រឿង​ ៦យ៉ាង​ដែល​ឪពុក​ម្តាយ​​សម័យ​នេះ​គួរ​តែ​បង្រៀន​កូន

  • 2018-05-30 06:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឪពុក​ម្តាយ​ជា​ច្រើន​ព្យាយាម​ការ​ពារ​កូន​មិន​ថា​ខុស​មិន​ថា​ត្រូវ​។ បើ​បែប​នេះ​មែន​ អ្នក​ពិត​ជា​ធ្វើ​ខុស​ហើយ​ ព្រោះ​បើ​អ្នក​កាន់​តែ​ជួយ​នោះ​កូន​អ្នក​​នឹង​កាន់​តែ​យ៉ាប់​ទៅៗ​។​ អ្នក​មិន​អាច​ការ​ពារ​កូន​អ្នក​បាន​គ្រប់​ពេល​ ឬ​រហូត​នោះ​ទេ។​ ហេតុនេះ​ហើយ​គួរ​បង្រៀន​កូន​ពី​ដំណោះ​ស្រាយ​ទាំង​នេះ​៖​

១.​ រៀន​និយាយ​ថា​ "ទេ"

~បញ្ហា៖​ មិត្ត​រួម​ថ្នាក់​របស់​កូន​អ្នក​ព្យាយាម​លួច​មើល​កូន​អ្នក​។​ ប្រសិន​បើ​កូន​អ្នក​ជួយ​ នោះ​ពួក​គេ​ប្រាកដ​បាន​សូន្យ​ពេល​ដែល​គ្រូ​ចាប់​បាន។

~ដំណោះ​ស្រាយ​ ៖​ អ្នក​ត្រូវ​ពន្យល់​កូន​អ្នក​ថា​ កូន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជា​ច្រើន​ ហើយ​អ្នក​ដទៃ​​មិន​គួរ​ព្យាយាម​ប្រើ​ប្រាស់​ចំណេះ​ដឹង​នោះ​ដើម្បី​ផល​ប្រយោជន៍​ខ្លួន​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​​នោះ​ទេ។​ ចំណេះ​អាច​ចែក​រំលែក​បាន​តែ​មិន​មែន​ពេល​ប្រលង​នោះ​ទេ។​

២.​ រៀន​កុំ​ឲ្យ​ចាញ់​ច្រាប​អ្នក​ដទៃ

~បញ្ហា៖​ កូន​របស់​អ្នក​ត្រូវ​បាន​គេ​បង្អាប់​លេង​ ឬ​សម្លុត​នៅ​សាលា​ហើយ​កូន​អ្នក​លែង​ចង់​ទៅ​សាលា។

~ដំណោះ​ស្រាយ ៖​ អ្នក​មិន​អាច​ជ្រៀត​ជ្រែក​ក្នុង​រឿង​នេះ​ដោយ​ប្រយោល​បាន​ទេ​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​អ្នក​កាន់​តែ​ពិបាក។​ អ្នក​គួរ​តែ​បង្រៀន​កូន​ថា​ ពួក​គេ​ព្យាយាម​លេង​សើច​​ដោយ​ធ្វើ​ឱ្យ​កូន​យំ​ ឬ​ភ័យ​ខ្លាច។​ ចឹង​ហើយ​កូន​មិន​ត្រូវ​ខ្វល់​ពាក្យ​ទាំង​នោះ​ទេ​ ហើយ​សង​សឹក​គេ​ដោយ​ការ​មិន​អើពើ។​ ពួក​គេ​នឹង​ឈប់​ដោយ​ឯកឯង​។

៣.​ ចំណាត់​ថ្នាក់​មិន​មែន​ជា​រឿង​សំខាន់​បំផុត​ទេ

~បញ្ហា៖​ គ្រប់​ពេល​ដែល​កូន​អ្នក​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​ គេ​តែង​តែ​យំ​ហើយ​អស់​សង្ឃឹម​។​ គេ​ព្យាយាម​លាក់​បាំង​ពី​អ្នក​ដោយ​សារ​ខ្លាច​ការ​ស្តី​បន្ទោស។

~ដំណោះ​ស្រាយ៖​ ឪពុក​ម្តាយ​ភាគ​ច្រើន​ស្តី​បន្ទោស​នៅ​ពេល​កូន​បាន​ចំណាត់​ថ្នាក់​មិន​ល្អ​ដោយ​មិន​បាន​ពិចារណា​ឱ្យ​បាន​ត្រឹម​ត្រូវ។​ អ្នក​ណាៗ​ក៏​ចង់​ឱ្យ​កូន​បាន​ចំណាត់​ថ្នាក់​ល្អ​ដែរ​ ប៉ុន្តែ​មិន​ត្រូវ​ស្តី​បន្ទោស​ទេ​។​ អ្នក​ត្រូវ​ប្រាប់​គេ​ថា​ គេ​អាច​ធ្វើ​បាន​លើក​ក្រោយ​ទៀត​ ព្យាយាម​ឡើង​។​ ការ​ប្រាប់​បែប​នេះ​កូន​អ្នក​នឹង​មិន​ខ្លាច​ឧបសគ្គ​នៅ​ថ្ងៃ​មុខ។

៤.​ រៀន​ជួយ​និង​ការ​ពារ​អ្នក​ទន់​ខ្សោយ

~បញ្ហា​ ៖ កូន​របស់​អ្នក​ប្រាប់​ថា​មិត្ត​របស់​គេ​ត្រូវ​បាន​មិត្ត​ផ្សេង​ទៀត​គំរាម​។​ កូន​អ្នក​មិន​ដឹង​ជួយ​របៀប​ណា​ ហើយ​ក៏​មិន​ហ៊ាន​ជួយ។​

~ដំណោះ​ស្រាយ​ ៖​ ក្មេង​ជា​ច្រើន​ខ្លាច​ពេល​ដែល​ជួយ​អ្នក​ផ្សេង​ហើយ​ គេ​ក៏​ខ្លាច​ជា​ជន​រង​គ្រោះ​ដែរ។​ អ្នក​ត្រូវ​បង្រៀន​កូន​អ្នក​ឱ្យ​ចែក​រំលែក​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ជួយ​អ្នក​ទន់​ខ្សោយ​។

៥.​ ស្រលាញ់​អ្វី​ដែល​កូន​ធ្វើ​

~បញ្ហា៖​ កូន​អ្នក​មាន​អារម្មណ៍​ថា​ហត់​នៅ​ពេល​ដែល​គេ​ធ្វើ​កិច្ច​ការ​សាលា​ និង​ហាត់​កីឡា​ដែល​គេ​មិន​ចូល​ចិត្ត។ កូន​អ្នក​បែរ​ជា​ចូល​ចិត្ត​សង់​ផ្ទះ​ ឬ​គូរ​គំនូរ។​

~ដំណោះ​ស្រាយ៖​ ឪពុក​ម្តាយ​ចង់​ឱ្យ​កូន​សប្បាយ​ចិត្ត​ ហើយ​ក៏​ចង់​ឱ្យ​កូន​ទទួល​បាន​លទ្ធផល​ល្អ​ដែរ។​ អ្នក​មិន​អាច​ឱ្យ​កូន​ឈប់​ធ្វើ​អ្វី​ដែល​គេ​ចូល​ចិត្ត​ ហើយ​ផ្តោត​លើ​ការ​សិក្សា​តែ​មួយ​មុខ​ទេ។​ អ្នក​គួរ​តែ​ឱ្យ​កូន​អ្នក​ធ្វើ​អ្វី​ដែល​គេ​ចូល​ចិត្ត​បន្ទាប់​ពី​ចប់​កិច្ចការ​ ហើយ​លើក​ទឹក​ចិត្ត​គេ​នូវ​អ្វី​ដែល​គេ​ចូល​ចិត្ត​។

៦.​ ស្រលាញ់​ខ្លួន​ឯង​ជា​ខ្លួន​ឯង

~បញ្ហា៖​ កូន​អ្នក​គិត​ថា​ ខ្លួន​គេ​មើល​ទៅ​មិន​ស្អាត​ហើយ​ធាត់​ជាង​មិត្ត​ដទៃ​ទៀត។​ កូន​អ្នក​ចាប់​ផ្តើម​តូច​ចិត្ត​បន្តិច​ម្តងៗ​ ហើយ​នេះ​គឺ​ជា​បញ្ហា​ទៅ​ថ្ងៃ​អនាគត។

~ដំណោះ​ស្រាយ៖​ កូន​អ្នក​មិន​អាច​ជឿ​ នៅ​ពេល​ដែល​អ្នក​ប្រាប់​គេ​ថា​គេ​ស្អាត​នោះ​ទេ។​ យក​ល្អ​អ្នក​គួរ​តែ​យក​រូប​អាក្រក់​ៗ​របស់​អ្នក​ ឬ​អ្នក​ដែល​គ្មាន​កាយ​សម្បទា​គ្រប់​គ្រាន់​ ហើយ​ប្រាប់​គេ​ថា​គ្មាន​អ្នក​ណា​កើត​មក​ស្អាត​នោះ​ទេ​ មាន​អ្នក​ខ្លះ​មិន​មាន​គ្រប់​យ៉ាង​ផង​តែ​គេ​នៅ​តែ​ស្រលាញ់​ខ្លួន​គេ៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម