៧ សញ្ញានេះបញ្ជាក់ថាអ្នកកំពុងមានជំងឺធ្លាក់ទឹកចិត្តនៅក្នុងខ្លួន

  • 2021-05-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកមានអារម្មណ៍អវិជ្ជមានកើតឡើងជាញឹកញាប់ពេកនោះ វានឹងជះឥទ្ធិពលមិនល្អឡើយសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ហើយវាក៏ប៉ះពាល់ទៅកាន់មនុស្សជុំវិញខ្លួនផងដែរ។ រឿងរ៉ាវបាននឹងកំពុងកើតឡើងជារៀងរាល់ថ្ងៃ បើអ្នករវល់តែយករៀងមិនល្អមកទុកក្នុងចិត្តរហូតនោះ វាអាចបំផ្លាញទំនាក់ទំនង បង្កឲ្យមានអារម្មណ៍អវិជ្ជមាន ស្ត្រេស បាក់ទឹកចិត្ត វិបត្តិនានានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងឱកាសជីវិតល្អៗទៅថ្ងៃអនាគតរបស់អ្នកបាន។

ជំងឺធ្លាក់ទឹកចិត្តពិតជាកាចសាហាវណាស់ វាអាចសម្លាប់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកបានដឹងជាមុននោះ អ្នកត្រូវយកចិត្តទុកដាក់រិះរកវិធីដើម្បីការពារ និងព្យាបាល។ ទាំងនេះគឺជាសញ្ញាដែលអាចបញ្ជាក់ប្រាប់បានថាអ្នកកំពុងតែមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់អ្នក៖

  • អ្នកបាត់បង់ចំណាប់អារម្មណ៍ទៅលើសកម្មភាពដែលអ្នកធ្លាប់តែចូលចិត្តពីមុនមក
  • អ្នកបាត់បង់ចំណង់អាហារ និងលែងមានអារម្មណ៍ចង់ញ៉ាំជាប្រចាំ
  • អ្នកបានវិវត្តទៅរកការគេងមិនលក់ជារៀងរាល់យប់
  • អ្នកមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលវេលា និងមានផលលំបាកក្នុងការផ្តោតអារម្មណ៍ធ្វើអ្វីមួយ
  • អ្នកបានធ្វើការផ្ដាច់ខ្លួនចេញពីមនុស្សដែលអ្នកស្គាល់ ហើយលែងចង់ជួបអ្នកណាទាំងអស់
  • អ្នកមានអារម្មណ៍ថាសោកសៅ ឯកោ អស់សង្ឃឹម និងគិតថាខ្លួនលែងមានតម្លៃ
  • អ្នកមានអាការឈឺក្បាលជាញឹកញាប់ និងមានបញ្ហាប្រព័ន្ធរំលាយអាហារជាប្រចាំ

មនុស្សភាគច្រើនសព្វថ្ងៃនេះគឺកំពុងតែមានផលវិបាក និងវិបត្តិផ្លូវចិត្តដូចៗគ្នា ពីព្រោះអ្នកទាំងអស់គ្នាកំពុងទទួលរងការប៉ះទង្គិចយ៉ាងខ្លាំងអំពីបញ្ហាជំងឺរាតត្បាត កូវីដ-១៩ ដែលវានៅតែបន្ដមិនឈប់ឈរ។ ហេតុដូចច្នេះហើយបានជាអ្នកត្រូវផ្ដោតការយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើសុខភាពផ្ទាល់ខ្លួន ជាពិសេសនោះគឺចំពោះសុខភាពផ្លូវចិត្តឲ្យបានខ្លាំង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម