តោះ​មក​ដឹងពី​រូបមន្ត​ធ្វើ​ឲ្យ​ក្មេង​ជាង​វ័យ​របស់​​ NMN និង​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព

  • 2022-03-16 03:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ទូទៅ រាល់​ម្ហូប​អាហារ​ដែលយើង​បរិភោគ​ចូ​លក្នុង​ខ្លួន​របស់យើង ជា​រឿយ​ៗ ជះឥទ្ធិ​ពល​ ឬ​ផល​ប៉ះ​ពាល់​ជា​ចម្បង​ទៅដល់ភាពចា​ស់​របស់យើង​។

ជាមួយ​គ្នា​នេះ មនុស្ស​ភាគ​​ច្រើន​​នៃ​យើង​ ប្រហែល​ជា​បាន​អាន​ព័ត៌មាន​ជាច្រើន​រួចមក​ហើយ ទាក់ទង​នឹងគន្លឹះ​សំខាន់​ៗ ក៏ដូច​ជា​អាថ៌​កំបាំង​ទាក់ទ​ង​នឹង​ម្ហូប​អាហារ និង​សកម្មភាព​នានា ក្នុង​ការ​ធ្វើ​ឲ្យ​យើងនៅ​តែមាន​សុខភាពល្អ និង​រក្សា​ភាព​វ័យ​ក្មេងជានិច្ច​តាម​ដែលអាច​។ ហេតុនេះហើយ វា​ពិតជា​សំខាន់​ណាស់ ដែល​យើង​គួរ​តែ​ដឹង​ពីគន្លឹះ​សំខាន់​ៗ​មួយ​ចំនួនទាក់​ទង​នឹង​ចំណី​អាហារ​ដែលយើង​ត្រូវ​បរិភោគ​ ដើម្បី​ធ្វើ​ឲ្យ​យើង​នៅ​តែ​មាន​សុខភាព​ល្អ រក្សា​ទម្ងន់ ហើយ​ពិសេស ពន្យារភាពចាស់​ទៅតាម​អាយុ​។

ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយនេះ ​អ្នក​ស្រាវ​ជ្រាវ​​ជាច្រើន បាន​ផ្តោត​លើ​​ការ​ស្រាវ​ជ្រាវ​របក​គំហើញ​ថ្មី​នៅក្នុង​កោ​សិកា ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថា ពួកគេ​បាន​រក​ឃើញ​ «ពិភព​ម៉ូលេគុល NAD»​​។

​ម៉ូលេ​គុលមួយនេះ មាន​តួនាទី​ជា​ពិសេស​ក្នុង​ការបង្កើត​បណ្តាញ​នៃ​​មុខ​ងារ​សំខាន់​ៗ​របស់​កោ​សិកា ហើយ​អ្នក​ស្រាវ​ជ្រាវភាគ​ច្រើន ជឿជាក់​ថា ម៉ូលេ​គុល​នេះ ក៏អាច​ជួយ​​ប្រឆាំង​នឹង​ការ​វិវឌ្ឍ​ទៅរក​ភាព​ចាស់​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នានេះ គេ​រក​ឃើញ​វិធី​សាស្ត្រ​ជាច្រើន ដើម្បី​ពង្រឹង​មុខ​​ងារ​របស់​ប្រព័ន្ធ​ម៉ូលេ​គុលនេះ ដូចជា​អា​ហារ​បំប៉ន Nutraceutical ដែល​ជា​ប្រភេទ​សារ​ធាតុ​ជំនួយជួយ​ដល់សុខភាព ជា​ដើម​​។

បើយោង​ទៅ​តាម​របកគំហើញ​វិទ្យាសាស្ត្រទាក់ទង​នឹង​ករណី​សិក្សា​នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ ទំនង​ជា​បាន​រក​ឃើញ​​អាថ៌កំបាំង​ប្រឆាំង​នឹង​ភាព​ចាស់​តាម​វ័យរួចមក​ហើយ​​។ សារធាតុ​អាតូម​ដ៏​ជាក់​លាក់​មួយ ដែល​អាចបំប្លែងទៅ​ជា «ម៉ូលេគុល NAD» ត្រូវ​បាន​គេ​ហៅ​ថា Nicotinamide Mononucleotide (សារធាតុ NMN) ខណៈ​ដែល​សារ​ធាតុ​នេះ បាន​​ទាញ​ការ​ចាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន សូម្បី​តែ​កង​ទាហាន​អាមេរិក​។

សារ​ធាតុ NMN ដែល​​ជា​សារ​ធាតុ​ដែល​​អាច​បំប្លែង​ទៅ​ជា NAD ដែល​អាច​បង្កើត ឬប្រើប្រាស់ ដោយ​កោសិកា​សំខាន់​ៗនោះ អាច​ជួយ​ពង្រឹង​ដល់​​ប្រព័ន្ធមេតាបូលីស ជួយ​ឲ្យ​រាង​កាយមាន​ថាមពល និង​រក្សា​ទម្ងន់​ប្រកប​ដោយ​សុខ​ភាពល្អ ជាពិសេស មាន​ប្រសិទ្ធិ​ភាព​ក្នុងការជួយ​​រក្សា​វ័យ​។

ក្រោយ​ពី​មាន​ភស្តុតាង​ជាច្រើន​ដែលគាំទ្រ​លើ​របក​គំហើញ​ទាំង​នេះ ទាំងនៅលើ​សត្វ និង​ក្នុងខ្លួន​មនុស្ស អាហារ​បំប៉ន NMN អាច​ជា​កូន​សោ​តែមួយ​ដែលអាច​ជួយ​​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​យើង​គ្រប់គ្នា​កំពុង​តែ​ស្វែង​រក​។

តើ​អ្វី​ទៅ​ជា បណ្តុំម៉ូលេគុល «NAD» ហើយ​វា​មាន​ទំនាក់ទំនង​បែប​ណាជាមួយ​នឹងការវិវត្តនៃ​វ័យ?

ភាព​ចាស់​ទៅ​តាម​អាយុ គឺ​ជា​បាតុភូត​នៃ​ការ​បាត់បង់​ជីវ​ជាតិសារធាតុចិញ្ចឹម ការចុះទ្រុឌទ្រោមនៃ​រាងកាយ ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ហៅថា «ការថយចុះមុខងារសរីរាង្គ»។ អ្នក​ស្រាវ​ជ្រាវ​មួយ​ចំនួន​គិត​ថា ការ​ចុះ​ខ្សោយមុខងារ​​របស់​កោសិកា និង​ជាលិកា កើត​ឡើង ដោយសារ​តែ​ការប្រែប្រួលកម្រិតម៉ូលេគុល NAD ដែលមាន​ទំនាក់ទំនង​នឹង​ការ​ថយ​ចុះមុខងារ​អង់ស៊ីម ខណៈ​ដែល​អង់ស៊ីម ​​នេះ​មាន​តួនាទី​សំខាន់ក្នុងការ​ថែរក្សា​កោសិកា ប្រព័ន្ធ​មេតាបូលីស និងធ្វើ​ឲ្យ​មានអាយុ​វែង​​​។

ហេតុនេះ តើ​ ម៉ូលេ​គុលអ្វីដែលដើរតួចម្បង និងចូលរួមជួយ​ឲ្យមានអាយុ​វែង​​? ម៉ូលេគុលនោះ​គឺ NAD

«ពិភពម៉ូលេគុល NAD» គឺ​សម្តៅទៅលើតួនាទីដ៏សំខាន់នៃ​ម៉ូលេ​គុល NAD មាន​ពាក្យ​ពេញ​ជាភាសា​អង់គ្លេសថា​ Nicotinamide Adenine Dinucleotide ដែល​ជា​ម៉ូលេគុល​ជួយ​គ្រប់គ្រងដល់​ប្រព័ន្ធ​មេតា​បូលីសក្នុងកោសិកា និង​ ពន្យារ​​ភាព​ចាស់​តាម​វ័យ​។

អង់ស៊ីម​ជាច្រើន អាច​ដំណើរ​ការ​បាន ពឹងផ្អែក​​ទៅលើ ម៉ូលេគុល NAD ដើម្បី​ធ្វើ​ការ​ទៅតាម​មុខ​ងារ​ របស់ខ្លួន ហេតុនេះហើយ​ទើប​ក្រុម​អ្នក​ស្រា​វជ្រាវធ្វើ​ការ​សន្និ​ដ្ឋាន​ថា ម៉ូលេគុល NAD គឺ​ជា​អ្វី​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ជួយ​ឲ្យ​សុខភាពល្អ និង​ប្រឆាំង​នឹង​ភាពចាស់​តាមអាយុ​។

ប៉ុន្តែ វាក៏​បាន​បង្ហាញ​ថា នៅពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬវ័យកាន់តែច្រើន កម្រិត​​បរិមាណ NAD ចាប់​ផ្តើម​ថយ​ចុះក្នុង​កោសិកា និង​ជាលិកា ផ្សេង​គ្នា​ជាច្រើន ហេតុនេះ មុខ​ងារ​របស់​អង់​ស៊ីមសំខាន់ៗ ក៏ថយ​ចុះ​ដូចគ្នាផងដែរ​។ នេះមានន័យ​ថា ម៉ូលេគុល NAD ចូលរួមក្នុងប្រព័ន្ធ​មេតាបូលីសដ៏សំខាន់ ក្នុង​ការ​ជួយ​ពង្រឹង​មុខ​ងារ​ កោសិកា និងពន្យារភាព​ចាស់​របស់​មនុស្ស​។

តើ​សារធាតុ NMN មានអត្ថ​ប្រយោជន៍​អ្វីខ្លះ?

អាហារ​បំប៉ន NMN អាច​ជួយ​ធ្វើ​ឲ្យ​មាន​សុខភាពល្អ​ និង​ជួយ​ដល់​មុខ​ងារ​របស់​កោសិកា ជាលិកា និង​សរីរាង្គសំខាន់​ៗ ដូច​ជា៖

  • ខួរ​ក្បាល

  • ភ្នែក

  • ប្រព័ន្ធ​ភាព​ស៊ាំ (Immune System)

  • សរសៃ​ឈាម

  • ទម្ងន់​រាង​កាយ (Body Weight)

  • កម្រិត​ស្ករ​ក្នុង​ឈាម

សរុប​​មក NMN ដែល​បំប្លែង​ទៅ​ជា NAD គឺជា​សារ​ធាតុ​ដ៏សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យកោ​សិកា​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មាន​សុខភាពល្អ និង​ពន្យារភាព​ចាស់ទៅតាម​អាយុ ហើយ​ដើម្បី​បង្កើន​បរិមាណ NMN ក្នុង​ខ្លួន​របស់យើង យើងក៏អាច​​បរិភោគ​បន្លែ ឬ ផ្លែ​ឈើ ឲ្យ​បាន​ច្រើន និង​ធ្វើ​លំហាត់ប្រាណ​ជា​ប្រចាំ​​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ NMN រួមមាន បន្លែ​បៃ​តង ត្រី ផ្សិត និង​ទឹក​ដោះគោ​ជា​ដើមប៉ុន្តែ បរិមាណដែលទទួលបានតិចតួច​។

ហេតុដូច្នេះហើយ ប្រសិន​បើ​លោក​អ្នកលំបាកក្នុង​ការ​ស្វែង​រក​ប្រភេទ​អាហារ​ដែលផ្តល់​សុខភាព​ទាំង​នោះ លោក​អ្នកអាច​ងាក​មក​ប្រើប្រាស់​អាហារ​បំប៉ន NMN មក​ជំនួស​វិញ​​។ ជាមួយគ្នា​នេះ នៅកម្ពុជាយើង ក៏​មាន​ផ្គត់ផ្គង់ផលិតផលជំនួយសុខភាព NMN ដែរ ដោយ​មាន​ការ​ទទួល​ស្គាល់​ជាផ្លូវ​ការ និង​យ៉ាង​ត្រឹម​ត្រូវពី​ក្រសួង​សុខាភិបាល​។

លោក​អ្នក​អាច​ជ្រើស​រើស​ ផលិតផលជំនួយសុខភាព​យ៉ាង​ត្រឹម​ត្រូវ​​សម្រាប់​សុខភាព​របស់​លោកអ្នក នៅហាង«NMN Plus» ដែល​មាន​ទី​តាំង​ស្ថិតនៅផ្សារ​ទំនើប Exchange Square ជាន់​ទី​១​។

NMN Plus គឺជា​ហាង​តែ​មួយគត់ ដែល​ទទួល​សិទ្ធិចែក​ចាញ​ផលិតផល​ NMN នៅកម្ពុជា ហើយ​លោក​អ្នក​ក៏​អាច​ទទួលបាន​​សេវា​ពិគ្រោះ​សុខភាព​ដោយ​ឥត​គិត​ប្រាក់ពី​ហាង NMN Plus ផងដែរ ដើម្បី​ទទួល​បាន​ព័ត៌​មានដ៏ត្រឹម​ត្រូវ​លើ​របៀប​ប្រើប្រាស់​ផលិតផលជំនួយសុខភាព​ទាំងនោះ​​។ ក្រុម​វេជ្ជបណ្ឌិត​ជំនាញ ក៏​រង់​ចាំ​ជួយដើម្បី​​ឲ្យ​អ្នក​ជ្រើស​រើស​យក​ផលិត​ផល​ដែលត្រឹម​ត្រូវ​សម្រាប់​ស្ថានភាព​សុខភាព​របស់​លោក​អ្នក​ ផង​ដែរ​៕

ផ្តល់​អាជ្ញាបណ្ណ និង​ចែកចាញផ្តាច់មុខ​ដោយក្រុមហ៊ុន Open Sources Technology ពី​ក្រុមហ៊ុន ProHealth Longevity​។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់៖

-ហ្វេសបុកផេក៖ NMN Plus

-តេឡេក្រាម៖ https://t.me/NMNPlus

-អុីនស្តាក្រាម៖ @nmnplus

-លេខទូរស័ព្ទ៖ 069 63 58 66 (ស្មាត)/ 099 63 58 66 (សែលខាត)

-សម្រាប់ទំនាក់ទំនងធ្វើដៃគូចែកចាយ អាចទាក់ទងតាមរយៈលេខ៖ 078 78 96 95

ដើម្បីអាន​ព័ត៌​មាន​បន្ថែម​ជា​ភាសា​អង់គ្លេស សូមចូលទៅកាន់៖ www.prohealthlongevity.com

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម