉ោង​ នាគ។ វា​ជា​ពេល​វេលា​ដ៏​ស្រស់​ស្អាត​បំផុត​ និង​ពោរពេញ​ដោយ​ភាព​ក្លៀវក្លា​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​។ ម៉ោង​៧​ព្រឹក​ដល់​៩​ព្រឹក​នេះ គឺ​ជា​ពេលវេលា​ដែល​សត្វ​ទាំង​ឡាយ​ពោរពេញ​ដោយ​កម្លាំង​ថាមពល ដើម្បី​ត្រៀម​ខ្លួន​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី។ ដូច​គ្នា​ដែរ អ្នក​ដែល​កើត​ម៉ោង​នេះ​តែង​ជា​មនុស្ស​​ដែល​ប្រកប​ដោយ​សុ​ទិដ្ឋិ​ មាន​ក្ដី​ស្រលាញ់ និង​ភាព​ឆ្លាត​វៃ​ពី​ធម្មជាតិ​ដែល​ទទួល​បាន​ការ​កោត​សរសើរ​។

​និយាយ​ពី​ចិត្ត​គំនិត​វិញ មនុស្ស​នេះ​មាន​ភាព​រហ័ស​រហួន​ផ្នែក​ខួរ​ក្បាល និយាយ​១​អាច​យល់​ដល់​១០ ដូច្នេះ​ពួក​គេ​អាច​ចូល​ទៅ​ក្នុង​សង្គម​បាន​យ៉ាង​ងាយ និង​មាន​ទំនាក់​ទំនង​ល្អ អ្នក​ណា​ក៏​ស្រលាញ់​ចូល​ចិត្ត។

អ្នក​ដែល​កើត​ម៉ោង​ចន្លោះ​នេះ​តែង​អាច​មាន​ជីវិត​ហូរហៀរ​ដោយ​ទ្រព្យ​សម្បត្តិ មិន​ចាំបាច់​ប្រឹង​ធ្វើ​ការ​ក៏​អាច​បាន​ប្រាក់​ទិញ​បាយ​ហូប​ដែរ។ បើ​អ្នក​ជំនួញ ពួក​គេ​នឹង​រក​ប្រាក់​បាន​យ៉ាង​ងាយ ហើយ​មាន​បណ្ដាញ​ដែល​អាច​ពឹងពាក់​បាន​ច្រើន​ទៀត​ផង។

អ្នក​កើត​ម៉ោង​នេះ​នឹង​ឈាន​ដល់​វ័យ​សម្បូរ​សប្បាយ​នៅ​អាយុ​៣៥​ឆ្នាំ។ បើ​ជា​មនុស្ស​ប្រុស អាច​មាន​ភ័ព្វសំណាង​រក​ប្រាក់​បាន​ហូរហៀរ​ដោយ​សមត្ថភាព​ខ្លួន​ឯង ហើយ​បើ​ជា​មនុស្ស​ស្រី​វិញ​អាច​មាន​សំណាង​បាន​ប្ដី​ជា​អ្នក​មាន​ស្ដុកស្ដម្ភ។

ម៉ោង​មាស​ទី​៣៖ ពី​ម៉ោង​៣រសៀល ដល់​ម៉ោង​៥​ល្ងាច

ពេលវេលា​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេលវេលា​ចន្លោះ​រវាង​ថ្ងៃ​និង​យប់ ដែល​ជា​ពេលវេលា​ព្រះ​អាទិត្យ​លិច​ចោល​រស្មី​ដ៏​ស្រស់​ស្អាត​បំផុត។ អ្នក​ដែល​កើត​ម៉ោង​នេះ​នឹង​ទទួល​បាន​សំណាង​ល្អ និង​ពរ​ជ័យ​តាំង​ពី​កំណើត​តែ​ម្ដង។ ភាគ​ច្រើន​នៃ​ពួក​គេ​គឺ​នឹង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​កិត្តិយស ថ្លៃ​ថ្នូរ។

​បើ​និយាយ​ពី​បញ្ញា​ឆ្លាត​វៃ ការ​គិត​បាន​រហ័ស កម្រ​មាន​អ្នក​ណា​អាច​មក​ប្រៀបធៀប​ជាមួយ​អ្នក​កើត​ម៉ោង​ចន្លោះ​នេះ​ណាស់។ ពួក​គេ​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​កំណត់​គោលដៅ និង​ឈាន​ដល់​ការ​សម្រេច​វា​ឱ្យ​បាន។

ចូល​ដល់​អាយុ​៣៥​ឆ្នាំ មនុស្ស​ប្រភេទ​នេះ​នឹង​អាច​មាន​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ប្រាថ្នា​​ជា​មិន​ខាន៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី