ទទួលបានរាងស្អាតនឹងសុខភាពល្អដោយរូបមន្តពិសេស ៤ យ៉ាងនេះ
- 2021-05-07 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទទួលបានរាងស្អាតនឹងសុខភាពល្អដោយរូបមន្តពិសេស ៤ យ៉ាងនេះ
នៅផ្ទះកាន់តែយូរ គីឡូក៏កាន់តែឡើងខ្លាំង! តើអ្នកមានរូបមន្តល្អៗអ្វីខ្លះក្នុងការសម្រកទម្ងន់? វាសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។ ការជ្រើសរើសរបបអាហារ ឬវិធីហាត់ប្រាណគឺពិតជាសំខាន់ណាស់ បើរើសខុសអាចធ្វើឲ្យកាន់តែយ៉ាប់ ពីព្រោះវិធីអនុវត្តប្រហែលជាដូចគ្នាទេ ប៉ុន្តែប្រហែលជាប្រព័ន្ធសរីរាង្គនៃរាងកាយរបស់អ្នកខុសពីគេ ទើបធ្វើឲ្យលទ្ធផលចេញមកមិនដូចគ្នា។ អនុវត្តទម្លាប់ទាំង ៤ យ៉ាងនេះដើម្បីឲ្យមានរាងស្អាត និងសុខភាពល្អប្រសើរខណៈជាប់នៅផ្ទះមិនអាចទៅណាបាន៖
បរិភោគអាហារប្រូតេអ៊ីនគ្រប់ពេល និងរាល់ពេលអាហារសម្រន់ ដូចជាស៊ុត ប្រភេទគ្រាប់ធុញ្ញជាតិ និងទឹកដោះគោជាដើម
ព្យាយាមផឹកទឹកឲ្យបានច្រើន ទឹកមានសារៈសំខាន់ណាស់សម្រាប់រក្សាមុខងាររាងកាយជាច្រើនរបស់យើងឲ្យដំណើរការបានល្អ
ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានជីវជាតិល្អពិតពីបន្លែបៃតងស្រស់ និងផ្លែឈើផងដែរ
កុំទម្លាប់នៅមួយកន្លែង ព្យាយាមដើរ ឬធ្វើនេះធ្វើនោះនៅក្នុងផ្ទះឲ្យបានច្រើន មានភាពសកម្មដូចជាហាត់ប្រាណ
មានមនុស្សជាច្រើនចង់បានបែបនេះ ឬបែបនោះ ប៉ុន្តែមិនមានភាពជាក់លាក់ ឬប្រាកដប្រជាដើម្បីធ្វើ និងសម្រេចវាឡើយ។ ការតាំងចិត្តនឹងកំណត់គោលដៅគឺជាវិធីដ៏ល្អមួយដើម្បីឲ្យអ្នកផ្តោតអារម្មណ៍ និងមានទំនួលខុសត្រូវចំពោះអ្វីដែលអ្នកចង់បាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖