រឿង ៦ យ៉ាងដែលស្ត្រីគួរយល់ដឹងអំពីសុខភាពផ្លូវភេទរបស់ពួកគេ

  • 2021-05-02 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពផ្លូវភេទរបស់ស្ត្រីអាចមានភាពស្មុគស្មាញខ្លាំងជាងបុរស លើសពីនេះទៅទៀតការពិភាក្សាអំពីបញ្ហានេះជាមួយមិត្តភក្តិ ឬដៃគូរបស់អ្នក វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងការនិយាយឡើយ។ ប៉ុន្តែការចែករំលែកអំពីបទពិសោធសុខភាពផ្លូវភេទគឺជារឿងមួយដ៏សំខាន់បំផុតដែលស្ត្រីៗគួរតែយល់ដឹង និងធ្វើការពិភាក្សាឡើង។ នៅពេលដែលអ្នកយល់ដឹងច្បាស់អំពីខ្លួនឯង និងតម្រូវការរបស់អ្នកនោះ វានឹងជួយធ្វើឲ្យអ្នកមានការជ្រើសរើសល្អចំពោះសុខភាពផ្លូវភេទរបស់អ្នក។

ការពិតនោះគឺរាងកាយរបស់ស្ត្រី ហើយនឹងចំណង់ផ្លូវភេទរបស់ស្ត្រីគឺមានភាពស្មុគស្មាញច្រើន ជាពិសេសនោះគឺបញ្ហាសុខភាពរបស់ពួកគេ។ ទាំងនេះគឺជារឿង ៦ យ៉ាងដែលស្ត្រីគួរតែធ្វើការស្វែងយល់អំពីសុខភាពផ្លូវភេទរបស់ពួកគេ៖

១. ការពន្យារកំណើតនឹងមិនបណ្ដាលឲ្យអ្នកកើតមានជំងឺមហារីកអ្វីឡើយ

២. ការពន្យារកំណើតក៏មិនមែនជាកត្តាដែលបណ្ដាលឲ្យមានការឡើងទម្ងន់ដែរ

៣. ស្ត្រីភាគច្រើនមានផលវិបាកក្នុងការឈានដល់ចំណុចកំពូលបើផ្អែកលើការធ្វើដោយខ្លួនឯង

៤. អ្នកត្រូវតែមានការធ្វើតេស្តរកជំងឺកាមរោគបើទោះបីជាអ្នកទំនាក់ទំនងស្មោះត្រង់ប៉ុនណាក៏ដោយ

៥. ស្ត្រីដែលមានវ័យចំណាស់ត្រូវការប្រើទឹករំអិលច្រើនខណៈពេលមានការរួមភេទ

៦. គ្មានចម្លើយពិតប្រាកដណាមួយដែលអាចបញ្ជាក់ថាអ្នកគួររួមភេទប៉ុន្មានដងក្នុងមួយសប្តាហ៍នោះទេ

ស្ត្រីគ្រប់រូបតែងតែមានបញ្ហាសុខភាពផ្លូវភេទខុសៗគ្នា វាជាការប្រសើរណាស់ដែលអ្នកគួរធ្វើការស្វែងយល់ ចែករំលែកបទពិសោធន៍ជាមួយស្ត្រីដូចគ្នា និងជាពិសេសនោះគឺជាមួយនឹងគ្រូពេទ្យ កុំខ្លាច ឬខ្មាស់អៀនក្នុងការនិយាយអំពីបញ្ហាសុខភាពផ្លូវភេទ។ ការយល់ដឹងច្បាស់អំពីរឿងនេះនឹងជួយធ្វើឲ្យអ្នកមានប្រុងប្រយ័ត្នល្អ និងដឹងអំពីការថែទាំសុខភាពផ្លូវភេទរបស់អ្នកឲ្យបានប្រសើរឡើង៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ Piedmont ប្រែ​សម្រួល៖ Chrel Den