គន្លឹះថែទាំសុខភាពកុមារក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ

  • 2024-12-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គន្លឹះថែទាំសុខភាពកុមារក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ។ ការត្រឡប់មកពីវិស្សមកាលអាចជាពេលវេលាដ៏លំបាកមួយសម្រាប់កុមារក្នុងការត្រឡប់ទៅរកទម្លាប់ធម្មតាវិញ ដែលខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗសម្រាប់ឪពុកម្តាយក្នុងការ ការថែទាំសុខភាពកុមារក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ៖

១. ទម្លាប់គេងត្រូវម៉ោងពេលឡើងវិញ៖ អោយកូនគេងឱ្យបានឆាប់ បរិយាកាសគេងដែលមានផាសុកភាពវានឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឱ្យកុមារងាយស្រួលត្រឡប់ទៅរកទម្លាប់ពីមុនវិញ។

២. បង្កើនការទទួលទានទឹក៖ អោយកូនផឹកទឹកអោយបានគ្រប់គ្រាន់ ផ្តល់ផ្លែឈើនិងបន្លែដែលមានជាតិទឹកខ្ពស់ ព្រោះការធ្វើដំណើរអាចបណ្តាលឱ្យខ្វះជាតិទឹក ដូច្នេះការបំពេញជាតិទឹកឡើងវិញមានសារៈសំខាន់សម្រាប់សុខភាពទូទៅរបស់កូនៗ។

៣. ត្រួតពិនិត្យបញ្ហាសុខភាពទូទៅ៖ សង្កេតមើលរោគសញ្ញានៃជំងឺឆ្លង ពិនិត្យមើលស្បែករកមើលការរលាក ឬស្នាមខាំពីសត្វល្អិត ព្រោះការរកឃើញបានឆាប់រហ័សការនឹងអាចអោយកុមារទទួលបានការព្យាបាលបានទាន់ពេលវេលា។

៤. បង្កើតទម្លាប់ញាំអាហារអោយល្អឡើងវិញ៖ អំឡុងពេលដំណើរកំសាន្ត កុមារអាចទទួលទានអាហារចំរុះគ្រប់មុខ ញាំមិនទៀងទាត់ពេល ដូចនេះសូមឆាប់ទំលាប់អោយកុមារទានអោយបានត្រឹមត្រូវមកវិញ ជាមួយអាហារដែលសំបូរដោយជីវជាតិ មុនពេលកូនខូចទំលាប់ក្នុងការញាំ។

៥. អនាម័យដៃនិងខ្លួនប្រាណ៖ សំអាតខ្លួនប្រាណ លាងដៃកូនជាប្រចាំដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្សេងៗ។ ការអនុវត្តតាមគន្លឹះទាំងនេះនឹងជួយអោយកូនៗរបស់អ្នកងាយស្រួលត្រឡប់ទៅរកទម្លាប់ធម្មតា និងរក្សាសុខភាពល្អក្រោយមកពីដំណើរកំសាន្តវិញ និងជួយអោយពួកគឺនៅតែមានសុខភាពល្អ មិនមែនមកពីដើរលេងវិញហើយឈឺរហូតទេ។

ការអនុវត្តតាមគន្លឹះទាំងនេះនឹងជួយអោយកូនៗរបស់អ្នកងាយស្រួលត្រឡប់ទៅរកទម្លាប់ធម្មតា និងរក្សាសុខភាពល្អក្រោយមកពីដំណើរកំសាន្តវិញ និងជួយអោយពួកគឺនៅតែមានសុខភាពល្អ មិនមែនមកពីដើរលេងវិញហើយឈឺរហូតទេ។

ប្រភព៖ ម៉ាក់ពេទ្យ

អត្ថបទ៖ សិរីរត្នន៍