រឿង ៧ យ៉ាងដែលអាចបញ្ជាក់ថាដៃគូរបស់អ្នកអស់ចំណាប់អារម្មណ៍ចំពោះអ្នកហើយ

  • 2021-08-03 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីបានក្លាយជាដៃគូនឹងគ្នា ការរស់នៅជាមួយគ្នា អ្នកអាចដឹងខ្លះៗថាដៃគូសង្សាររបស់អ្នកកំពុងព្យាយាមធ្វើអ្វីជាមួយអ្នក វាអាចជាសេចក្ដីស្រឡាញ់កាន់តែខ្លាំង ឬក៏អាចជាការព្យាយាមដកខ្លួនចេញពីអ្នក។ មិនថាទំនាក់ទំនងរបស់អ្នកទើបតែចាប់ផ្តើមថ្មីៗ ឬកំពុងតែមានរយះពេលយូរក៏ដោយ វាជាការសំខាន់ណាស់ដែលអ្នកត្រូវរៀនស្វែងយល់អំពីសកម្មភាពរបស់ដៃគូអ្នកឲ្យបានច្បាស់លាស់ ថាតើដៃគូរបស់អ្នកមានគោលបំណងអ្វីឲ្យប្រាកដជាមួយអ្នក។

ប្រាកដណាស់ថាអ្នកអាចដឹងបានទៅលើគោលបំណង និងអំពីអ្វីដែលដៃគូរបស់អ្នកប៉ងចង់បាននោះ ដោយគ្រាន់តែធ្វើការកត់សម្គាល់ទៅលើអាកប្បកិរិយារបស់ពួកគាត់ធ្វើមកកាន់អ្នក និងសកម្មភាពនានាដែលពួកគាត់បានធ្វើជារៀងរាល់ថ្ងៃ មិនថាជាមួយអ្នកឬសម្រាប់ខ្លួនគាត់ក៏ដោយ។

តាមរយៈអាកប្បកិរិយារបស់ពួកគេ និងសញ្ញាទាំងនេះអាចបញ្ជាក់ថាមិត្តប្រុស ឬមិត្តស្រីរបស់អ្នកកំពុងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្នកទៀតហើយ៖

  • ដៃគូរបស់អ្នកលែងចង់ ឬឈប់ធ្វើការពិភាក្សាទាក់ទងជាមួយអ្នក
  • ដៃគូរបស់អ្នកឈប់ស្តាប់ និងបញ្ចេញអាកប្បកិរិយាព្រងើយកន្តើយ
  • ដៃគូរបស់អ្នកតែងតែគ្មានពេលសម្រាប់អ្នក ជាមួយនឹងលេសរហូត
  • ការសន្ទនារបស់ដៃគូររបស់អ្នកគឺខុសប្លែកទាំងស្រុង មិនដូចកាលពីមុន
  • អ្នកមិនអាចជឿទុកចិត្តបាន ឬពឹងផ្អែកដៃគូរបស់អ្នកបានតទៅទៀតឡើយ
  • ដៃគូរបស់អ្នកបញ្ឈប់ ឬបំភ្លេចគម្រោងគ្រប់យ៉ាងដែលបានបង្កើតកាលពីមុន
  • អ្នកមិនមានភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នកដូចកាលទើបតែស្រឡាញ់គ្នាដំបូងឡើយ

ការស្គាល់នឹងដឹងពីគោលបំណងរបស់ដៃគូរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃការរីកលូតលាស់ និងអភិវឌ្ឍទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានប្រសើរឡើង។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ឃើញថាដៃគូរបស់អ្នកបាត់បង់ចំណាប់អារម្មណ៍ចំពោះអ្នកហើយនោះ ការសន្ទនា និងការពិភាក្សាអំពីបញ្ហានេះជាមួយដៃគូគឺជាវិធីដោះស្រាយដ៏ល្អ។ តែប្រសិនបើវានៅតែមិនដំណើរការទៀត អ្នកប្រហែលជាត្រូវទទួលស្គាល់ការពិតហើយ ដើម្បីខ្លួនឯង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម