សញ្ញាបញ្ជាក់ថាអ្នកត្រូវបានគេធ្វើបាបនៅកន្លែងការងារឬដោយសារមេរបស់អ្នក

  • 2021-02-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើបាបសម្លុតដោយអ្នកដទៃនោះភាគច្រើនគឺកើតឡើងនៅពេលដែលអ្នកនៅសាលារៀន នៅក្មេងនឹងជំទង់ៗ។ ហើយនៅពេលដែលអ្នកបញ្ចប់ការសិក្សានៅទីនោះ អ្នកនឹងមានអារម្មណ៍ធូរស្បើយ គិតថានឹងលែងមានទៀតហើយ និងបាននិយាយាថា លាហើយការធ្វើបាប។ តែជាអកុសល វានៅតែកើតមានឡើងនៅគ្រប់ទីកន្លែង គ្រប់រូបភាព និងគ្រប់ពេលវេលា។ តាមការស្ទង់មតិរបស់អន្តរជាតិ International Survey បានបង្ហាញថា ១៩ ភាគរយដែលអ្នកនឹងត្រូវបានគេធ្វើបាបនៅកន្លែងធ្វើការ និងជាង ១៩ ភាគរយទៀតអះអាងថាបានឃើញរឿងទាំងនេះកើតឡើង។

ទាំងនេះគឺជាប្រភេទនៃការធ្វើបាបនៅកន្លែងធ្វើការ៖

១. ការស្រែកដាក់ ឬការសន្ទនាបែបគំរាម បំភិតបំភ័យ និងតែងតែទម្លាក់កំហុសដោយគ្មានហេតុផល

២. ការព្រងើយកន្តើយតែជាមួយអ្នក ប៉ុន្តែកេងចំណេញលើលទ្ធផលដែលអ្នកបានខិតខំធ្វើ

៣. តែងតែផ្លាស់ប្តូរពីអ្វីដែលចង់បានជានិច្ច

៤. គេឬមេរបស់អ្នកមានបុគ្គលិកសំណព្វចិត្ត

៥. ហើយនឹងការផ្តល់អ្វីមួយចំពោះបុគ្គលិកដោយអយុត្តិធម៌

ប្រសិនបើអ្នកជួបរឿងទាំងនេះនៅកន្លែងធ្វើការនោះ វាបង្ហាញថាអ្នកកំពុងតែត្រូវបានទទួលការធ្វើបាបដោយប្រយោលហើយ។ អ្នកគួរព្យាយាមរកវិធីល្អៗដើម្បីធ្វើការដោះស្រាយ និងពង្រឹងភាពល្អប្រសើរចំពោះបុគ្គលទាំងសងខាង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den