វិធីសាស្ដ្រកំណត់អត្តសញ្ញាណសារធាតុ Aloin របស់ Herbalife នៅក្នុងប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ AOAC INTERNATIONAL
- 2025-07-23 04:23:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ដ្រកំណត់អត្តសញ្ញាណសារធាតុ Aloin របស់ Herbalife នៅក្នុងប្រទាលកន្ទុយក្រពើ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ AOAC INTERNATIONAL
វិធីសាស្រ្តដែលត្រូវបានបញ្ជាក់អាចបង្កើនគុណភាព និងសុវត្ថិភាពឱសថរុក្ខជាតិជាសកល (ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុនសហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព ថ្ងៃនេះបានប្រកាសថា សមាគមសហប្រតិបត្តិការវិភាគផ្លូវការ (AOAC INTERNATIONAL) ដែលជាអាជ្ញាធរសកលផ្នែកវិទ្យាសាស្ត្រវិភាគ បានបញ្ជាក់ជាផ្លូវការនូវវិធីសាស្រ្តកំណត់អត្តសញ្ញាណ និងការវាស់វែងសារធាតុ anthraquinones ដែលត្រូវបានគេស្គាល់ថាជា aloins នៅក្នុងប្រទាលកន្ទុយក្រពើរបស់ក្រុមហ៊ុន Herbalife។
ក្រុមផ្នែកច្បាប់នៃប្រទាលកន្ទុយក្រពើតម្រូវឱ្យក្រុមហ៊ុនទាំងអស់ដែលផលិតផលិតផលប្រទាលកន្ទុយក្រពើ ត្រូវតែត្រួតពិនិត្យសមាសធាតុដែលកើតឡើងដោយធម្មជាតិដូចជា aloin A, aloin B, និង aloe-emodin ថាពិតជាត្រូវទៅតាមគោលការណ៍ណែនាំសុវត្ថិភាពពិតប្រាកដមែន។ វិញ្ញាបនបត្រនេះទទួលស្គាល់ជាផ្លូវការនូវវិធីសាស្រ្តរបស់ក្រុមហ៊ុន Herbalife ក្នុងការរក aloins ហើយជាវិធីសាស្រ្តដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានអនុម័តដោយ AOAC។
វិធីសាស្ត្រដែលត្រូវបានបញ្ជាក់ដោយ AOAC នេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife និងត្រូវបានផ្ទៀងផ្ទាត់ដោយមន្ទីរពិសោធន៍ឯករាជ្យនៅជុំវិញពិភពលោក ហើយក៏ត្រូវបានប្រើប្រាស់ដើម្បីតេស្តគ្រប់ផលិតផលប្រទាលកន្ទុយក្រពើទាំងអស់របស់ Herbalife ដែលនឹងធានានូវសុវត្ថិភាពស្របពេលដែលនៅតែរក្សាអត្ថប្រយោជន៍ធម្មជាតិរបស់ប្រទាលកន្ទុយក្រពើបាន។ ប្រទាលកន្ទុយក្រពើ គឺជាគ្រឿងផ្សំដ៏សំខាន់នៅក្នុងផលិតផលកំពូលៗជាច្រើនរបស់ Herbalife ដែលត្រូវបានលក់នៅក្នុងទីផ្សារជាង ៩០ ប្រទេស។
លោក Gary Swanson អនុប្រធានជាន់ខ្ពស់ផ្នែកគុណភាពនៅ Herbalife បានថ្លែងថា៖ "ការផ្ទៀងផ្ទាត់ AOAC នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Herbalife និងឧស្សាហកម្មទាំងមូល"។ លោកបានបន្តថា៖ "យើងមានមោទនភាពដែលបានដឹកនាំការច្នៃប្រឌិតបែបវិទ្យាសាស្ត្រដែលបង្កើនសុវត្ថិភាពគ្រឿងផ្សំរុក្ខជាតិ ផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់ផលិតផល Herbalife និងអតិថិជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយជំរុញស្តង់ដារល្អៗនៅទូទាំងឧស្សាហកម្មផងដែរ" ។
វិធីសាស្ត្ររបស់ Herbalife ត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសិក្សាដោយពហុមន្ទីរពិសោធន៍ជាសកល និងមានការចូលរួមដោយមន្ទីរពិសោធន៍ឯករាជ្យចំនួនប្រាំបីផ្សេងទៀតផងដែរ។ មន្ទីរពិសោធន៍នីមួយៗ ធ្វើការតេស្តសំណាកផលិតផលប្រទាលកន្ទុយក្រពើចំនួនប្រាំមួយដូចគ្នា រួមទាំងវត្ថុធាតុដើម និងផលិតផលសម្រេច ដោយប្រើ HPLC (High-Performance Liquid Chromatography) ដើម្បីវាស់វែង aloin A, aloin B, និង aloe-emodin ។ ការសិក្សាតាមរយៈមន្ទីរពិសោធន៍ទាំងអស់នេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ និងទំនុកចិត្ត ជាមួយនឹងលទ្ធផលបញ្ជាក់ថាវាពិតជាត្រឹមត្រូវទៅតាមលក្ខខណ្ឌកំណត់ រួមទាំងភាពជាក់លាក់ និងភាពសមស្របនៃប្រព័ន្ធពិសោធន៍។
លោកបណ្ឌិត Katerina Mastovska នាយករងប្រតិបត្តិ និងប្រធានផ្នែកវិទ្យាសាស្ត្រ AOAC INTERNATIONAL បានថ្លែងថា៖ "ការសិក្សាផ្ទៀងផ្ទាត់ពហុមន្ទីរពិសោធន៍នេះ គឺជាការគាំទ្រដ៏សំខាន់ទៅលើវិធីសាស្ត្រវិភាគដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រ Herbalife ដើម្បីអាចក្លាយជាវិធីសាស្ត្រផ្លូវការ AOAC 2016.09 Official Final Action បាន" ។ លោកបានបន្តទៀតថា៖ "វិធីសាស្ត្រផ្លូវការរបស់ AOAC ឆ្លងកាត់ការវាយតម្លៃវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ ហើយផ្តល់ទំនុកចិត្តខ្ពស់ និងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។ ដូច្នេះវិធីសាស្ត្រនេះនឹងជួយពង្រឹងគុណភាពឱសថរុក្ខជាតិ និងស្តង់ដារសុវត្ថិភាពនៅទូទាំងពិភពលោក" ។
ជាយូរមកហើយដែល Herbalife ប្តេជ្ញាចិត្តក្នុងការស្រាវជ្រាវប្រទាលកន្ទុយក្រពើ និងការធានាទៅលើគុណភាពជាចម្បង។ ជាលទ្ធផលនៃការខិតខំនេះ ពូកយើងបានចុះបញ្ជីប៉ាតង់ចំនួនប្រាំំំ និងបានបោះពុម្ពផ្សាយជាសាធារណៈនូវការសិក្សាចំនួនបីផ្សេងគ្នា ដែលផ្តោតលើការអភិវឌ្ឍ៍វិធីសាស្ត្រសុវត្ថិភាពក្នុងការចម្រាញ់យកសារធាតុពីរុក្ខជាតិ ដែលនៅតែរក្សាបាននូវអត្ថប្រយោជន៍ធម្មជាតិរបស់រុក្ខជាតិនោះ។ ខណៈពេលដែលក្រុមហ៊ុនជាច្រើនពឹងផ្អែកតែទៅលើវិញ្ញាបនបត្រអ្នកផ្គត់ផ្គង់ទីបី ក្រុមហ៊ុន Herbalife បានបោះជំហានទៅមួយកម្រិតទៀត។ Herbalife គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះក្នុងពិភពលោកដែលប្រើប្រាស់វិធីសាស្ត្រ advance spectroscopy proton nuclear magnetic resonance (NMR) ដែលជាបច្ចេកទេសវិភាគដោយប្រើដែនម៉ាញេទិក និងរលកហ្វ្រេកង់វិទ្យុដើម្បីកំណត់ម៉ូលេគុលដែលមាននៅក្នុងវត្ថុធាតុដើមនៃប្រទាលកន្ទុយក្រពើ។ វិធីសាស្ត្រនេះធ្វើឱ្យ Herbalife អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់នូវអត្តសញ្ញាណ ភាពបរិសុទ្ធនៃប្រទាលកន្ទុយក្រពើនៅក្នុងកម្រិតដ៏ល្អិតល្អន់បំផុត និងអាចធានាបាននូវស្តង់ដារខ្ពស់បំផុតនៃគុណភាព និងភាពជាប់លាប់ នៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
អស់រយៈពេល ៤៥ ឆ្នាំមកហើយ Herbalife បានរក្សាការប្តេជ្ញាចិត្តចំពោះគោលការណ៍តាំងពីគ្រាប់ពូជ រហូតដល់ផលិតផល (Seed to Feed) ។ ស្តង់ដានេះធានាថារាល់គ្រឿងផ្សំទាំងអស់ ដែលរាប់ចាប់ពីដំណាំដែលបានមកពី់កសិករដាំដុះ ត្រូវតែប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ រហូតដល់ផលិតផលសម្រេច ហើយស្របទៅតាមស្តង់ដារគុណភាពដែលបានកំណត់។ លើសពីនេះទៅទៀត Herbalife ក៏បានធ្វើការពិនិត្យ និងតេស្តសាកល្បងផ្ទៃក្នុងខ្លួនឯងនៅក្នុងមន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយ ISO 17025 ដើម្បីផ្ទៀងផ្ទាត់ថាគ្រឿងផ្សំទាំងនោះត្រូវបានអនុលោមទៅតាមស្តង់ដារក្រុមហ៊ុន និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។
ដំណើរការដែលមានការគាំទ្រដោយវិទ្យាសាស្ត្រនេះមានមូលដ្ឋានលើការអនុវត្តផលិតកម្មល្អ (GMPs) និងស្តង់ដារអន្តរជាតិ NSF ដែលធ្វើឱ្យយើងអាចធានានូវភាពជាប់លាប់នៃគុណភាពនៅក្នុងទីផ្សារជាង ៩០ ប្រទេសបាន។ ដំណើរការនេះដែលត្រូវបានគាំទ្រដោយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញគុណភាពសកល បានពង្រឹងទំនុកចិត្តអ្នកប្រើប្រាស់ និងនៅតែបន្តលើកកម្ពស់ស្តង់ដារឧស្សាហកម្មនៅទូទាំងពិភពលោកឱ្យទៅមុខបន្តទៀត។
វិធីសាស្ត្រសាកល្បងប្រទាលកន្ទុយក្រពើរបស់ Herbalife ត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of AOAC INTERNATIONAL (Volume 108, Issue 3, Pages 449-471) ។
អំពីក្រុមហ៊ុន Herbalife ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម៕