វិធីការពារមិនឲ្យឡើងទម្ងន់ខណៈពេលជាប់នៅតែក្នុងផ្ទះ
- 2021-04-29 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីការពារមិនឲ្យឡើងទម្ងន់ខណៈពេលជាប់នៅតែក្នុងផ្ទះ
មានការធុញទ្រាន់នឹងរបបអាហារប្រចាំថ្ងៃខណៈពេលកំពុងតែជាប់ឃុំឃាំងនៅតែក្នុងផ្ទះមែនទេ? អ្នកប្រហែលជាកំពុងតែព្យាយាមខ្លាំងណាស់ដែរ ទាំងការរិះរកវិធី ទាំងការស្រាវជ្រាវអំពីរបៀបនៃការការពារ និងសម្រកទម្ងន់ ឬក៏ដើម្បីសុខភាពល្អខណៈពេលបិទទីក្រុងមួយរយៈពេលចុងក្រោយនេះ។ នៅពេលអនុវត្តមានមនុស្សខ្លះអាចទទួលផលល្អ ហើយខ្លះទៀតក៏មិនបានផលល្អដូចដែលខ្លួនប៉ងចង់បានដែរ នេះដោយសារតែប្រព័ន្ធសរីរាង្គកាយរបស់អ្នកគឺខុសគ្នា។ វាសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។
ដើម្បីធ្វើការការពារពីការឡើងទម្ងន់ដោយមិនដឹងខ្លួនខណៈពេលនៅតែផ្ទះនោះ ទាំងនេះគឺជាវិធីការពារ និងជាប្រភេទរបបអាហារសុខភាពសម្រាប់ជួយដល់អ្នកមិនឲ្យឡើងគីឡូ ថែមទាំងផ្ដល់សុខភាពល្អដល់អ្នកទៀតផង៖
១. បរិភោគអាហារប្រូតេអ៊ីនគ្រប់ពេល ជាពិសេសសម្រាប់អាហារសម្រន់ វាជាវិធីដ៏ល្អមួយដើម្បីជួយអ្នកក្នុងការឡើងកម្រិតជាតិកាឡូរី ឬជាតិខ្លាញ់ ហើយវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ (ដូចជាស៊ុត សាច់មាន់ ត្រី និងទឹកដោះគោជាដើម)។
២. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនពេក ការទទួលទានជាតិកាហ្វេអ៊ីននឹងអាហារផ្អែមជាញឹកញាប់ជាប្រចាំថ្ងៃនោះគឺបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ការផឹកកាហ្វេអាចនៅពេលព្រឹក ការផឹកទឹកផ្លែស្រស់ ឬក៏តែទើបជាការល្អជាងបន្ទប់ពីអាហារពេលថ្ងៃរបស់អ្នក។
៣. ព្យាយាមផឹកទឹកឲ្យបានច្រើន ទឹកមានសារៈសំខាន់ណាស់សម្រាប់រក្សាមុខងាររាងកាយជាច្រើនរបស់អ្នក ជួយផ្តល់នូវថាមពល និងប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យដំណើរការបានល្អ ជួយសម្អាតជាតិពុលចេញពីក្នុងខ្លួន និងការពារពីការឡើងគីឡូ ពីរទៅបីលីត្រក្នុងមួយថ្ងៃគឺល្អសម្រាប់សុខភាព ។
វាជាការសំខាន់ណាស់ដែលអ្នកត្រូវធ្វើការគ្រប់គ្រងទៅលើរបបអាហារប្រចាំថ្ងៃរបស់អ្នកឲ្យបានត្រឹមត្រូវ តាមប្រភេទនៃរបបអាហារសុខភាព ពីព្រោះវានឹងផ្ដល់អត្ថប្រយោជន៍ទាំងសុខភាព និងសម្រស់របស់អ្នកឲ្យបានល្អប្រើសើរក្នុងពេលតែមួយ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖