សម្រាប់អ្នកនៅលីវ! ៤ វិធីនេះធានាថាជួយអ្នកឲ្យមានអារម្មណ៍ធូរស្បើយនឹងសប្បាយចិត្តបាន

  • 2021-08-01 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះការនៅលីវអាចមានអារម្មណ៍ថាមានសេរីភាព ហើយថែមទាំងផ្តល់សិទ្ធិអំណាចពេញលេញឲ្យអ្នកថែមទៀតផង។ អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើនៅពេលណាដែលអ្នកចង់ ដោយមិនចាំបាច់បារម្ភពីអ្វីដែលដៃគូរបស់អ្នកកំពុងគិត ឬហាមឃាត់អ្នក ប៉ុន្តែពេលខ្លះវាក៏បានធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកោ និងធុញថប់ពីជីវិតនៅលីវរបស់អ្នក។

បញ្ហា កូវីដ-១៩ បានធ្វើឲ្យភាពនៅលីវរបស់អ្នកកាន់តែមានសភាពធ្លាក់ចុះកាន់តែខ្លាំង ជាពិសេសគឺមួយរយះចុងក្រោយនេះតែម្ដង។ បើទោះបីជាអ្នកចង់ចាប់ផ្ដើមស្នេហាថ្មីក៏វាពិបាកដែលសម្រាប់ពេលបច្ចុប្បន្ននេះ ពីព្រោះការជួបគ្នាត្រូវបានហាមឃាត់ដាច់ខាត ហើយអ្នកអាចនឹងប្រឈមមុខជាមួយគ្រោះថ្នាក់នៃការឆ្លងនៃជំងឺរាតត្បាតដ៏សាហាវនេះ ប្រសិនបើអ្នកធ្វើនោះ។

អ្នកប្រហែលជាមិនអាចទ្រាំបានតទៀតឡើយ ហេតុដូចច្នេះហើយអ្នកត្រូវតែអនុវត្តតាមវិធីទាំង ៤ នេះដើម្បីទទួលបានអារម្មណ៍ធូរស្បើយ និងភាពសប្បាយចិត្តពីភាពនៅលីវរបស់អ្នក៖

  • ធ្វើការផ្លាស់ប្តូរទស្សនៈរបស់អ្នកអំពីអារម្មណ៍នៃភាពឯកោ ការយកឈ្នះអារម្មណ៍សោកសៅនៃភាពឯកោដែលអ្នកកំពុងតែមាន វាពិតជាសំខាន់ណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក និងការទទួលបានអារម្មណ៍ល្អៗមកវិញ

  • ការផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់ខ្លួន ការស្វែងរកគោលដៅផ្សេងៗទៀតក្រៅពីរឿងស្នេហាដូចជាអាជីព ការងារ គ្រួសារ ឬមិត្តភក្ដិក៏អាចជួយឲ្យអ្នកមានអារម្មណ៍ជឿជាក់ ទំនុកចិត្ត និងផ្តល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងបានកាន់តែច្រើនផងដែរ

  • គួរផ្តោតទៅលើអត្ថប្រយោជន៍នៃភាពនៅលីវ ពីព្រោះអ្នកអាចមានពេលច្រើនដើម្បីស្វែងយល់អំពីចំណង់ចំណូលចិត្ត និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ថ្ងៃអនាគត

  • បញ្ឈប់ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ វាជាការសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងការប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃ ពីព្រោះអ្នកមិនបានដឹងអំពីការពិតឡើយ តែអ្វីដែលអ្នកមើលឃើញនៅក្នុងបណ្តាញសង្គមគឺវាខុសគ្នាស្រលះនៅក្នុងជីវិតពិត

ប្រសិនបើអ្នកមានអារម្មណ៍មិនសប្បាយចិត្តចំពោះការនៅលីវនោះ អ្នកគួរតែអនុវត្តតាមវិធីទាំងបួនខាងលើនេះ ហើយត្រូវចាំថាជីវិតពិតមិនមែនជាការរត់ប្រណាំង ឬប្រកួតប្រជែងឡើយ តែអ្វីដែលសំខាន់នោះគឺការយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រឡាញ់ចំពោះខ្លួនឯងឲ្យបានច្រើន។ ការររៀនរស់នៅដោយភាពសប្បាយចិត្តទៅនឹងជីវិតនៅលីវដោយមិនចាំបាច់មាននរណាម្នាក់នោះ វានឹងធ្វើឲ្យអ្នកទទួលបានភាពរឹងមាំខ្លាំងនៅក្នុងជីវិត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម