របៀបរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនៗ

  • 2021-03-15 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផ្គាប់ចិត្តមនុស្សដទៃបានន័យថាអ្នកកំពុងតែចាញ់ប្រៀបគេហើយ។ នៅពេលដែលអ្នកផ្តោតទៅលើការយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង និងការអាណិតអាសូរខ្លួនឯង វាប្រសើរជាជាងការព្យាយាមធ្វើវាដើម្បីឲ្យអ្នកដទៃមកស្រឡាញ់អ្នក។ មនុស្សដែលស្រឡាញ់រាប់អានអ្នកពិតនឹងបង្កើតការគោរពឲ្យតម្លៃទៅកាន់អ្នកនឹងខ្លួនពួកគេដែលវាអាចបង្កើតទំនាក់ទំនងប្រកបដោយសុភមង្គលល្អ និងភាពរីករាយជាមួយគ្នា។

ការស្រឡាញ់ខ្លួនឯងអាចជារឿងមួយដែលពិបាកបំផុត តែវាក៏ជារឿងសំខាន់បំផុតផងដែលសម្រាប់មនុស្សម្នាក់ៗត្រូវធ្វើ។

មនុស្សជាច្រើនយល់ថាវាងាយស្រួលក្នុងការស្រឡាញ់អ្នកដទៃជាជាងស្រលាញ់ខ្លួនឯង ពេលខ្លះអ្នកពិតជាបានធ្វើបាបចិត្ត និងមានភាពលំអៀងចំពោះខ្លួនឯង។ ប៉ុន្តែដល់ពេលដែលត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះខ្លួនឯង ព្យាបាលខ្លួនឯងដោយក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបាន ជំនួសឲ្យភាពអាត្មានិយម និងភាពលំអៀងចំពោះខ្លួនឯង។

១. ការស្គាល់ខ្លួនឯង វាពិបាកក្នុងការស្រលាញ់ខ្លួនឯងប្រសិនបើអ្នកមិនដឹងថាអ្នកជានរណានោះ ព្យាយាមស្វែងរកអំពីភាពជឿជាក់ដែលខ្លួនមាន ផ្តល់នឹងឲ្យតម្លៃទៅលើអ្វីដែលខ្លួនចូលចិត្ត។

២. កុំធ្វើការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ គ្មានអ្នកណាល្អជាងអ្នកណាឬអាក្រក់ជាងអ្នកណាឡើយ មនុស្សម្នាក់ៗមានតម្លៃអំពីគុណសម្បត្ដិ និងគុណវិបត្ដិដូចៗគ្នា។

៣. រៀនអភ័យទោសឲ្យខ្លួនឯងចំពោះកំហុសដែលបានធ្វើ អ្នកណាៗក៏ធ្លាប់បានបង្កើតកំហុសដែរ ហើយអ្នកគួរតែបោះបង់ចោលទៅពាក្យថា ភាពមិនល្អឥតខ្ចោះ ខ្លួនឯងមិនល្អនេះឬមិនល្អនោះ។

៤. ទទួលស្គាល់ថាមានមនុស្សមួយចំនួននឹងមិនចូលចិត្តអ្នកទេ ពិតណាស់មនុស្សមួយចំនួនមិនចូលចិត្តអ្នកទេមិនថាអ្នកបានធ្វើអ្វីគ្រប់យ៉ាងក៏ដោយ កុំទៅខ្វល់ កុំខ្ជះខ្ជាយពេលវេលារបស់អ្នកដើម្បីព្យាយាមផ្គាប់ចិត្តមនុស្សប្រភេទនោះ វាគ្មានប្រយោជន៍សម្រាប់អ្នកឡើយ។

៥. ថែរក្សាសុខភាពរាងកាយនឹងផ្លូវចិត្ត និងរៀនក្រោកឈរតតាំងដើម្បីខ្លួនឯង ការថែទាំខ្លួនឯង ការស្រឡាញ់យកចិត្តទុកដាក់ និងរៀននិយាយតតាំងរកហេតុផលវាគឺជាវិធីមួយដើម្បីដែលបានបង្ហាញថាអ្នកមានការស្រឡាញ់យកចិត្តទុកដាក់ និងឲ្យតម្លៃខ្លួនឯងក៏ដូចជាអ្នកដទៃផងដែរ។

អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានទឹកចិត្តល្អ និងការគោរពឲ្យតម្លៃអ្នកដូចជាអ្នកកំពុងធ្វើទៅកាន់ពួកគេដែរ។ ពេលខ្លះការស្រឡាញ់ខ្លួនឯងមានន័យថាអ្នកត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយប្រភេទមនុស្សដែលធ្វើបាបអ្នក ឬអតចរឹតមិនល្អ និងប្រភេទមនុស្សគេងចំណេញជាដើម៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម