ផលប៉ះពាល់សុខភាព ៥ យ៉ាងដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់

  • 2021-10-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការគេងឲ្យបានគ្រប់គ្រាន់គឺមានសារសំខាន់ណាស់សម្រាប់សរីរាង្គកាយរបស់មនុស្សម្នាក់ៗ ហើយមិនត្រឹមតែប៉ុណ្ណោះវាមានអត្ថប្រយោជន៍ជាច្រើនទៀតចំពោះសុខភាពបេះដូង និងផ្តល់នូវអាម្មណ៍ល្អស្រស់ស្រាយដល់អ្នក។ តែបើការគេងរបស់អ្នកមិនគ្រប់គ្រាន់នោះទេវានឹងប៉ះពាល់សុខភាពទាំងរាងកាយ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

អារម្មណ៍អស់កម្លាំង និងងងុយគេងគឺជារឿងធម្មតាទៅហើយទៅលើមនុស្សគ្រប់រូបក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកខ្លះប្រហែលជាអស់កម្លាំងម្ដងម្កាល តែមានអ្នកខ្លះទៀតនោះគឺអស់កម្លាំងរហូតតែម្តង នេះដោយសារតែការគេងមិនបានគ្រប់គ្រាន់។

ផលប៉ះពាល់ដែលបណ្តាលមកពីការគេងមិនបានគ្រប់គ្រាន់នោះមានដូចជា៖

  • ធ្វើឲ្យអ្នកស្ងាបរហូត អស់កម្លាំងគ្រប់ពេលវេលា និងពេញមួយថ្ងៃ
  • ធ្វើឲ្យសុខភាពស្បែករបស់អ្នកមិនស្រស់ថ្លា និងចាស់មុនអាយុកាល
  • ធ្វើឲ្យអារម្មណ៍របស់អ្នកមិនល្អ ឆាប់ខឹង ឆាប់មួរមៅ ទៅលើរឿងបន្តិចបន្តួច
  • ប៉ះពាល់ដល់ប្រព័ន្ធការគិត (IQ) របស់អ្នក ឬតែងតែប្រឆាំងនឹងគំនិតអ្នកដទៃជានិច្ច
  • សុខភាពផ្លូវចិត្តមានភាពតានតឹងច្រើន ស្ត្រេស និងអាចឈានទៅរកជំងឺបាក់ទឹកចិត្តបាន

នៅពេលដែលអ្នកគេងលក់បានស្កប់ស្កល់វាជាហេតុផលដែលជួយឲ្យអ្នកមិនសូវអស់កម្លាំងរហូត មានកម្លាំងស្វាហាប់ និងមានអារម្មណ៍ល្អជានិច្ច ដូចច្នេះព្យាយាមរកវិធីល្អដើម្បីជួយអ្នកក្នុងការគេងឲ្យឆាប់លក់ស្កប់ស្កល់ និងគ្រប់គ្រាន់ដើម្បីសុខភាពល្អ៕

ប្រភពរូបភាព៖ Pinterest, Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den