រឿង ៦ យ៉ាងបង្ហាញថាអ្នកកំពុងបាត់បង់ដួងព្រលឹងនៅក្នុងខ្លួន

  • 2021-05-03 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យើងទាំងអស់គ្នាដឹងថាការផ្សារភ្ជាប់គ្នារវាងរាងកាយនឹងដួងវិញ្ញាណ (ការគិតឬផ្លូវចិត្ត) មានទំនាក់ទំនងជិតស្និទ្ធជាងអ្វីដែលអ្នកគិតទៅទៀត ហើយវាមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ។ វាគឺជំនឿនៃការគិតរបស់មនុស្សម្នាក់ៗទៅលើការលួងលោមចិត្តរបស់ពួកគេដែលកំពុងមាន ឬជួបបញ្ហា។ ប៉ុន្តែតើវានឹងមានរឿងអ្វីកើតឡើងនៅពេលដែលដួងព្រលឹងរបស់អ្នកបាត់បង់ ឬជាប់នៅកន្លែងណាមួយដែលមិនអាចត្រលប់មកវិញ និងមិនអាចរកឃើញនោះ?

នៅពេលនិយាយអំពីដួងព្រលឹងវាសំដៅទៅលើមនុស្សម្នាក់ដែលមានអារម្មណ៍ ចិត្តគំនិតចាស់ទុំជាងខ្លួន ភាពចាស់ទុំដែលនាំឲ្យអ្នកចេះគិតពិចារណាឲ្យបានវែងឆ្ងាយ ចេះប្រើពាក្យសម្ដីឲ្យបានសមរម្យ ការធ្វើសកម្មភាពដែលប្រកបដោយភាពការជឿជាក់យ៉ាងមុតមាំ និងត្រឹមត្រូវ។ ប៉ុន្តែវាក៏អាចបណ្ដាលឲ្យអ្នកប្រឈមមុខទៅនឹងការលំបាកជាច្រើនទៀតនៅក្នុងឆាកជីវិតរស់នៅដោយសារតែការគិត ការយល់ដឹងកាន់តែស៊ីជម្រៅខ្លាំងឡើងជាងមុន។

ហេតុដូចច្នេះហើយបានជាពេលខ្លះនៅក្នុងជីវិតរស់នៅរបស់អ្នកមានការឈឺចាប់ មានរឿងសោកសៅ និងស្ត្រេសកើតឡើង។ ប្រសិនបើមានរឿងទាំង ៦ ខាងក្រោមនេះកើតឡើងជាញឹកញាប់ចំពោះអ្នកនោះ វាជាសញ្ញាបញ្ជាក់ថាដួងព្រលឹងរបស់អ្នកកំពុងតែបាត់បង់ ឬជាប់នៅកន្លែងណាមួយហើយ៖

១. អ្នកមិនធ្វើការណាត់ជួបជាមួយនរណាម្នាក់ទៀតឡើយ

២. អ្នកកំពុងព្យាយាមធ្វើការផ្ដាច់ខ្លួនឯងចេញពីមនុស្សគ្រប់គ្នា

៣. អ្នកកំពុងតែមានអារម្មណ៍ឯកោ សោកសៅជាប្រចាំ

៤. អ្នកតែងតែមានការយល់ច្រលំជាញឹកញាប់

៥. អ្នកខិតខំធ្វើការព្យាយាមខ្លាំងទៅលើរឿងគ្រប់យ៉ាង

៦. គ្រប់ប្រព័ន្ធបណ្ដាញសង្គមទាំងអស់ នឹងលែងមានសារសំខាន់ចំពោះអ្នកទៀតហើយ

សម្រាប់មនុស្សដែលមានដួងព្រលឹង ឬចិត្តគំនិតចាស់ទុំនៅក្នុងខ្លួនប្រាណ និងជីវិតវ័យក្មេងរបស់ពួកគេនោះតែងតែមានភាពឯកោនឹងពិបាកចិត្តជានិច្ច។ ប៉ុន្តែកុំអស់សង្ឃឹម អ្នកអាចធ្វើការកែប្រែវាបានឡើងវិញនៅពេលដែលអ្នកស្វែងរកដួងព្រលឹងដែលបាត់បង់នោះមកវិញ។ មានន័យថាការកសាងទំនាក់ទំនងឡើងវិញរវាងក្រុមគ្រួសារ មិត្តភក្តិ ដៃគូ ជីវិតការងារ និងខ្លូនឯង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម