រឿងដែលគួរធ្វើដើម្បីសុខភាពសម្រស់ក្នុងខែក្ដៅ

  • 2021-04-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកមុខដៃជើងនឹងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវកាល ដែលទាមទារឲ្យយើងមានការថែទាំឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ទៅតាមរដូវកាលផងដែរ។ ខែនេះជាខែចេត្រ ជារដូវក្ដៅ អាកាសធាតុស្ងួតហួតហែងបានចាប់ផ្តើម កាំរស្មីពីព្រះអាទិត្យដ៏ខ្លាំងវានឹងធ្វើឲ្យស្បែករបស់អ្នកស្ងួត ការខូចខាតស្បែក និងការបាត់បង់សម្រស់ដោយងាយ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើអ្នកមិនធ្វើការផ្លាស់ប្ដូរក្នុងការថែរក្សានោះ ដូចច្នេះអ្នកត្រូវមានការបន្ថែម និងវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវក្ដៅនេះ។

ខែក្តៅគឺជាខែដែលធ្វើឲ្យសម្រស់ស្បែកងាយនឹងខូចខាច។ ដូចច្នេះមកអនុវត្តតាមវិធីខាងក្រោមនេះដើម្បីការពារ និងព្យាបាលបញ្ហាស្បែកខូចដោយសារពន្លឺថ្ងៃ៖

  • លាងសម្អាតមុខ ងូតទឹកយ៉ាងហោចណាស់ពីដងក្នុងមួយថ្ងៃ
  • ព្យាយាមលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំពេលចេញក្រៅ (ល្អជាងប្រើឡេធ្វើឲ្យស)
  • ប្រើក្រែមលាបបបូរមាត់ដែលអាចការពារពីកាំរស្មីព្រះអាទិត្យ
  • កុំភ្លេចឲ្យសោះផលិតផលផ្ដល់សំណើមសម្រាប់ស្បែក
  • បើអ្នកកំពុងប្រើផលិតផលបំបាត់មុន គួរព្យាយាមបិទមាសផ្តល់សំណើមនៅពេលយប់ និងព្យាយាមផឹកទឹកឲ្យបានច្រើនជាងរាល់ដង ពីព្រោះផលិតផលបំបាត់មុនជាមូលហេតុធ្វើឲ្យស្បែកស្ងួត

ស្បែកមុខដែលមានសុខភាពគឺជាអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមានទំនុកចិត្តលើខ្លួនឯង។ ដូចច្នេះត្រូវប្រាកដថាអ្នកបានថែរក្សាស្បែក និងសុខភាពឲ្យបានដិតដល់ខណៈពេលកំពុងធ្វើការឬស្នាក់នៅតែក្នុងផ្ទះ ដើម្បីភាពស្រស់ស្អាតនៃសម្រស់ក្នុងរដូវក្តៅនេះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម