ការ​​ចិញ្ចឹមកូន​ ៤ដំណាក់​កាលតាម​ក្បួន​​​ជនជាតិ​ចិន ឪពុក​ម្ដាយ​គួរ​ចងចាំ

  • 2017-05-12 02:16:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ចញ្ចឹម​បីបាច់​កូន​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ម្នាក់ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។ ឪពុក​ម្តាយ​​ត្រូវ​ចំណាយ​​​កម្លាំង​​កាយ-ចិត្ត និង​​ពេល​​វេលា​​ស្ទើរ​​ពេញ​​មួយ​​ជីវិត។ ថ្ងៃនេះ កញ្ញា នឹង​បង្ហាញ​ជូន​នូវ របៀប​ចិញ្ចឹម​កូន​តាម​ក្បួន​ជនជាតិ​ចិន ដែល​មាន​៤​ដំណាក់​កាល​​ខាង​ក្រោម​នេះ៖

១. ទារក​អាយុ​ក្រោម​មួយ​ខួប៖ ​មើល​ថែ​ឲ្យ​ដិតដល់ កុំ​បណ្ដោយ​ឲ្យ​ឃ្លាត​ពី​ខ្លួន។ នេះ​ជា​ពេល​វេលា​ដែល​គួរ​ថ្នាក់ថ្នម​បីបម​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ក្មេង​មាន​អារម្មណ៍​កក់ក្ដៅ​ដែល​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់។

២. ក្មេង​តូច​អាយុ១-៥ឆ្នាំ៖ ឲ្យ​នៅឃ្លាត​ពី​ខ្លួន​ តែកុំ​ឲ្យឃ្លាត​ពី​ដៃ។ នេះ​ជា​ពេល​វេលា​ដែល​ក្មេង​ចង់​ដឹង​ ចង់​ឃើញ ទើប​ឪពុក​ម្ដាយ​គួរ​បណ្ដោយ​ឲ្យ​ឃ្លាត​ពី​ខ្លួន​ខ្លះ ប៉ុន្តែ​ត្រូវ​ចាំ​ការពារ​គេ​ជានិច្ច។​

៣. ក្មេង​អាយុ ៦-១៦ឆ្នាំ៖ បណ្ដោយ​ឲ្យផុត​ពី​ដៃ តែ​កុំឲ្យ​​ផុត​ពី​ខ្សែ​ភ្នែក។ នេះ​ជា​ពេល​វេលា​ដែល​ក្មេង​រៀន​ស្គាល់​ពី​សង្គម តាម​រយៈ​ការ​សេពគប់​មិត្តភ័ក្ដិ ដូច្នេះ​គួរ​បណ្ដោយ​ឲ្យ​គេ​ធ្វើ​អ្វី​ដែលមាន​ប្រយោជន៍ ប៉ុន្តែ​ក៏​ត្រូវ​ចាំ​ជួយ​ចាំ​មើល ដើម្បី​កុំ​ឲ្យ​គេ​ដើរ​ភ្លើតភ្លើន​ខុស​ផ្លូវ។

រូបតំណាង

៤. ក្មេង​ជំទង់ អាយុ ១៦-២០ឆ្នាំ៖ បណ្ដោយ​ឲ្យឆ្ងាយ​ខ្សែ​ភ្នែក តែ​កុំ​បណ្ដោយ​ឲ្យ​ឆ្ងាយ​ពី​ចិត្ត។ នេះ​ជា​ពេល​វេលា​ដែល​ក្មេង​មាន​ការ​គិត​ជា​របស់​​ខ្លួន​ឯង និង​កំណត់​ផ្លូវ​ជីវិត​ខ្លួន​ឯង​បាន ដូច្នេះ​ឪពុក​ម្ដាយ​គួរ​បណ្ដោយ​ឲ្យ​កូន​ប្រើ​ជីវិត​តាម​ផ្លូវ​ដើរ​របស់​គេ ប៉ុន្តែ​ក៏​នៅ​ធ្វើ​ជា​ទី​ពឹង​​សម្រាប់​គេ​តាម​រយៈ​​ការ​ផ្ដល់​កម្លាំង​ចិត្ត និង​គំនិត​យោបល់៕

ប្រភព៖ Deethojai ប្រែសម្រួលៈ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម