៤ វិធីក្នុងការថែទាំសុខភាពរាងកាយនឹងផ្លូវចិត្ត

  • 2022-05-08 13:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ខណៈពេលថ្មីៗនេះកំពុងតែមានភាពច្របូកច្របល់យ៉ាងខ្លាំងទៅនឹងបញ្ហាកូវីដ-១៩ ហើយអ្នកក៏ស្ថិតក្នុងស្ថានភាពមួយដែលអ្នកកំពុងតស៊ូឆ្លងកាត់ជីវិតដ៏លំបាកនេះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមានគ្រប់ពេលវេលាតាំងពីបើកភ្នែករហូតដល់បិទទៅវិញ។

ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងជីវិតផ្លូវចិត្តឲ្យមានសុខភាពល្អនោះអ្នកគួរតែសាកល្បងវិធីទាំង ៤ នេះ៖

១. អនុវត្តការគិតតែរឿងល្អៗនិងវិជ្ជមាន វាពិបាកក្នុងការបង្ហាញភាពវិជ្ជមាននៅក្នុងជីវិតគ្រប់ពេលដែលមានបញ្ហានៅជុំវិញខ្លួន តែអ្នកអាចផ្លាស់ប្តូរការគិតពីអវិជ្ជមានទៅជារឿងវិជ្ជមានវិញ វាអាស្រ័យទៅលើអ្នក

២. ត្រូវសប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន កុំយកការប្រៀបធៀបមកដាក់មុខ ប៉ុន្តែគួរសប្បាយចិត្តនូវអ្វីៗដែលខ្លួនកំពុងតែមានឥឡូវនេះ

៣. បញ្ឈប់ការគិតច្រើនពេក រឿងណាដែលចាំបាច់បំផុត ចាំធ្វើការគិតដោះស្រាយ ហើយខ្លះទៀតចាំដោះស្រាយវានៅពេលក្រោយ

៤. ការធ្វើលំហាត់ប្រាណ វិធីល្អបំផុតមួយក្នុងការការពារកម្លាំងផ្លូវចិត្តរបស់អ្នកគឺតាមរយៈការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ឬការទម្លាប់ធ្វើខ្លួនឪ្យមមាញឹក ដែលជួយបញ្ឈប់ពីការគិតច្រើន

ការថែទាំសុខភាពរាងកាយនឹងផ្លូវចិត្តគឺជារឿងចាំបាច់ដែលអ្នកគួរផ្តោតការយកចិត្តទុកដាក់ ពីព្រោះម្នាក់ៗកំពុងតែមានការភ័យខ្លាចនឹងមានការព្រួយបារម្ភ ទាំងកូវីដ ទាំងការជាប់នៅផ្ទះមិនអាចទៅណាបាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម