ហេតុផល ៦ យ៉ាងនេះហើយដែលអ្នកគួរតែទទួលទានប្រភេទវីតាមីនបន្ថែមទៀត
- 2021-11-21 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ៦ យ៉ាងនេះហើយដែលអ្នកគួរតែទទួលទានប្រភេទវីតាមីនបន្ថែមទៀត
នៅពេលដែលយើងមិនញ៉ាំបន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ទេនោះ យើងនឹងមិនបានទទួលបានសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់ក្នុងការជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺនានាដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក និងស្ថានភាពសុខភាពផ្សេងទៀត។ យោងតាមមជ្ឈមណ្ឌលសុខភាពបានបញ្ជាក់ថាមនុស្សពេញវ័យគួរទទួលទានបន្លែផ្លែឈើជារៀងរាល់ថ្ងៃដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
តែតាមរយៈការសិក្សាថ្មីៗបានរកឃើញថាមនុស្សពេញវ័យរហូតដល់ទៅជាង ៧៦ ភាគរយមិនបរិភោគបន្លែផ្លែឈើគ្រប់គ្រាន់ឡើយ ហេតុដូចច្នេះហើយបានជាពួកគេត្រូវការបញ្ចូលបន្ថែមនៃប្រភេទវីតាមីន និងសារធាតុចិញ្ចឹមល្អៗមួយចំនួនចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។
មូលហេតុទាំង ៦ យ៉ាងនេះហើយដែលមនុស្សពេញវ័យគួរតែទទួលទានប្រភេទវីតាមីនបន្ថែមទៀតនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ៖
១. ល្អសម្រាប់សុខភាពបេះដូង តាមរយៈការសិក្សាបានបង្ហាញថាការប្រើថ្នាំវីតាមីនចំរុះដែលមានគុណភាពខ្ពស់អាចកាត់បន្ថយជំងឺដាច់សរសៃឈាម និងជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធិភាព។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក ការប្រើប្រាស់វីតាមីនអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនដែលតែងតែកើតឡើងចំពោះមនុស្សចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅ។
៣. ជួយង្កើនភាពស៊ាំនៃរាងកាយ ប្រភេទវីតាមីន (ស៊ី-ឌី-អ៊ី) អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយវីតាមីនទាំងនេះក៏អាចជួយកាត់បន្ថយរោគសញ្ញាប្រតិកម្មអាឡែហ្ស៊ីបានផងដែរ។
៤. ជួយដល់សុខភាពភ្នែក ប្រភេទវីតាមីន (អេ-ស៊ី-អ៊ី) មានតួនាទីយ៉ាងសំខាន់ក្នុងការការពារភ្នែករបស់អ្នកពីរលកពន្លឺដែលអាចបង្កគ្រោះថ្នាក់នានា និងជួយឲ្យសុខភាពភ្នែកបានល្អប្រសើរ។
៥. សុខភាពស្បែកនឹងសម្រស់ តាមការស្រាវជ្រាវថ្មីបានបង្ហាញថាការទទួលយកប្រភេទវីតាមីន (ប៊េ៣ និងវីតាមីនស៊ី) អាចជួយឲ្យសុខភាពស្បែក សម្រស់កាន់តែស្រស់ស្អាតជាងមុន។
៦. សុខភាពល្អជាងអាយុកាល នៅពេលយើងកាន់តែចាស់តម្រូវការអាហារូបត្ថម្ភរបស់យើងកាន់តែកើនឡើង ប៉ុន្តែរាងកាយរបស់អ្នកមានផលវិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹមទាំងនោះ ហេតុដូចច្នេះការញ៉ាំប្រភេទវីតាមីនអាចជួយបំពេញកង្វះខាតទាំងនោះបាន។
ការញ៉ាំប្រភេទវីតាមីនល្អៗជាប្រចាំថ្ងៃអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល ជួយជំរុញកម្រិតថាមពល សុខុមាលភាពរាយកាយនឹងផ្លូវចិត្ត។ ហើយជួយកាត់បន្ថយនៃភាពតានតឹង ឬការថប់បារម្ភអារម្មណ៍នានា និងទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដើម្បីការរស់នៅរបស់អ្នកប្រកបដោយសុខភាពល្អជានិច្ច៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖