រឿងដែលអ្នកត្រូវធ្វើបន្ទាប់ពីការរួមភេទដោយមិនបានប្រើស្រោមការពារ ឬស្រោមបែកធ្លាយក្នុងពេលរួមភេទ
- 2021-10-13 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលអ្នកត្រូវធ្វើបន្ទាប់ពីការរួមភេទដោយមិនបានប្រើស្រោមការពារ ឬស្រោមបែកធ្លាយក្នុងពេលរួមភេទ
ប្រសិនបើអ្នកបានរួមភេទដោយមិនបានប្រើស្រោមអនាម័យ ឬក៏ស្រោមបែកធ្លាយក្នុងពេលរួមភេទនោះ កុំទាន់អាលមានការភ័យស្លន់ស្លោ ពីព្រោះបទពិសោធន៍ផ្លូវភេទបែបនេះកើតឡើងជាញឹកញាប់ទៅលើមនុស្សជាច្រើន។ អ្នកត្រូវដឹងថាវាអាចមានហានិភ័យមួយចំនួនដែលទាក់ទងទៅនឹងសុខភាពផ្លូវភេទ ប្រសិនបើមានរឿងនេះកើតឡើង ប៉ុន្តែវាក៏មានវិធីជាច្រើនដែលអ្នកអាចធ្វើដើម្បីដោះស្រាយហានិភ័យទាំងនោះ និងដើម្បីការការពារសុវត្ថិភាពសុខភាពផ្លូវភេទរបស់អ្នក ហើយអាចបញ្ចៀសអ្នកពីការឆ្លងមេរោគនានាបានផងដែរ។
ប្រសិនបើវាកើតឡើងចំពោះអ្នក ហើយអ្នកសង្កេតឃើញថាស្រោមអនាម័យបែកធ្លាយក្នុងពេលកំពុងរួមភេទនោះ សូមបញ្ឃប់សកម្មភាពផ្លូវភេទណាមួយភ្លាម និងត្រូវចាំថាភ្លាមៗនោះត្រូវនៅឲ្យឆ្ងាយពីដៃគូរបស់អ្នក។
បើអ្នករួមភេទដោយគ្មានស្រោមអនាម័យសូមចងចាំថាមានរឿងមួយចំនួនដែលអ្នកអាចធ្វើបានភ្លាមៗដើម្បីជួយអ្នកពីការឆ្លងមេរោគបានដូចជាការប្រើបន្ទប់ទឹកភ្លាមៗដើម្បីលាងសម្អាតសារធាតុរំអិលរាវចេញពីទ្វារមាស ប្រដាប់ភេទ ឬក៏រន្ធគូថ។ អ្នកក៏អាចអង្គុយនៅលើបង្គន់ហើយប្រើប្រដាប់ភេទ ឬសាច់ដុំរន្ធគូថរបស់អ្នកដើម្បីបញ្ចោញសារធាតុរាវដែលនៅសេសសល់ឲ្យអស់ និងការនោមក៏អាចជួយបានដែរ។ ហើយវិធីទាំងនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រួលជាងមុន និងជាវិធីជួយកំចាត់បាក់តេរីដែលអាចបណ្ដាលឲ្យមានការឆ្លងមេរោគផ្លូវភេទបាន។
វាជារឿងធម្មតាទេដែលអ្នកអាចមានអារម្មណ៍មិនស្រួលក្នុងចិត្តបន្ទាប់ពីមានការរួមភេទដោយមិនបានប្រើស្រោមអនាម័យនោះ វាអាចជាការព្រួយបារម្ភ ខឹង ឬក៏ទុក្ខព្រួយ។ ព្យាយាមនិយាយជាមួយដៃគូរបស់អ្នកអំពីស្ថានភាពនោះដើម្បីធ្វើការដោះស្រាយរួមគ្នា។ ហើយប្រសិនបើអ្នកមានការព្រួយបារម្ភថាអ្នកប្រហែលជាអាចនឹងប៉ះពាល់ទៅនឹងការឆ្លងជំងឺកាមរោគ ឬអេដស៍សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិត ឬគ្លីនិកសុខភាពផ្លូវភេទដើម្បីធ្វើតេស្តឲ្យដឹងច្បាស់។ អ្នកអាចត្រួតពិនិត្យដឹងបានក្នុងរយះពេល ៣ ថ្ងៃឬក្នុងរយះពេល ៧២ ម៉ោងបន្ទាប់ពីការរួមភេទដោយមិនបានប្រើស្រោមអនាម័យ។ ដូចគ្នានេះដែលវាមានសារសំខាន់ណាស់ក្នុងការលេបថ្នាំការពារមេរោគអេដស៍ និងការពារការមានផ្ទៃពោះក្នុងកំឡុងពេលតែមួយ។
កំណត់ចំណាំមួយដែលអ្នកត្រូវដឹង ប្រសិនបើអ្នករួមភេទបានសម្រេចដោយមិនបានប្រើស្រោមទេ ការនោមនឹងមិនអាចបំបាត់ហានិភ័យនៃការមានផ្ទៃពោះបានឡើយ ពីព្រោះដោយសារតែមេជីវិតឈ្មោលបានធ្វើដំណើរឆ្ពោះទៅរកស៊ុតរួចទៅហើយ។
មិនថាអ្នកបានរួមភេទដោយជ្រើសរើសមិនប្រើស្រោមអនាម័យ ឬក៏ការបរាជ័យនៃការប្រើស្រោមនោះទេ អ្នកត្រូវចាំថាមានវិធីជាច្រើនដែលអ្នកអាចធ្វើដើម្បីមើលថែសុខភាពផ្លូវភេទរបស់អ្នក និងការពារការមានផ្ទៃពោះបាន ប៉ុន្តែការការពារខ្លួនទុកជាមុនគឺជារឿងសំខាន់ដែលអ្នកចងចាំជានិច្ច៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖