ដៃគូដ៏ល្អបំផុតសម្រាប់ស្បែកក្បាល! បញ្ជាទិញតាមរយៈ Nham24 Fresh នឹងទទួលបានសាប៊ូកក់សក់ Head & Shoulders ដោយឥតគិតថ្លៃ

  • 2022-05-28 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញភាពជឿជាក់ជាមួយស្បែកក្បាលគ្មានអង្គែ!

ភាពជឿជាក់គឺពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេសជាមួយស្បែកក្បាលដែលគ្មានអង្គែនិងសក់មានសុខភាពល្អ។ ប៉ុន្តែសម្រាប់អ្នកធ្វើដំណើរតាមដងផ្លូវដែលប្រឈមនឹងកម្តៅព្រះអាទិត្យ ញើស ផ្សែងពុល ភ្លៀង និង ធូលីដី ប្រាកដជាត្រូវការជំនួយការថែរក្សាសក់ និង ស្បែកក្បាល។

សាកល្បងសាប៊ូកក់សក់ Head & Shoulders ជួយកម្ចាត់អង្គែ (ប្រើជាប្រចាំដើម្បីកម្ចាត់អង្គែនៅលើស្បែកក្បាល) រមាស់ និងមានក្លិនមិនល្អ។ ដូច្នេះអ្នកអាចជឿជាក់ក្នុងការបង្ហាញសក់ស្អាតនិងគ្មានអង្គែ។

ថ្មីៗនេះក្រុមហ៊ុនសាប៊ូកក់សក់ Head & Shoulders បានចាប់ដៃសហការជាមួយក្រុមហ៊ុនដឹកជញ្ចូន Nham24។ អតិថិជនដែលធ្វើការបញ្ជាទិញផលិតផលទូទៅឬគ្រឿងទេសតាមរយៈកម្មវិធី Nham24 រួចចូលទៅកាន់ Nham24 Fresh នឹងទទួលបានសាប៊ូកក់សក់ មេនតូលត្រជាក់ចំណុះ 8 ម.ល ចំនួន 2 កញ្ចប់ភ្លាមៗពីភ្នាក់ងារដឹកជញ្ចូន។

សូមបញ្ជាក់ផងដែរថា៖ ការថែមជូនសាប៊ូកក់សក់ Head & Shoulders គឺសម្រាប់តែអតិថិជន 2,000 នាក់ដំបូងប៉ុណ្ណោះ។

កុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ ចំនួនមានកំណត់! *លក្ខខណ្ឌឌផ្សេងៗត្រូវបានអនុវត្ត។

ព័ត៌មានបន្ថែម សូមចុចឡាចហ្វេសប៊ុកផេក៖ Head & Shoulders Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម