តើកង្វះវីតាមីនD និងមានផលប៉ះពាល់អ្វីខ្លះទៅលើខួរក្បាល និងប្រព័ន្ធប្រសាទ

  • 2024-03-01 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វីតាមីនDមានតួនាទីសំខាន់ណាស់នៅក្នុងការលូតលាស់និងដំណើរការរបស់ប្រព័ន្ធប្រសាទ។ នេះបើតាមការបង្ហាញលើការសិក្សាស្រាវជ្រាវជាច្រើនកន្លងមក វីតាមីនDគឺជា secosteroid ដែលបានមកពីការបំលែងរបស់ 7-dehydrocholesterol នៅក្រោមស្រទាប់ស្បែកអេពីដែម ក្រោមឥទ្ធិពលរបស់កាំរស្មីអ៊ុលត្រាវីយ៉ូឡេ B(UVB)។ ការផ្លាស់ប្តូរបរិស្ថានសង្គមដែលកាត់បន្ថយការប៉ះត្រូវកាំរស្មីព្រះអាទិត្យ ជីវិតក្នុងទីក្រុង ការបំពុលបរិយាកាស របៀបស្លៀកពាក់ បាននាំឲ្យមានកង្វះវីតាមីន D ទោះបីជាយើងរស់នៅតំបន់ត្រូពិចដែលចែងចាំងទៅដោយរស្មីព្រះសុរិយាក៏ដោយ។ កាលណានិយាយពីវីតាមីន D មជ្ឈដ្ឋានទូទៅនឹងគិតភ្លាមដល់ជំងឺពុកឆ្អឹង(Osteoporosis) និងមិនបានដឹងថាវីតាមីន D នៅមានតួនាទីច្រើនទៀតសម្រាប់សារពាង្គកាយយើង។

ក. តើជំងឺប្រព័ន្ធប្រសាទកណ្តាលអ្វីខ្លះដែលអាបណ្តាលមកពីកង្វះវីតាមីនD?

1. ប្រព័ន្ធប្រសាទ កណ្ដាល(Central Nervous System)

  • មានការថយចុះទំហំរបស់ខួរក្បាល

  • ជំងឺក្រិនប្រព័ន្ធប្រសាទ(Multiple Sclerosis)

  • ជំងឺរលាកសរសៃភ្នែក

  • ជំងឺអេពីឡឹបស៊ី

  • ការប៉ះពាល់ដល់សរសៃឈាមខួរក្បាលនិងការស្ទះសរសៃឈាម

  • ជំងឺប៉ាកគិនសុន ( Parkinson)

  • ជំងឺស្វិតប្រព័ន្ធសាច់ដុំបញ្ជា(Amyotrophic lateral sclerosis)

  • អាចប៉ះពាល់ដល់ការចងចាំនិងជំងឺAlzheimer

2. ប្រព័ន្ធប្រសាទខាងក្រៅ(Peripheral Nervous System)

  • ប៉ះពាល់ដល់សាច់ដុំ(ឈឺចុកចាប់ ខ្សោយ)

  • ប៉ះពាល់ដល់សរសៃប្រព័ន្ធប្រសាទ

ខ. តើវីតាមីន D មាននៅក្នុងអ្វីខ្លះ?

  • អាហារប្រភេទសាច់(ខ្លាញ់ ថ្លើមត្រី ស៊ុតក្រហម ថ្លើមសត្វ ប៊ឺ…)

  • អាហារប្រភេទរុក្ខជាតិ(ផ្សិត គ្រាប់ធញ្ញជាតិ បន្លែបៃតងឆៅ ប្រេងបន្លែ…)

ការដែលមិនបានត្រូវពន្លឺថ្ងៃគ្រប់គ្រាន់ កង្វះការទទួលទានអាហារដែលមានវីតាមីន D គឺជាមូលហេតុសំខាន់ដែលនាំឲ្យខ្វះវីតាមីន D

គ.តើធ្វើយ៉ាងណាទើបដឹងថាយើងខ្វះវីតាមីន D ?

សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញបើអ្នកមានរោគសញ្ញាដែលសង្ស័យដូចបានរៀបរាប់ជូនខាងលើ។ គ្រូពេទ្យនឹងស្នើសុំការពិនិត្យឈាមមើលកម្រិតវីតាមីន D នៅក្នុងឈាមរបស់យើង ព្រមជាមួយវិធីសាស្ត្រព្យាបាលដែលត្រឹមត្រូវនិងមានប្រសិទ្ធភាព។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម