ចង់ក្លាយជាអ្នកគ្រប់គ្រងដែលល្អត្រូវមានចំណុចទាំងនេះ

  • 2021-02-23 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំគិតថាធ្វើជាមេគេ ការគ្រប់គ្រប់គេ ឬបុគ្គលិកមានភាពងាយស្រួលឲ្យសោះនោះ ពួកគាត់មានទំនួលខុសច្រើនណាស់ដែលត្រូវរ៉ាប់រងតាំងពីក្បាលដល់ចុងជើង។ ហើយអ្នកដែលបានក្លាយជាមេគ្រប់គ្រងល្អនោះគឺមានរឿងច្រើនត្រូវធ្វើទៀតក្រៅពីទំនួលខុសត្រូវលើការងារនឹងបុគ្គលិកនោះ។ ចង់ក្លាយជាមេគ្រប់គ្រងដ៏ល្អម្នាក់នោះ វាមិនអាចកើតឡើយក្នុងពេលមួយថ្ងៃនោះឡើយ វាទាមទារឲ្យមានការលះបង់យ៉ាងខ្លាំងទាំងកម្លាំងកាយ និងកម្លាំងចិត្ត។

ប្រសិនបើអ្នកត្រូវបានដំឡើងដំណែងឲ្យទៅជាអ្នកគ្រប់គ្រងនោះ អ្នកគួរតែព្យាយាមអនុវត្តរឿងទាំងនេះដើម្បីក្លាយជាមេគ្រប់គ្រងដ៏ល្អ៖

  • ទឹកចិត្តនឹងការប្រាស្រ័យទាក់ទងល្អជាមួយបុគ្គលិកជាប្រចាំ
  • ផ្តល់សិទ្ធិពេញលេញនៅពេលមានការសន្ទនាពិភាក្សាអំពីការងារ ឬបញ្ហាផ្ទាល់ខ្លួនរបស់គេ
  • ត្រូវតែជាអ្នកដឹងនាំ ជំរុញលើកទឹកចិត្តទាំងខ្លួនឯងនឹងបុគ្គលិក
  • តែងតែផ្តល់ការសរសើរទៅលើអ្វីដែលពួកគេបានធ្វើ ទោះជាលិទ្ធផលមិនសូវល្អក៏ដោយ
  • ពេលខ្លះវាជាគំនិតរបស់អ្នកមែន តែប្តូរឲ្យទៅជាគំនិតរបស់បុគ្គលិកវិញ
  • ធ្វើឲ្យបរិយាកាសនៅកន្លែងការងារទៅជាកន្លែងដែលមានសុភមង្គលដូចនៅឯផ្ទះ

ហើយអ្នកត្រូវចាំថាមេគ្រប់គ្រងដែលល្អគឺតែងតែអនុញ្ញាតឲ្យបុគ្គលិកធ្វើការបន្ទាប់ពីបានធ្វើការបង្ហាញនឹងបង្រៀនរួច មិនមែនតម្រូវឬបង្ខំឲ្យធ្វើអ្វីៗដែលអ្នកគិតថាចង់នោះទេ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den