ហេតុផលទាំង ៥ យ៉ាងនេះហើយដែលធ្វើឲ្យមនុស្សម្នាក់អាចមានអារម្មណ៍ខឹងបាន
- 2021-09-28 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៥ យ៉ាងនេះហើយដែលធ្វើឲ្យមនុស្សម្នាក់អាចមានអារម្មណ៍ខឹងបាន
កំហឹងគឺជាអារម្មណ៍ដែលមនុស្សជាច្រើនបង្ហាញវាចេញមកនៅពេលដែលពួកគេទទួលរងការប៉ះទង្គិចពីអ្វីមួយ ប៉ុន្តែពួកគេក៏មិនចង់ធ្វើការបង្ហាញវាចេញមកដែរ ពីព្រោះវាអាចផ្ដល់គុណវិបត្តិនៅពេលក្រោយ និងក៏អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃផងដែរ។ យើងទាំងអស់គ្នាអាចកើតមានអារម្មណ៍ខឹងនៅពេលខុសៗគ្នា វាជាផ្នែកមួយនៃបទពិសោធរបស់មនុស្សដែលកំពុងថប់អារម្មណ៍ដោយហេតុផលមូលដ្ឋាននានា អំពីអតីតកាល និងហេតុផលជាច្រើនទៀតដែលធ្វើឲ្យមានការផ្ទុះកំហឹងនោះឡើង។
កំហឹងអាចមានដោយសារការឆាប់ខឹងរបស់មនុស្សនោះ ឬជាមានអារម្មណ៍តានតឹងដែលបណ្ដាលមកពីសម្ពាធនានា ភាពធុញទ្រាន់នៅលើអ្វីមួយក៏អាចត្រូវបានគេមើលឃើញថាជាហេតុផលដែលបានធ្វើឲ្យមានកំហឹងកើតឡើងទៅលើបុគ្គលម្នាក់នោះ។
ខាងក្រោមនេះគឺជាមូលហេតុចម្បងទាំង ៥ យ៉ាងដែលធ្វើឲ្យមនុស្សម្នាក់អាចមានកំហឹងខឹងបាន៖
១. អ្នកកំពុងត្រូវបានអ្នកដទៃមើលងាយ ឬទទួលរងការគោរពឲ្យតម្លៃមិនស្មើភាព តែដោយភាពអយុត្តិធម៌
២. អ្នកត្រូវបានគេកំពុងធ្វើបាបនឹងរំលោភបំពានខាងផ្នែករាងកាយ ហើយអ្នកមានអារម្មណ៍ថាមានការគំរាមកំហែងខាងផ្លូវចិត្ត
៣. វាបណ្ដាលមកពីកម្រិតនៃភាពតានតឹង និងការថប់បារម្ភរបស់អ្នកកើនឡើងខ្ពស់ (ស្ត្រេសខ្លាំង)
៤. អ្នកមានអារម្មណ៍ថាអស់សង្ឃឹមទៅលើគោលបំណងអ្វីមួយដែលអ្នកប៉ងចង់បាន ចង់សម្រេច
៥. និងមានអារម្មណ៍ថាគ្មានថាមពលធ្វើអ្វីទាំងអស់នៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក
ការរៀនពីវិធីក្នុងការគ្រប់គ្រងកំហឹងរបស់អ្នកគឺជាជំហានដំបូងដើម្បីយល់ដឹងអំពីមូលហេតុដែលកំហឹងរបស់អ្នកអាចនឹងកើតឡើង និងដើម្បីគ្រប់គ្រងទៅលើអារម្មណ៍មិនល្អដែលកំពុងតែពុះកញ្ជ្រោលខឹងនៅគ្រប់កាលៈទេសៈណាមួយ។ ការរៀនរម្ងាប់កំហឹងរបស់អ្នកដោយសុជីវធម៌ និងដោយសន្ដិវិធីគឺមានន័យថាអ្នកយល់ដឹងអំពីការគ្រប់គ្រងអារម្មណ៍របស់អ្នកក្នុងការដំណោះស្រាយប្រកបដោយសុខមាលភាពល្អ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖