៤ វិធីក្នុងការការពារសម្រស់ស្បែកក្នុងរដូវក្ដៅនេះ

  • 2021-04-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្វីត្បិតតែមានភ្លៀងធ្លាក់ម្ដងម្កាលមែន ប៉ុន្តែនេះជាខែចេត្រ ជារដូវក្ដៅ អាកាសធាតុស្ងួតហួតហែងបានចាប់ផ្តើម កាំរស្មីពីព្រះអាទិត្យដ៏ខ្លាំងវានឹងធ្វើឲ្យស្បែករបស់អ្នកស្ងួត ការខូចខាតស្បែក និងការបាត់បង់សម្រស់ដោយងាយ។ ស្បែកមុខដៃជើងនឹងបបូរមាត់មានការផ្លាស់ប្តូរតាមរដូវ ដែលទាមទារឲ្យយើងមានការថែទាំឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ទៅតាមរដូវកាលដែរ។ វានឹងមិនមានប្រសិទ្ធភាពល្អឡើយប្រសិនបើអ្នកប្រើផលិតផលដដែលៗនោះ ដូចច្នេះអ្នកត្រូវមានការបន្ថែម និងវិធីក្នុងការថែរក្សាស្បែកឲ្យបានល្អប្រសើរក្នុងរដូវក្ដៅនេះ។

១. ប្រើក្រែមការពារកម្ដៅថ្ងៃគឺជារឿងចាំបាច់ វាមានអត្ថប្រយោជន៍ខ្ពស់បំផុតនៅក្នុងរដូវក្ដៅនេះ ការពារស្បែកពីការខូចខាតដោយកាំរស្មី UV និងជួយថែបំប៉នស្បែកឲ្យម៉ត់រលោងនឹងមានសំណើម។ អ្នកគួរចៀសវាងការប្រើឡេលាបឲ្យស ពីព្រោះក្រែមការពារកម្ដៅថ្ងៃក៏មានប្រភេទធ្វើឲ្យស្បែកស និងប្រភេទដែលតម្រូវទៅតាមពណ៌ស្បែករបស់អ្នក ហើយក៏មានប្រភេទដែលធ្វើឲ្យស្បែកកាន់តែមានពណ៌ស្រអែម (tanned)។

២. ចាប់ផ្តើមប្រើប្រភេទសេរ៉ូមប្រឆាំងភាពចាស់ ពួកវាពិតជាអាចជួយផ្តល់នូវស្រទាប់ការពារនឹងព្យាបាលពីការខូចខាចដោយសារកាំរស្មីព្រះអាទិត្យ និងផ្ដល់សំណើមបន្ថែមនៅលើស្បែកដែលល្អបំផុតសម្រាប់ប្រើក្នុងរដូវក្ដៅនេះ ហើយវាជួយបានទាំងការការពារផង ធ្វើឲ្យស្បែកស្រស់ថ្លាក្មេងជាងវ័យផង។

៣. កុំភ្លេចថែទាំបបូរមាត់របស់អ្នក បន្ទាប់ពីការថែទាំសម្រស់ស្បែពេញមួយដងខ្លួននឹងមុខ បបូរមាត់ក៏ជាផ្នែកសំខាន់ដែលអ្នកមិនគួរមើលរំលងដែរ។ លាបឡេឬក្រែមដែលផ្តល់សំណើមនឹកការពារពីពន្លឺថ្ងៃដល់បបូរមាត់ ហើយប្រើជាប្រចាំយ៉ាងហោចណាស់ពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់ស្បែកដែលងាប់ចេញ។

៤. ប្ដូរមកប្រើផលិតផលផ្តល់សំណើមវិញ ត្រូវចាំថារាល់ការទិញផលិតផលត្រូវមើលទៅលើពាក្យ “hydrating, nourishing ឬក៏ moisturizing” ដែលអាចផ្តល់ជាតិទឹក បំប៉ននឹងផ្តល់សំណើមដល់ស្បែកជានិច្ច មិនថាឡេម្សៅឬផលិតផលសម្អាតជាដើម។

ក្រៅពីផលិតផលថែរក្សាស្បែកទាំងនេះ អ្នកក៏អាចអនុវត្តការញ៉ាំប្រភេទអារហារសុខភាព និងការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលចោលពីក្នុងខ្លួន រួមជាមួយនឹងការថែរក្សាស្បែកដោយវិធីទាំង ៤ ខាងលើនេះវានឹងធ្វើឲ្យអ្នកមានសម្រស់កាន់តែស្រស់ស្អាត មានសុខភាពល្អ និងមានភាពទាក់ទាញបំផុត៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den