៤ វិធីដើម្បីដោះស្រាយលើបញ្ហានឹងវិបត្តិផ្លូវចិត្ត

  • 2021-05-18 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពីរឆ្នាំចុងក្រោយនេះបានធ្វើឲ្យម្នាក់ៗគឺកំពុងតែមានផលវិបាក ស្ត្រេស វិបត្តិធ្លាក់ទឹកចិត្ត និងកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលទាមទារឲ្យមានការតស៊ូព្យាយាមខ្លាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលកំពុងតែមាននេះ។ ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមាននៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងតាំងពីបើកភ្នែករហូតដល់បិទទៅវិញ។

មនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅដោយភាពសប្បាយរីករាយសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមមកអនុវត្តតាមវិធីទាំង ៤ ងាយៗនេះ៖

  • បញ្ឈប់ការគិតច្រើនពេក រឿងណាចាំបាច់ ចាំធ្វើការគិតដោះស្រាយ បើល្មមៗទុកមួយឡែកសិនទៅ

  • ការគិតវិជ្ជមាននឹងគិតតែរឿងល្អៗ ហើយធ្វើរឿងអ្វីសប្បាយភ្លាមៗពេលមានអារម្មណ៍អវិជ្ជមានចូលមក

  • សប្បាយចិត្តនូវអ្វីៗដែលខ្លួនមាន (ចាំថាអ្នកណាក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ)

  • ការហាត់ប្រាណជារៀងរាល់ថ្ងៃ ទម្លាប់ធ្វើខ្លួនឲ្យមមាញឹកអាចជួយបញ្ឈប់ពីការគិតច្រើនបាន និងល្អសម្រាប់សុខភាពរាងកាយ សុខភាពផ្លូវចិត្តរបស់អ្នក

អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្តជាប្រចាំថ្ងៃដោយអនុវត្តតាមវិធីទាំង ៤ ខាងលើនេះ។ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តឲ្សសប្បាយចិត្ត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den