បង្ហាញកម្លាំងចិត្តពីខាងក្នុង និងសក់ដ៏ស្រស់ស្អាតរបស់អ្នក ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យពី Pantene!

  • 2022-06-06 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានសក់ស្អាត និងរឹងមាំហើយមែនទេ? នេះជាឱកាសដើម្បីចូលរួមក្នុងការប្រកួតនៅលើបណ្តាញសង្គមក្រោមប្រធានបទ Pantene’s #strongisbeautiful ដើម្បីឈ្នះរង្វាន់ដ៏គួរឱ្យទាក់ទាញ។

សាប៊ូកក់សក់ Pantene ជាមួយនឹងរូបមន្ត Pro-Vitamin B5 និង Japanese Rice Oil Essences ជួយពង្រឹងសរសៃសក់តាំងពីគល់ដល់ចុងសក់ ធ្វើឱ្យសក់រឹងមាំ និងមានសុខភាពល្អ។ ម៉ាកយីហោនេះផងដែរកំពុងតែដំណើរការការប្រកួតប្រជែងនៅលើបណ្តាញសង្គមរបស់ពួកគេដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យបង្ហាញសក់ដ៏ស្រស់ស្អាតរបស់ពួកគេ និងចែករំលែកនូវរឿងរ៉ាវនៃកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេ ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

គ្រាន់តែថតរូបសក់ដ៏ស្រស់ស្អាតរបស់អ្នកជាមួយផលិតផល Pantene ហើយសរសេរសាច់រឿងនៅលើ Caption អំពីកម្លាំងចិត្តពីខាងក្នុងរបស់អ្នក។

ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីម៉ាកយីហោមួយនេះ កុំភ្លេចធ្វើតាមលក្ខខណ្ឌក្នុងការចូលរួម៖

  • អ្នកចូលរួមលេងទាំងអស់ត្រូវថតរូបដោយបង្ហាញសក់ស្អាតរបស់អ្នក រួមជាមួយនឹងសាប៊ូកក់សក់ PANTENE ណាមួយក៏បាន
  • ហើយសរសេរសាច់រឿងនៅលើ Caption អំពីការតាំងចិត្តជម្នះឧបសគ្គដែលអ្នកកំពុងតែប្រឈមមុខ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់អ្នក
  • ដាក់ hashtag #PanteneCambodia #Strongisbeautiful បន្ទាប់មកផុសជាសាធារណៈ
  • រួចផុសរូបរបស់អ្នកនៅក្នុង Comment ផុសមួយនេះ
  • ឡាចផេក Pantene Cambodia រួចចែករំលែកផុសនេះជាសាធារណៈ។

អ្នកចូលរួមប្រកួតទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដូចជា៖

  1. រង្វាន់ធំទី១ iPhone 13 Pro

  2. រង្វាន់ធំទី២ iPad mini 6

  3. រង្វាន់ធំទី៣ iWatch Series 6

  4. រង្វាន់ធំទី៤ ផលិតផល Pantene ជាច្រើនសន្ធឹកសន្ធាប់ទៀត។

ការប្រកួតនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 15 ខែមិថុនា ឆ្នាំ ២០២២។

សម្រាប់សាច់រឿងដែលឈ្នះនឹងត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការរបស់ P&G Pantene Team។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក Pantene Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម