ស្វែងយល់ពីបញ្ហាសុខភាព អ្វីទៅជាវិបត្តិរំលាយអាហារ?
- 2023-08-07 01:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីបញ្ហាសុខភាព អ្វីទៅជាវិបត្តិរំលាយអាហារ?
វិបត្តិរំលាយអាហារ (functional dyspepsia) គឺជាជំងឺមួយដែលជួបប្រទះញឹកញាប់ចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ វាជាជំងឺមួយដែលមានលក្ខណៈរ៉ាំរ៉ៃ ដែលអាចប៉ះពាល់ដល់ការងារ និងជីវភាពប្រចាំថ្ងៃរបស់អ្នកជំងឺ និងគ្រូសារ។
ស្វែងយល់ពីចំណុចមួយចំនួនខាងក្រោមទាក់ទងនឹងវិបត្តិរំលាយអាហារ មានអ្វីខ្លះដែលគួរយល់ដឹងទាំងអស់គ្នា៖
១- មូលហេតុអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
២- រោគសញ្ញា៖ ក. ជំងឺនេះស្តែងចេញជារោគសញ្ញា ៤ធំៗគឺ៖ • បរិភោគអាហារឆាប់ឆ្អែត • តឹងណែនពោះក្រោយបរិភោគ • ឈឺចុងដង្ហើម • ក្រហាយចុងដង្ហើម
ខ. រោគសញ្ញាគ្រោះថ្នាក់រួមមាន៖ • ការលេចឡើងថ្មីៗនូវរោគសញ្ញាលើអ្នកដែលមានអាយុលើសពី ៤៥ឆ្នាំ • ការស្រកទម្ងន់ដោយគ្មានមូលហេតុ • ពិបាកលេប ឬលេបឈឺ • ក្អួតមិនបាត់ • ស្លេកស្លាំង • ស្ទាបប៉ះដុំនៅចុងដង្ហើម • ប្រវត្តិគ្រួសារមានជំងឺមហារីក ក្រពះពោះវៀនផ្នែកខាងលើ • បន្ទោបង់មានឈាម • កើតលឿង
គ. ព្រមទាំងមានរោគសញ្ញាបន្ទាប់បន្សំដូចជា ក្អួតចង្អោរ ហើមពោះ ភើជាដើម ។ល។**
៣. ការធ្វើរោគវិនិច្ឆ័យ៖ ការធ្វើរោគវិនិច្ឆ័យពឹងផ្អែកទាំងស្រុងតាមរយៈការសាកសួរ ពីរោគសញ្ញានៃជំងឺផ្ទាល់ ហើយក៏អាចឈានទៅដល់ការមើលឈាមមួយចំនួន អេកូពោះ និងព្រមទាំងឈានទៅដល់ការឆ្លុះក្រពះ ក្នុងករណីជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ឬមានរោគសញ្ញាគ្រោះថ្នាក់ដែលសង្ស័យថាមានជំងឺផ្សេងៗដូចជា ជំងឺដំបៅក្រពះ មហារីកក្នុងបំពង់អាហារផ្នែកខាងក្រោម និងក្រពះ។
៤- ទាក់ទងទៅនឹងការព្យាបាល ជារួមមាន៖
ជាក់ស្តែង តាមប្រភពរបស់ វេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត្របានបញ្ជាក់ថា “ជំងឺវិបត្តិរំលាយអាហារ គឺជាជំងឺរ៉ាំរ៉ៃ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃព្រមទាំងមានការចំណាយច្រើន។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។"
ចុចអានបន្ត៖ កុំធ្វេសប្រហែសពីចំណុចទាំងនេះនាំឲ្យខូចប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ