រឿង ៤ យ៉ាងដែលត្រូវធ្វើដើម្បីការពារពីការភ័យខ្លាចរឿងកូវីដ-១៩ ដែលមិនទាន់ទៅណានៅឡើយ

  • 2021-07-04 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការព្រួយបារម្ភអំពីគ្រប់រឿងរាវទាំងសុខទុកឪពុកម្តាយចាស់ៗ ការសិក្សារៀនសូត្ររបស់ខ្លួន ឬរបស់កូនៗ ការបាត់បង់ការងារ គ្មានលុយ គ្មានអាហារគ្រប់គ្រាន់ និងសឹងតែគ្មានកន្លែងស្នាក់នៅថែមទៀតផង ហើយវាមិនមែនមានតែអ្នកទេដែលកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាដ៏លំបាកទាំងនោះ មនុស្សជាច្រើនគឺកំពុងតែមានបញ្ហាដូចៗគ្នា។

សឹងតែគ្រប់គ្នាហើយដែលកំពុងតែមានការភ័យខ្លាចអំពីការរាតត្បាតនៃជំងឺ កូវីដ-១៩ ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកខ្លះគឺភ័យរហូតដល់បាក់ទឹកចិត្តគ្រប់យ៉ាង ពីព្រោះបញ្ហានេះវាយូរពេកហើយ តែព្យាយាមតស៊ូបន្តិចទៀតទាំងអស់គ្នាណា៎ សង្ឃឹមថាវានឹងបញ្ចាប់ក្នុងពេលឆាប់ៗខាងមុខ។

ព្យាយាមធ្វើរឿងទាំងនេះដើម្បីឲ្យអារម្មណ៍ភ័យខ្លាចរបស់អ្នកបាត់ទៅ និងមានភាពសប្បាយចិត្តវិញ៖

១. ព្យាយាមផ្ញើសារសួរសុខទុកគ្នា និងផ្តល់ដំបូលន្មានឲ្យគ្នាទៅវិញទៅមក ការលើកទឹកចិត្តឲ្យគ្នា

២. ព្យាយាមផ្តល់ក្តីស្រឡាញ់ ក្តីសង្ឃឹមទៅកាន់អ្នកកំពុងធ្លាក់ទឹកចិត្ត វានឹងផ្តល់ផលល្អមកឲ្យអ្នកវិញផងដែរ

៣. ការពិភាក្សា និងរកវិធីដោះស្រាយទុកជាមុន (មុនពេលមានរឿងកើតឡើង)

៤. ព្រួយបារម្ភអំពីខ្លួនអ្នក (មិនមែនអំពីកូវីដឡើយ)

រៀនគិតទៅលើរឿងអ្វីគួរធ្វើឲ្យសប្បាយចិត្ត ថែរក្សាសុខភាព ហើយនឹងការសន្សំសំចៃ។ ការផ្តោតទៅលើការការពារខ្លួនអ្នកពីការឆ្លងពីជំងឺ កូវីដ-១៩ ហើយព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីខ្លួនឯង និងក្រុមគ្រួសារឲ្យរស់នៅសប្បាយចិត្តនឹងសុវត្ថិភាព៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den