មានរូបមន្ត ៥ មុខ ដែលជួយឲ្យស្បែកភ្លឺថ្លា បំបាត់ស្នាមអុចខ្មៅ

  • 2024-08-21 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំណុចខ្មៅៗនៅលើផ្ទៃមុខ ជាបញ្ហាប្រឈមរបស់ស្ត្រីដែលស្រលាញ់សម្រស់ ដូចនេះប្រសិនបើដឹងថាខ្លួនមានស្នាមអុចខ្មៅៗលើមុខ ហើយមិនដឹងរកអ្វីមកលាបឬព្យាបាល អាចសាករូបមន្តទាំង៥នេះបាន ៖

១. ផ្លែល្ហុងនិងទឹកឃ្មុំ

ផ្លែល្ហុងជួយឲ្យស្បែកមុខស្អាតនិងប្រសើរឡើងបាន ដោយគ្រាន់តែអ្នកចិតសម្បកចេញ យកតែសាច់ក្រហមទៅកិនឲ្យល្អិតហើយបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលក្នុងល្ហុង ដើម្បីកិតវាឲ្យក្លាយទៅជាល្បាយតែមួយ ហើយអ្នកអាចលាបលើផ្ទៃមុខបាន ដោយទុករយះពេល១៥ទៅ២០នាទី រួចលាងសម្អាតមុខចេញជាការស្រេច។ ធ្វើបែបនេះ៣ទៅ៤ដងក្នុងមួយសប្តាហ៏ល្អបំផុត។

២. ក្រូចឆ្មា - ទឹកឃ្មុំ

ក្រូចឆ្មាមានវីតាមីន C ធម្មជាតិ - សារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលជួយឱ្យស្បែកភ្លឺថ្លា។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិបំបាត់ស្នាម និងផ្តល់សំណើម ដែលជួយរក្សាតុល្យភាពសំណើម។ ដើម្បីលាបលើផ្ទៃមុខ អ្នកត្រូវប្រើទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ ហើយលាយទឹកឃ្មុំមួយស្លាបព្រា លាបល្បាយទាំងនោះលើមុខរបស់អ្នក ហើយទុករយៈពេល ១០ នាទី ទើបលាងមុខចេញជាការស្រេច។

៣. ម្សៅរមៀតជាមួយទឹកឃ្មុំ

រមៀតត្រូវបានគេស្គាល់ថាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការផលិតមេឡានីន ដូចនេះអ្នកអាចយកម្សៅរមៀតលាយជាមួយទឹកឃ្មុំឲ្យសមាមាត្រគ្នា ហើយលាបលើផ្ទៃមុខ ទុកចោលប្រហែលជា១០នាទី លាងមុខចេញជាការស្រេច។

៤ .លាងមុខជាមួយទឹកដោះគោជូរ

ទឹកដោះគោយ៉ាអួ ផ្តល់ឲ្យស្បែកសរលោង និងមានសំណើម ហើយអាស៊ីតឡាក់ទិកនៅក្នុងទឹកដោះគោយ៉ាអួក៏ការពារស្បែកស្ងួត និងបំបាត់ស្នាមអុចខ្មៅ ផងដែរ។ អ្នកអាចលាបវាដោយផ្ទាល់ ឬផ្សំជាមួយរមៀតក៏បានដែរ ដោយទុករយះពេល១០ទៅ១៥នាទី លាងមុខចេញជាការស្រេច។

៥. Aloe vera ទឹកក្រូចឆ្មា និង ប្រេងសំខាន់វីតាមីន E

ក្រូចឆ្មាជួយជម្រុះ និងបញ្ចេញកោសិកាស្បែកងាប់ ជម្រះរន្ធញើស និងមុនក្បាលខ្មៅ។ Aloe vera ជួយឱ្យស្បែករបស់អ្នកមានសំណើម ផ្តល់សំណើម ធ្វើអោយក្មេងជាងវ័យ និងភ្លឺថ្លា។ ប្រេងវីតាមីន E ជួយធ្វើឱ្យស្បែកមានភាពក្មេងជាងវ័យ និងមានប្រយោជន៍សម្រាប់ការលុបពណ៌ស្បែក។ លោកអ្នកគ្រាន់តែលាយរបស់ទាំង៣មុខចូលគ្នាជាល្បាយតែមួយ ហើយយកមកលាបលើផ្ទៃមុខជារង្វង់រយះពេល៣ទៅ៥នាទី បន្ទាប់មកទុកវារយះពេល៣០នាទីរួចលាងមុខចេញជាការស្រេច ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម