ទ្រព្យសម្បត្តិឬសុភមង្គល? ជ្រើសមួយណា ហេតុអ្វី?

  • 2021-03-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាស់ណាស់ថាភាគច្រើននឹងឆ្លើយយកសុភមង្គល តើមកពីមូលហេតុអ្វី? តើអ្នកអាចពន្យល់ប្រាប់ផងបានទេ? វាជាចម្លើយដែលត្រឹមត្រូវបើអ្នកជ្រើសរើសយកភាពសប្បាយរីករាយនឹងសុភមង្គលនោះ តែទាំងទ្រព្យសម្បត្តិនឹងសុភមង្គលគឺវាមានហេតុផល និងទំនាក់ទំនងជាមួយគ្នា។ ជាការពិតដែលអ្នកមិនអាចទទួលបានសុភមង្គលប្រសិនបើអ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ គ្មានសម្លៀកបំពាក់ គ្មានរបស់របរអ្វីជាប់ខ្លួនទាំងអស់ និងមិនមានកន្លែងរស់នៅនោះ។

បើនិយាយអំពីទ្រព្យសម្បត្ដិវិញវាគ្មាអ្វីក្រៅពីលុយចាយដោយសេរីនោះទេ គឺវាគ្រាន់តែជាអ្វីដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមានសុវត្ថិភាពគ្រប់ជ្រុងជ្រោយនៃតម្រូវការបស់គេ គ្មានការព្រួយបារម្ភទៅលើកង្វះខាតអ្វីទាំងអស់ ហើយវាគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃសេចក្តីសុខរបស់អ្នក។ មនុស្សជាច្រើនបានផ្តោតទៅលើលុយ ពីព្រោះអ្នកអាចទិញសម្លៀកបំពាក់ប្រេនៗ ទូរសព្ទថ្មីៗ ឡានទំនើបៗ ឬក៏ផ្ទះវីឡានឹងអ្នកបម្រើបួនដបនាក់ជាដើម តែរបស់ទាំងអស់នោះមិនបានផ្តល់សុភមង្គលពិតឡើយ វាបំពេញតម្រូវការនឹងចំណង់របស់មនុស្ស។ ហើយប្រសិនបើវាផ្តល់សុភមង្គលមែននោះវាគ្រាន់តែជារយៈពេលខ្លីតែប៉ុណ្ណោះ អ្នកនឹងមានអារម្មណ៍ តម្រូវការទាំងនោះជាបន្តទៀត។

សុភមង្គលពិតគឺបានមកពីបទពិសោធដ៏លំបាកវេទនាជាមួយដៃគូ ស្វាមីភរិយា ក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នក ហើយនឹងមនុស្សថ្មីៗដែលអ្នកបានជួបក្នុងដំណើរជីវិត។ វាមិនចាំបាច់របស់ក្រៅខ្លួនទំនើបៗទាំងនោះទេ អ្វីដែលអ្នកត្រូវការនោះគឺមនុស្សដែលខ្វល់ខ្វាយយកចិត្តទុកដាក់អំពីអ្នកយ៉ាងពិតប្រាកដ។ អ្នកខ្លះប្រហែលជាអាក់អន់ចិត្តនឹងគ្រួសារដែលមិនបាននូវអ្វីដែលខ្លួនចង់បានដែលវាជាការគិតខុសទាំងស្រុង។

ខ្ញុំជឿថានៅក្នុងឆាកជីវិតពិតរបស់មនុស្សអ្នកបានឃើញរួចមកហើយ គឺមានសព្វគ្រប់បែបយ៉ាង។ តែប្រសិនបើមិនបានឃើញដូចខ្ញុំទេ សាកឬព្យាយាមចូលរួមកម្មវិធីសប្បុរសធម៌នៅក្នុងអង្គការ សាលារៀននៅតំបន់ដាច់ស្រយាលដែលពួកគេគ្មានអ្វីទាល់តែសោះ។ អ្នកមិនចាំបាច់ជាអ្នកមានដូចជា Bill Gates ឡើយជាឧទាហរណ៍។ អ្នកគ្រាន់តែធ្វើការបរិច្ចាគរបស់ផ្ទាល់ខ្លួនឬលុយកាក់ ៥០សេន ១ដុល្លាទៅឲ្យពួកគេ អ្នកនឹងបានឃើញសុភមង្គលដ៏ពិតចេញពីខាងក្នុងតាមរយះស្នាមញញឹម អ្នកដឹងច្បាស់ដោយមើលទៅកាន់ក្រសែភ្នែក និងស្នាមញញឹមទាំងនោះ។

ទាំងនេះគឺជាអ្វីដែលមនុស្សម្នាក់ៗត្រូវធ្វើទៅកាន់គ្នាទៅវិញទៅមក និងជាអ្វីដែលមនុស្សម្នាក់ៗត្រូវការក្នុងឆាកជីវិត វាជាសុភមង្គលដ៏ពិតប្រាកដ៕

ប្រភពរូបភាព៖ Pixabay, Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម