របៀបនៃការចៀសឲ្យផុតពីការគិតអវិជ្ជមាន

  • 2021-02-17 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពអវិជ្ជមានតែងតែកើតមានឡើយទៅលើមនុស្សគ្រប់រូប ជាពិសេសនោះពេលដែលមានអ្វីមួយមករំខាន មករារាំង ឬក៏ជាប្រភេទនៃឧបសគ្គនានា។ ភាពវិជ្ជមាននឹងអវិជ្ជមានប្រាកដជាមកទាំងពីរនៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នក ហើយវាអាស្រ័យទៅលើប្រភេទនៃបញ្ហានោះដែរ។ អ្នកខ្លះមានទំនោរផ្លូវចិត្តនៃការគិតដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនៃបញ្ហានោះ តែសម្រាប់អ្នកខ្លះទៀតគឺតែងតែគិត និងយកភាពអវិជ្ជមានមកដាក់មុខជានិច្ច។

ការគិតទៅលើភាពអវិជ្ជមានជាញឹកញាប់នឹងមានផលប៉ះពាល់ជាច្រើនដូចជា សុខភាពផ្លូវចិត្ត ការងារ ក្រុមគ្រួសារ ស្នេហា មិត្តភាព និងជីវិតរស់នៅក្នុងសង្គមប្រចាំថ្ងៃរបស់អ្នក ហើយអាចមានច្រើនជាងនេះទៀត។ តែកុំមានការព្រួយបារម្ភ ពីព្រោះវាអាចកាត់បន្ថយនឹងព្យាបាលបានតាមវិធីមួយចំនួនខាងក្រោមនេះ៖

  • ពេលដែលអ្នកស្ថិតក្នុងដំណាក់កាលអវិជ្ជមាន ផ្លាស់ប្តូរវាឲ្យទៅជាភាពវិជ្ជមានវិញ (ដូចជាការគិតថាអ្នកមិនមានសមត្ថភាពក្នុងការងារនោះ ខ្លាចមិនហ៊ានទៅ តែប្តូរវាវិញថាខ្ញុំត្រូវតែទៅ យ៉ាងហើចណាស់ក៏ខ្ញុំទទួលបានបទពិសោធក្នុងការសម្ភាស និងជាមេរៀនសម្រាប់លើកក្រោយដែរ)
  • ប្រាប់ខ្លួនឯងនឹងធ្វើការកត់ចំណាំក្នុងខួរក្បាលថា រាល់ការនិយាយ ការគិត ការធ្វើអ្វីមួយរបស់អ្នកមិនសូវមានការយកចិត្តទុកដាក់ឡើយបន្ទាប់ពីអ្នកបាននិយាយ និងធ្វើរួចនោះ
  • ធ្វើការសួរសំនួរចំពោះការគិតរបស់ខ្លួនឯង បើសិនអ្នកជាមនុស្សតែងតែគិតភាពអវិជ្ជមាន
  • ផ្តល់ពេលវេលាសប្បាយៗ និងចំណាយពេលតែជាមួយមនុស្សវិជ្ជមាន រឿងវិជ្ជមាន
  • និងព្យាយាមផ្តល់ភាពវិជ្ជមានទៅកាន់អ្នកដទៃឲ្យបានច្រើន ចិត្តសប្បុរសរបស់អ្នក និងតែងតែមានវត្តមានក្នុងការស្តាប់ ការជួយអ្នកដទៃ ហើយនេះគឺជាវិធីដែលមានប្រសិទ្ធិភាពខ្លាំងជាងគេបំផុត

ត្រូវចាំថាវាជារឿងធម្មតាទៅហើយរបស់មនុស្សលោក ភាពសោសៅ ឬក៏អារម្មណ៍ភ័យព្រួយ។ មានថ្ងៃល្អត្រូវសប្បាយរីករាយ តែបើមានថ្ងៃមិនល្អកុំកើតទុក្ខ កុំធ្វើការគិតវិភាគ តែព្យាយាមធ្វើចិត្តឲ្យស្ងប់សម្រាក ដោះស្រាយបន្តិចម្តងៗ និងគិតថាថ្ងៃស្អែកនឹងខុសពីថ្ងៃនេះ៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den