ខូចប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ ដោយសារធ្វេសប្រហែសពីចំណុចទាំងនេះ

  • 2020-06-19 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​ហូប​ឆ្ងាញ់ ​សប្បាយ​ចិត្ត ការ​បញ្ចេញ​ចោល​បាន​ល្អ​និង​ទៀង​ទាត់​ក៏​ជា​ផ្នែក​មួយ​សំខាន់​ ជួយ​ឲ្យ​សុខភាព​និង​រាងកាយ​សម​សួន​ផង​ដែរ។ ​ដូច្នេះ ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រព័ន្ធ​រំលាយ​អាហារ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ​យ៉ាង​ណា​ក៏​ដោយ ​មនុស្ស​មួយ​ចំនួន​បាន​មើល​រំលង​ចំណុច​នេះ ​​រហូត​ធ្វើ​ឲ្យ​ខូច​ខាត​ប្រព័ន្ធ​រំលាយ​អាហារ។ ​ខាង​ក្រោម​នេះ ​ជា​ចំណុច​មួយ​ចំនួន​ធំ​ៗ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​រំលាយ​​អាហារ៖​

រូបតំណាង

**១. ខូច​ប្រព័ន្ធ​រំលាយ​អាហារ​ដោយសារ​ចង់​ស្គម​លឿន​ពេក**

ដោយ​សារ​តែ​ចង់​ស្គម​ និង​រាង​ស្អាត​​ឆាប់​រហ័ស​ពេក ​នារី​មួយ​ចំនួន​តម​អាហារ​មិន​ញ៉ាំ​អ្វី​សោះ ដែល​ប៉ះ​ពាល់​​មិន​ត្រឹម​ប្រព័ន្ធ​រំលាយ​អាហារ​ទេ ​​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​​ប្រែ​ស្រអាប់​ រាង​កាយ​ទ្រុឌ​ទ្រោម​ថែម​ទៀត​ផង។ ដូច​នេះ ​បើ​នារី​ទាំង​អស់​ចង់​សម្រក​ទម្ងន់ ​គួរ​​តែ​គ្រប់​គ្រង​ម្ហូប​អាហារ ចេះ​ជ្រើស​រើស​អាហារ​មាន​ជីវជាតិ ដែល​វា​ល្អ​ចំពោះ​សុខភាព​រយៈ​ពេល​វែង។

រូបតំណាង

២. អង្គុយ​យូរ​ម៉ោង​ពេក​ដោយ​គ្មាន​ធ្វើ​លំហាត់​ប្រាណ

​វា​ជា​ការ​ពិត​ដែល​ជម្រើស​ម្ហូប អាច​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​របស់​យើង​បាន ប៉ុន្តែ​ការ​ធ្វើ​លំហាត់​ប្រាណ​​ក៏​ជួយ​បង្កើត​រាង​ឲ្យ​សម​សួន​ជាង​មុន​ផង​ដែរ។ សម្រាប់​នារី​ធ្វើ​ការ​នៅ​ការិយាល័យ ឬ​សិស្ស​និស្សិត​​ដែល​សិក្សា​ច្រើន អង្គុយ​យូរ​ម៉ោង ​មិន​មាន​ពេល​ហាត់​ប្រាណ គួរ​តែ​ឧស្សាហ៍​ក្រោក​ឈរ ឬ​​ធ្វើ​ចលនា​យ៉ាង​ហោច​ ១៥​នាទី បន្ទាប់​ពី​ហូប​អាហារ​រួច ​ដើម្បី​ឲ្យ​​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​ល្អ​។

រូបតំណាង

៣. ផឹក​គ្រឿង​ស្រវឹង

​ផឹក​ស្រា​ញឹក​ញប់​ពេក ​មិន​ល្អ​ចំពោះ​រាង​កាយ​ឡើយ ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​តែ​ម្តង។ ​បើ​យូរ​ម្តង​ៗ​ដោយសារ​ជប់​លៀង ឬ​ផឹក​ត្រឹម​​ម្តង​ក្នុង​មួយ​ខែ​​ដើម្បី​ស្បែក​ស្អាត នោះ​មិន​សូវ​ជះ​ផល​អាក្រក់​ឡើយ។

រូបតំណាង

៤. ​មិន​សូវ​សម្រាក​បាន​គ្រប់​គ្រាន់

ការ​សម្រាក​ពិត​ជា​សំខាន់​លើស​អ្វី​ៗ​ទាំង​អស់។ ​កាល​ណា​អ្នក​សម្រាក​មិន​គ្រប់​គ្រាន់​ទេ​ រាង​កាយ​មិន​អាច​មាន​លទ្ធភាព​ជួស​ជុល​សម្រាប់​ប្រព័ន្ធ​ផ្សេង​ៗ​បាន​ឡើយ។ ​ដូចនេះ ​យ៉ាង​ហោច​ណាស់​ក៏​ ៦ -​៨ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ទើប​ល្អ។ ​​​

ប្រភព៖ jelly ប្រែ​សម្រួល៖ លឹម សុនា