សញ្ញាទាំង ៦ យ៉ាងនេះអាចបញ្ជាក់បានថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ

  • 2021-11-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមានអារម្មណ៍អវិជ្ជមានកើតឡើងជាញឹកញាប់ពេកនោះ វានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ហើយវាក៏ប៉ះពាល់ទៅកាន់មនុស្សជុំវិញខ្លួនបានផងដែរ។ រឿងរ៉ាវបាននឹងកំពុងតែកើតឡើងជារៀងរាល់ថ្ងៃ បើអ្នករវល់តែយករៀងមិនល្អមកដាក់ខ្លួន ឬមកទុកក្នុងចិត្តរហូតវាអាចបំផ្លាញទំនាក់ទំនង និងបង្កឲ្យមានវិបត្តិនានានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ជំងឺធ្លាក់ទឹកចិត្តពិតជាកាចសាហាវណាស់ វាអាចបង្កឲ្យមានអារម្មណ៍អវិជ្ជមាន ស្ត្រេស បាក់ទឹកចិត្ត និងបាត់បង់ឱកាសជីវិតល្អៗជាច្រើននៅថ្ងៃអនាគតរបស់អ្នកបាន។ ប៉ុន្តែប្រសិនបើអ្នកបានដឹងជាមុន អ្នកត្រូវយកចិត្តទុកដាក់រិះរកវិធីដើម្បីការពារ និងព្យាបាលទៅលើបញ្ហាទាំងនោះបាន។

ទាំងនេះគឺជាសញ្ញាដែលអាចបញ្ជាក់ប្រាប់បានថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់អ្នក៖

១. អ្នកបានវិវត្តទៅរកការគេងមិនលក់ជារៀងរាល់យប់ និងសឹងតែរាល់ថ្ងៃ

២. អ្នកបាត់បង់ចំណង់អាហារលែងចង់ញ៉ាំជាប្រចាំ ឬញ៉ាំច្រើនខុសធម្មតា

៣. អ្នកបាត់បង់ចំណាប់អារម្មណ៍ទៅលើសកម្មភាពដែលអ្នកធ្លាប់តែចូលចិត្តធ្វើកាលពីមុន

៤. អ្នកមានអាការឈឺក្បាលជាញឹកញាប់ និងមានផលលំបាកក្នុងការផ្តោតអារម្មណ៍ធ្វើរឿងអ្វីមួយ

៥. អ្នកបានធ្វើការផ្ដាច់ខ្លួនចេញពីមនុស្សដែលអ្នកស្គាល់ ហើយលែងចង់ជួបអ្នកណាទាំងអស់

៦. អ្នកមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលវេលា អារម្មណ៍សោកសៅ ឯកោ អស់សង្ឃឹម និងគិតថាខ្លួនលែងមានតម្លៃ

មនុស្សភាគច្រើនសព្វថ្ងៃនេះគឺកំពុងតែមានផលវិបាក និងវិបត្តិផ្លូវចិត្តដូចៗគ្នា ពីព្រោះអ្នកទាំងអស់គ្នាបានទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងអំពីបញ្ហាជំងឺរាតត្បាត កូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំនេះ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺចំពោះសុខភាពផ្លូវចិត្តឲ្យបានខ្លាំង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den