បញ្ហា ៤ យ៉ាងដែលតែងតែកើតឡើយដោយសារលុយ
- 2021-02-25 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហា ៤ យ៉ាងដែលតែងតែកើតឡើយដោយសារលុយ
បញ្ហាលុយកាក់គឺជារឿងមួយដែលមនុស្សម្នាក់ៗកំពុងជួបប្រទះ វាអាចជារបស់ដែលធ្វើឲ្យក្តីស្រមៃរបស់អ្នកក្លាយជាការពិត និងក៏អាចជាអ្វីមួយដែលបង្កឲ្យមានបញ្ហាគ្រប់យ៉ាងកើតឡើង។ ជាពិសេសនោះនៅក្នុងទំនាក់ទំនងស្នេហា ដៃគូ ក្រុមគ្រួសារ។ លុយកាក់គឺជារឿងសំខាន់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលអាចបំពេញតម្រូវការរបស់អ្នកបាន។
គេតែងតែនិយាយថាមានលុយអាចធ្វើអ្វីៗបានគ្រប់យ៉ាង។ តែបើគ្មានវិញ វានឹងក្លាយទៅជាឧបសគ្គដ៏លំបាកបំផុតសម្រាប់ការរស់នៅរបស់អ្នក។ ទាំងនេះគឺជាបញ្ហា ៤ យ៉ាងដែលជាទូទៅតែងតែកើតឡើងនឹងបណ្តាលមកពីរឿងប្រាក់កាក់។
វាជារឿងដែលអ្នកទាំងអស់គ្នានឹងត្រូវប្រឈមមុខនៅក្នុងដំណាក់កាលណាមួយក្នុងឆាកជីវិតរបស់អ្នក៖
១. ការផ្គត់ផ្គង់គ្រួសារ កូនចៅ បើមិនមានលុយគ្រប់គ្រាន់នោះទេ សុភមង្គលគ្រួសារនឹងមានភាពរកាំរកូស
២. ការមានសត្វចិញ្ចឹម សម្រាប់អ្នកនៅលីវដែលមានសត្វចិញ្ចឹមនឹងចំណាយលុយច្រើនទៅលើវា មិនសូវគិតពីខ្លួនឯងឡើយ
៣. ការខ្ចីលុយធានាគារ ជំពាក់បំណុល ដើម្បីទិញផ្ទះ ទិញដីឬរបស់អ្វីមួយ អ្នកគ្មានសេចក្តីសុខទេពីព្រោះគិតតែរឿងរកលុយសងគេវិញ
៤. តម្រូវការផ្ទាល់ខ្លួន ចង់បានេះ ចង់បាននោះ បើអ្នកមិនបានវិញ វានឹងធ្វើឲ្យអ្នករស់នៅដោយមិនសប្បាយចិត្ត
បញ្ហារឿងលុយកាក់មិនមែនមានតែប៉ុនឹងនោះទេ វាជាដើមហេតុដែលបង្កឲ្យមានបញ្ហាជាច្រើនរាប់មិនអស់។ ដូចច្នេះរស់នៅទៅតាមលទ្ធភាពដែលយើងមានបាន ប្រឹងរកដើម្បីបំពេញតម្រូវការនឹងភាពសប្បាយចិត្ត ពីព្រោះពេលដែលអ្នកលាចាកលោកទៅ អ្នកមិនអាចយកលុយទាំងនោះទៅជាមួយអ្នកបានឡើយ គឺទៅតែខ្លួនទទេ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖