វិធីហាត់ប្រាណងាយៗដើម្បីរាងស្អាតនឹងយកគូទមូលធំត្រឹមតែ ៣ សប្តាហ៍តែប៉ុណ្ណោះ

  • 2021-10-11 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំពោះស្ត្រី ការមានរូបរាងស្តើងខ្ពស់ស្រឡូន មានដើមទ្រូងនឹងគូទទយគឺជារឿងចាំបាច់ ពីព្រោះវាជាផ្នែកដែលទាក់ទាញបុរសៗខ្លាំងណាស់។ ប៉ុន្តែមានមនុស្សជាច្រើនណាស់ដែលកំពុងតែមានបញ្ហាទៅលើរឿងរូបរាងកាយរបស់គេ ធាត់ឬស្គមជ្រុល គ្មានសាច់ដុំ គ្មានដើមទ្រូងគូទធំ ឬក៏កម្ពស់មិនខ្ពស់ដូចជាគេ វាបានជៈឥទ្ធិពលយ៉ាងខ្លាំងដែលបណ្តាលឲ្យអ្នកស្អប់ខ្លួនឯង។

ជាទូទៅអ្នកដែលកំពុងតែហាត់ប្រាណមិនថាបុរសឬស្ត្រីឡើយ មិនគ្រាន់តែចង់បានរូបរាងស្រស់ស្អាតដែលពួកគេប្រាថ្នាចង់បាននោះទេតែការហាត់ប្រាណក៏ជួយធ្វើឲ្យពួកគេមានកម្លាំងរឹងមាំ សាច់ដុំតឹងណែន និងសុខភាពល្អផងដែរ។

ដូចច្នេះមកសាកក្បួនហាត់ប្រាណ ៣ សប្តាហ៍នេះដើម្បីទទួលបានរាងដ៏ស្រស់ស្អាតនឹងសុខភាពល្អ៖

សប្តាហ៍ទី ១៖

  • អង្គុយងើបៗចំនួន ១៥ ដង
  • ការងើបដើរមួយជំហាននឹងថយក្រោយចំនួន ២៤ ដងសម្រាប់ជើងទាំងសងខាង
  • ការអង្គុយងើបៗដោយជើងមួយជំហៀងនៅលើកៅអី ឬអ្វីខ្ពស់បន្តិចចំនួន ២៤ ដងសម្រាប់ជើងទាំងសងខាង
  • ការលោតឈរៗមួយកន្លែងចំនួន ១០ ដង

ធ្វើការសំរាកប្រហែលជាមួយនាទី ហើយធ្វើពួកវាសារឡើងវិញឲ្យគ្រប់ចំនួន ៣ ដងក្នុងមួយថ្ងៃ។

សប្តាហ៍ទី ២៖

  • អង្គុយងើបៗចំនួន ២០ ដង
  • ការឈរលើកដុំដែកឱនងើបៗចំនួន ១២ ដង
  • ការងើបដើរមួយជំហាននឹងថយក្រោយចំនួន ២៤ ដងសម្រាប់ជើងទាំងសងខាង
  • ការលោតឈរៗមួយកន្លែងចំនួន ១០ ដង
  • ការឱនក្រាបជង្គង់នឹងដៃទាំងពីរនៅលើកម្រាលហើយលើកជើងទាត់ថយក្រោយទៅលើចំនួន ៥០ ដងសម្រាប់ជើងទាំងសងខាង

ធ្វើការសំរាកប្រហែលជាមួយនាទី ហើយធ្វើពួកវាសារឡើងវិញឲ្យគ្រប់ចំនួន ៣ ដងក្នុងមួយថ្ងៃ។

សប្តាហ៍ទី ៣៖

  • អង្គុយងើបៗចំនួន ២៥ ដង
  • ការងើបដើរមួយជំហាននឹងថយក្រោយចំនួន ២៥ ដងសម្រាប់ជើងទាំងសងខាង
  • ការអង្គុយងើបៗដោយជើងមួយជំហៀងនៅលើកៅអី ឬអ្វីខ្ពស់បន្តិចចំនួន ២៤ ដងសម្រាប់ជើងទាំងសងខាង
  • ការឱនក្រាបជង្គង់នឹងដៃទាំងពីរនៅលើកម្រាលហើយលើកជើងទាត់ថយក្រោយទៅលើចំនួន ៥០ ដងសម្រាប់ជើងទាំងសងខាង
  • ការលោតឈរៗមួយកន្លែងចំនួន ១៥ ដង

ធ្វើការសំរាកប្រហែលជាមួយនាទី ហើយធ្វើពួកវាសារឡើងវិញឲ្យគ្រប់ចំនួន ៣ ដងក្នុងមួយថ្ងៃ។

នៅពេលដែលអ្នកចេះស្រឡាញ់រូបរាងកាយរបស់ខ្លួនឯងវាជារឿងមួយដែលធ្វើឲ្យអ្នកមានភាពជឿជាក់ និងទំនុកចិត្តខ្ពស់រាល់ពេលអ្នកទៅណាមកណា ហើយអ្នកនឹងទទួលបានទាក់ទាញ និងធ្វើឲ្យអ្នកមើលទៅស្រស់ស្អាតជានិច្ចគ្រប់សម្លៀកបំពាក់ដែលអ្នកបានស្លៀក មិនត្រឹមតែប៉ុណ្ណោះគឺទទួលបានសុខភាពល្អ

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den