រឿង ៨ យ៉ាងដែលតែងតែកើតឡើងចំពោះទំនាក់ទំនងស្នេហានៅក្នុងសម័យកូវីដ-១៩

  • 2021-07-30 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាដែលបណ្ដាលមកពីជំងឺរាតត្បាត កូវីដ-១៩ បានធ្វើឲ្យពិភពលោកក្រឡាប់ចាក់យ៉ាងខ្លាំង ទាំងជីវិតរស់នៅ ការងារ មុខរបររកស៊ី និងរួមទាំងរឿងវិបត្តិស្នេហា។ ការប្រឈមមុខ ផលប៉ះពាល់ចំពោះទំនាក់ទំនងស្នេហាដែលបណ្ដាលមកពីជំងឺនេះមានសភាពធ្ងន់ធ្ងរដែលអ្នកនឹងស្មានមិនដល់ឡើយ។

អស់រយះពេលជាងមួយឆ្នាំកន្លះហើយដែលជំងឺរាតត្បាតមួយនេះបានដាក់សម្ពាធទៅលើមនុស្សគ្រប់គ្នានៅគ្រប់ស្ថានភាព គ្រប់រូបភាព និងគ្រប់កាលៈទេសៈ ជាពិសេសនោះគឺបញ្ហាជីវិតរស់នៅក្នុងសង្គម និងទំនាក់ទំនងក្រុមគ្រួសារ មិត្ដភាព ដៃគូស្នេហា ហើយវាបានជះឥទ្ធិពលមិនល្អជាច្រើនដល់ទំនាក់ទំនងស្នេហារបស់មនុស្សនាពេលបច្ចុប្បន្ននេះ។

ហើយរឿង ៨ យ៉ាងនេះដែលតែងតែកើតឡើងស្រដៀងៗគ្នាសឹងតែគ្រប់ដៃគូទាំងអស់នៅក្នុងសម័យកូវីដ-១៩នេះ៖

  • ការផ្អាក ឬបាត់បង់ចំពោះផែនការអនាគត
  • អ្នកចាប់ផ្ដើមគិតអំពីអតីតសង្សាររបស់អ្នកជាប្រចាំ
  • ការតស៊ូកាន់តែខ្លាំងឡើងជាមួយនឹងបញ្ហាទំនាក់ទំនង
  • អ្នកធ្វើការត្អូញត្អែរអំពីបញ្ហាជារៀងរាល់ថ្ងៃទៅកាន់ដៃគូរបស់អ្នក
  • ការឈ្លោះទាស់ទែងគ្នាបានកើតឡើងជាញឹកញាប់ជាងរាល់ដង
  • អ្នកតែងតែធ្វើការគិតទៅលើការរស់នៅតែម្នាក់ឯងជាញឹកញាប់
  • ការគិតទៅលើការចែកផ្លូវគ្នាកើតឡើងជាញឹកញាប់តែអ្នកជ្រើសរើសរង់ចាំសិន
  • អ្នកមានអារម្មណ៍ថារំខានចិត្តពេលមនុស្សសួរនាំ ឬនិយាយអំពីរឿងទំនាក់ទំនងស្នេហា

ម្នាក់ៗឥឡូវនេះកំពុងតែស្ត្រេសខ្លាំងណាស់ ទាំងបញ្ហាប្រឈមមុខនៅក្នុងទំនាក់ទំនងស្នេហា និងបញ្ហានៃការរស់នៅដោយគ្មានអ្វីៗទាំងអស់ដូចជាការបាត់បង់ការងារ គ្មានលុយកាក់គ្រប់គ្រាន់ជាដើម។ ប៉ុន្តែវាមិនមែនជាបញ្ហាដែលកំពុងតែកើតឡើយតែលើអ្នកនោះទេ មនុស្សមួយចំនួនធំគឺមានបញ្ហាស្រដៀងគ្នាដូចជាអ្នកដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពនៅក្នុងទំនាក់ទំនងរបស់អ្នក កុំគិតថាវាជាពេលមិនល្អ វាមកពីបញ្ហាកូវីដ អ្នកគួរតែផ្ដោតទៅលើធាតុពិតដែលបង្កឲ្យមានបញ្ហានៅក្នុងទំនាក់ទំនងនោះ និងធ្វើការដោះស្រាយ ឬរកជំនួយប្រសិនបើចាំបាច់៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម