រឿងសំខាន់ៗ ៦ យ៉ាងដែលត្រូវធ្វើដើម្បីភាពសប្បាយចិត្តពេលស្ត្រេសខ្លាំង

  • 2021-11-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗគឺមានភាពខុសគ្នាទាំងស្រុង អ្នកខ្លះរស់នៅប្រកបដោយភាពសប្បាយរីករាយ ខណៈពេលដែលមនុស្សមួយចំនួនធំទៀតរស់នៅជាមួយទុក្ខសោក និងវិបត្តិនានានៅក្នុងឆាកជីវិត។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមនុស្សជាច្រើនបានទទួលរងសម្ពាធពីការជះឥទ្ធិពលអាក្រក់ៗពីជំងឺរាតត្បាតកូវីដ-១៩ ដែលបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅរស់របស់ពួកគេ ហើយវាធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងជំងឺស្ត្រេសយ៉ាងធ្ងន់ធ្ងរ។

នៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេសកាន់តែយូរ វានឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន ហើយអ្នកនឹងមានអារម្មណ៍ថាជីវិតហាក់ដូចជាគ្មានន័យអ្វីសោះសម្រាប់អ្នកដែលអាចធ្វើឲ្យអ្នកសម្រេចចិត្តបោះបង់អ្វីៗទាំងអស់ចោលបាន និងគិតតែទៅលើរឿងមិនល្អ។

បើអ្នកមានអារម្មណ៍ថាស្ត្រេសជាញឹកញាប់នោះសូមកុំបណ្ដោយឲ្យសោះ តែគួរធ្វើរឿងទាំង ៦ យ៉ាងនេះដើម្បីចៀសផុតពីអារម្មណ៍ស្ត្រេស និងទទួលបានភាពសប្បាយចិត្តមកវិញ៖

១. ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិនឹងក្រុមគ្រួសារ

២. គួរសម្រាកពីប្រព័ន្ធបណ្ដាញសង្គមខ្លះទៅ ហើយប្ដូរទៅធ្វើសកម្មភាពអ្វីមួយដែលអ្នកចូលចិត្ត (ការដើរចេញខាងក្រៅ ឬការជិះកង់ជាដើម)

៣. ការស្ដាប់ ឬការបើកបទចម្រៀងដែលអ្នកចូលចិត្តស្ដាប់ឲ្យលឺនៅក្នុងផ្ទះឬបន្ទប់របស់អ្នក

៤. ការនិយាយអំពីអារម្មណ៍របស់អ្នកចេញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីឲ្យអារម្មណ៍បានធូរស្បើយ

៥. ប្រសិនជាអាច ការសម្រាកលំហែកាយនៅកន្លែងធម្មជាតិៗក៏អាចជួយបានច្រើនផងដែរ

៦. ហើយអ្នកត្រូវធ្វើការរំលឹកខ្លួនឯងថាបញ្ហាស្ត្រេសវាមិនមែនជាភាពអចិន្ត្រៃយ៍ឡើយ វាកើតឡើងទៅលើមនុស្សគ្រប់គ្នា និងគ្រប់ពេលវេលា

ប្រសិនបើភាពស្មុគស្មាញនៃអារម្មណ៍របស់អ្នកមិនបានល្អប្រសើរឡើងទេ ហើយអ្នកនៅតែមានអារម្មណ៍ថាមានភាពតានតឹងនឹងពិបាកចិត្តខ្លាំងនោះ អ្នកគួរតែធ្វើការស្វែងយល់អំពីមូលហេតុចម្បងដែលកំពុងជះឥទ្ធិពលដល់អ្នក។ ការរៀនគ្រប់គ្រងភាពតានតឹងទាំងនោះជាមួយវិធីខាងលើ និងការស្វែងរកជំនួយបន្ថែមទៀតក៏ជាវិធីដែលអាចបញ្ចៀសអ្នកពីការកើតជំងឺស្ត្រេសបានដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den