រៀនរស់នៅដោយភាពសប្បាយចិត្តតាមវិធីទាំងនេះ

  • 2021-03-11 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានហេតុផលជាច្រើនណាស់ដែលយើងនៅតែមិនអាចយល់បានថាហេតុអ្វីយើងនៅតែមិនសប្បាយចិត្តទៅលើអ្វីដែលខ្លួនឯងកំពុងតែមាន។ ការគិតរបស់មនុស្សម្នាក់ៗគឺគ្មានដែនកំណត់នោះទេ តែជាទូទៅគឺមានតែប៉ុន្មានចំណុចនេះទេ ការធ្វើអ្វីគ្រប់យ៉ាងដើម្បីរស់រានមានជីវិត ការពារខ្លួនឯងទៅលើគ្រប់បញ្ហា គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ថ្វីត្បិតតែអ្នកខ្លះស្ទើតែមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែនៅតែមិនមានភាពសប្បាយចិត្តក្នុងឆាកជីវិតរបស់គេ ពីព្រោះគ្រប់មនុស្សទាំងអស់គឺមានភាពអវិជ្ជមាននៅក្នុងខួរក្បាលដែលតែងតែមករករឿង។

តើអ្នកបានគិតថាខ្លួនឯងកំពុងតែរស់នៅក្នុងភាពរីករាយ ទោះបីជាមានការខ្វះខាតក៏ដោយ និងមិនមានអ្វីគ្រប់យ៉ាងដូចគេនោះ? ការរៀនរស់នៅឲ្យសប្បាយចិត្តលើអ្វីដែលខ្លួនមានគឺមិនមែនងាយស្រួលនោះទេ ពីព្រោះឆាកជីវិតតែងតែមានការលាយឡំ ទុក្ខនឹងសប្បាយ ប៉ុន្តែមានវិធីដែលអាចជួយអ្នកឲ្យរៀនសប្បាយចិត្ត រីករាយក្នុងជីវិតប្រចាំថ្ងៃបាន៖

១. យកភាពវិជ្ជមានមកដាកមុខជានិច្ច រាល់ពេលដែលមានភាពអវិជ្ជមានចូលមកអ្នកត្រូវបិទភ្នែកដកដង្ហើមវែងៗធ្វើចិត្តឲ្យស្ងប់ ព្យាយាមគិតទៅលើចំណុចល្អៗដែលអ្នកធ្លាប់ទទួលបាន និងកំពុងតែមានក្នុងជីវិត ហើយប្តូរវាឲ្យទៅជាភាពវិជ្ជមានវិញ។

២. ជីវិតរស់នៅ និងជីវិតការងារត្រូវតែមានភាពស្មើគ្នា អ្នកបានចំណាយពេលពេញមួយថ្ងៃនឹងជារៀងរាល់ថ្ងៃទៅលើការងារ ដូចច្នេះចំណាយពេលធ្វើអ្វីមួយ ឬទិញអ្វីមួយដើម្បីខ្លួនឯង វាជាការលើកទឹកចិត្ត និងភាពសប្បាយចិត្តសម្រាប់ខ្លួនឯង។

៣. ទទួលស្គាល់ទៅថាភាពល្អឥតខ្ចោះគ្មាននៅលើលោកនេះទេ សុភមង្គលស្នេហា ភាពជោកជ័យ ក្នុងការងារនឹងជីវិតវាមិនមែនបានមកពីភាពល្អឥតខ្ចោះនោះឡើយ គឺបានមកពីការខិតខំព្យយាម ហូរញើស ហូរឈាម និងការតស៊ូរបស់អ្នក។

៤. បញ្ឈប់ការព្រួយបារម្ភ រៀនសប្បាយនូវអ្វីដែលខ្លួនមានបាន ការព្រួយបារម្ភគ្រប់រឿង ស្នេហា ជីវិត ការងារជាដើមគឺជាមូលហេតុដ៏ធំជាងគេដែលធ្វើឲ្យជីវិតអ្នករស់នៅដោយគ្មានភាពសប្បាយរីករាយឡើយ។

៥. ចំណាយពេលឲ្យបានច្រើនជាមួយធម្មជាតិ និងមិត្តភក្ដិដែលមានភាពវិជ្ជមាន ដែលអាចផ្តល់ជំនួយ ការលើកទឹកចិត្ត និងភាពសប្បាយរីករាយរាល់ពេលដែលអ្នកមានបញ្ហាផ្លូវចិត្ត។

ហើយរាល់ពេលដែលអ្នកមិនសប្បាយចិត្ត ត្រូវគិតនឹងរំលឹកអំពីពេលវេលាល្អៗកន្លងមក ដើម្បីកុំឲ្យភាពអវិជ្ជមានធ្វើបាបចិត្តអ្នក បើកើតទុក្ខ-កើតទុក្ខមួយភ្លេតទៅ ហើយរកជំនួយនឹងប្រែឲ្យទៅជាភាពស្បាយរីករាយវិញ រៀនរស់នៅបែបរីករាយគ្រប់វិនាទីដែលអ្នកមាន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម