មូលហេតុ ៤ យ៉ាងដែលស្ត្រីងាយនឹងកើតជំងឺបេះដូងពីស្ត្រេសនៃបញ្ហាសង្គមនឹងការងារ

  • 2021-05-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថាការដោះស្រាយភាពតានតឹងពីការងារ ហើយនឹងជីវិតសង្គមរស់នៅរបស់អ្នកជារៀងរាលថ្ងៃអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងជាពិសេសនោះគឺបញ្ហាសុខភាពផ្លូវចិត្តដែលជាមូលហេតុអាចឈានទៅរកការបង្កើនហានិភ័យនៃជំងឺសរសៃឈាម ឬជំងឺបេះដូងបានផងដែរ។

នៅក្នុងការស្រាវជ្រាវទៅលើទិន្នន័យស្ត្រីជាង ៨០.០០០ នាក់ដែលបានប្រមូលក្នុងរយៈពេល ២២ ឆ្នាំចុងក្រោយនេះបានបង្ហាញថា ស្ត្រីដែលទទួលរងបញ្ហាស្ត្រេសដោយសារសង្គមរស់នៅ និងស្ត្រេសដោយសារកាងារគឺងាយនឹងវិវត្តទៅរកជំងឺបេះដូងរហូតដល់ទៅ ២១ ភាគរយជាងបុរស។ នេះតាមការរកឃើញចុងក្រោយស្តីពីស្ត្រេស និងជំងឺបេះដូងចំពោះស្ត្រី៖

  • ស្ត្រីងាយនឹងទទួលរងភាពតានតឹងផ្លូវចិត្ត ការធ្លាក់ទឹកចិត្តពីបញ្ហាសង្គមរស់នៅ ជាពិសេសនោះគឺកន្លែងការងារ ពីដៃគូសង្សារ និងពីក្រុមគ្រួសាររបស់ពួកគេ។
  • ការមករដូវមិនទៀងទាត់របស់ស្ត្រី នៅពេលកម្រិតអរម៉ូនទាបបន្ទាប់ពីការអស់រដូវ ការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងងាយនឹងកើតឡើងប្រសិនបើស្ត្រីនោះកំពុងតែពិបាកចិត្ត និងស្ត្រេសច្រើន។
  • ផលវិបាកដែលបណ្ដលមកពីការមានផ្ទៃពោះ ការស្រាវជ្រាវមួយចំនួនបានរកឃើញថាស្ត្រេសមុនក្រោយឬពេលកំពុងមានផ្ទៃពោះអាចបណ្តាលឲ្យស្ត្រីងាយនឹងកើតជំងឺលើសឈាម ឬទឹកនោមផ្អែមដែលជាហេតុអាចបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺបេះដូងនាពេលអនាគតបានផងដែរ។
  • ជំងឺរោគស្ត្រីមានភាពស្មុគស្មាញជាងបុរស ស្ត្រីងាយនឹងមានបញ្ហាជំងឺរផ្លូវភេទដែលអាចបង្កឲ្យមានភាពតានតឹង និងការព្រួយបារម្ភដែលនាំទៅជាការគិតច្រើន ស្ត្រេស ហើយវាជាមូលហេតុនៃការវិវត្តទៅជាជំងឺបេះដូង។

ប្រសិនបើអ្នកទទួលរងភាពតានតឹង មានអារម្មណ៍ស្ត្រេសជាប្រចាំនោះ អ្នកគួរតែធ្វើការស្វែងរកវិធីដើម្បីកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ពីព្រោះវាអាចជួយការពារអ្នកពីការកើតជំងឺបេះដូង និងជាការបង្កើនសុខុមាលភាពផ្លូវចិត្តឲ្យបានល្អប្រសើរ។ អ្នកជំនាញក៏បាននិយាយថាការថែរក្សាខ្លួនឯង ការគេងឲ្យបានគ្រប់គ្រាន់ ការអនុវត្តការគិតវិជ្ជមានជាប្រចាំ និងការធ្វើសកម្មភាពសប្បាយៗដែលខ្លួនចូលចិត្តក៏អាចជួយបានដែរ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម