រឿង​ពិសេស​៨​យ៉ាង ​​ទាល់​តែ​​អ្នក​​ឈាម​ប្រភេទ O ​ប៉ុណ្ណោះ​ទើប​មាន​

  • 2018-06-13 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ O ឬ​ធ្លាប់​ស្គាល់​អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះ​អាច​សង្កេត​មើល​ចំណុច​ខាងក្រោម​ ព្រោះ​វា​ជា​ចំណុច​ពិសេស​របស់​អ្នក ហើយ​កត់​សម្គាល់​ផង​ថា​តើ ត្រូវ​បាន​ប៉ុន្មាន​ចំណុច?

១. ច្រើន​តែ​ជា​មនុស្ស​អង់អាច មិន​ចេះ​ខ្លាច ឬ​ចុះ​ញ៉ម​អ្នក​ណា​ងាយ មាន​ការ​តាំង​ចិត្ត​ខ្ពស់ និង​មិន​ងាយ​ឱ្យ​អ្នក​ណា​មើល​ចិត្ត​ធ្លុះ​បាន​ដោយ​ងាយ​ឡើយ។

២. ច្រើន​ត្រូវ​មូស​ខាំ​ច្រើន​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេង ប៉ុន្តែ​អាច​មាន​ឱកាស​កើត​ជំងឺ​គ្រុនចាញ់​​តិច​ជាង​គេ​ទៅ​វិញ។

៣. អ្នក​ដែល​នៅ​ក្រៅ​ក្រុម​ឈាម​ O- អាច​ផ្ដល់​ឈាម​ឱ្យ​មនុស្ស​គ្រប់គ្នា មិន​ថាគេ​នោះ​មាន​ឈាម​ប្រភេទ​អ្វី​ក៏​ដោយ។

៤. មាន​សមត្ថភាព​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ និង​ដឹង​ពី​វិធី​និយាយ​ជាមួយ​អ្នក​ដទៃ​ឱ្យ​ស្ដាប់​សម្ដី​អ្នក​ផង និង​មិន​បោះបង់​ចោល​គោលដៅ​របស់​គេ​ផង។

៥. នឹង​ទទួល​បាន​ការ​ថ្នាក់ថ្នម​ ស្រលាញ់​កក់ក្ដៅ ពី​មនុស្ស​ផ្ទុយ​ភេទ ឬ​គូ​ស្នេហ៍​បាន​ច្រើន​។

៦. ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​សប្បាយ និង​ភាព​អ៊ូអរ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ការ​ពេល​សម្រាប់​ខ្លួន​ឯង​នៅ​ស្ងាត់ៗ​ផង​ដែរ។

៧. ពេល​ខ្លះ​ជា​មនុស្ស​ឆេវឆាវ មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន ឃើញ​ខឹង​ក៏​ស្ដី​ឱ្យ តែ​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក មិន​ចេះ​លាក់​កំនួច​ចាក់​គេ​ពី​ក្រោយ​ខ្នង​ទេ។

៨. គួរ​ញ៉ាំ​​សាច់​ដែល​គ្មាន​ជាតិ​ខ្លាញ់ និង​គ្រឿង​សមុទ្រ​ឱ្យ​បាន​ច្រើន តែ​គួរ​កាត់​បន្ថយ​ប្រភេទ​ទឹក​ដោះ​គោ និង​អាហារ​ដែល​មាន​ជាតិ​ Gluten (ប្រភេទ​ប្រូតេអ៊ីន​ក្នុង​គ្រាប់​ធញ្ញជាតិ)៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ សរ សុគន្ធី