សញ្ញាបញ្ជាក់ថាអ្នកចំណាយពេលអត់ប្រយោជន៍ក្នុងភាពយុវវ័យរបស់អ្នក

  • 2021-02-15 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានជីវិតគឺមានតម្លៃខ្លាំងណាស់ តែពេលខ្លះតើអ្នកធ្លាប់ដែលគិតទេថាអ្នកកំពុងតែចំណាយពេលអត់ប្រយោជន៍ក្នុងភាពយុវវ័យរបស់អ្នក? ជាពិសេសនោះវ័យចន្លោះពី ១៨ ទៅ ២០ ឆ្នាំជាងគឺជាវ័យដ៏សំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ។ វាគឺជាពេលដែលចូលចិត្តភាពសប្បាយរីករាយ ជួបជុំបង្កើតមិត្តភក្តិថ្មីៗ ឬក៏សង្សារ និងជាពេលដែលខិតខំស្វែងយល់អំពីខ្លួនឯង។

ពេលខ្លះអ្នកក៏គិតថាវ័យប៉ុននេះហើយតើមានអ្វី និងបានធ្វើអ្វីខ្លះហើយ ឬក៏ចំណាយពេលអត់ប្រយោជន៍។ ខណៈពេលដែលមានមនុស្សមួយចំនួនទៀតក៏ចំណាយពេលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកប្រាប់ចំណូលសម្រាប់ទៅថ្ងៃអនាគតពីព្រោះពួកគេមិនចង់ឲ្យមានការស្ដាយក្រោយទៅថ្ងៃអនាគត។

ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកកំពុងតែចំណាយពេលនៃភាពយុវវ័យរបស់អ្នកអត់ប្រយោជន៍៖

  • ធ្វើការងារណាដែលឪពុកម្តាយរបស់អ្នកចង់ឲ្យធ្វើ
  • ចំណាយពេលទៅលើប្រព័ន្ធបណ្តាញសង្គមនានាហួសកម្រិត
  • ស្ត្រេសអំពីរឿងគ្រប់យ៉ាងដែលមិនគួរ
  • ការមើលទូរទស្សន៍ លេងហ្គេម និងការមើលរឿងអាសអាភាស
  • ភាពខ្មាសអៀនគ្រប់រឿងទាំងអស់
  • ចំណាយលុយទៅលើរបស់ដែលអ្នកមិនត្រូវការ ឬមិនចាំបាច់
  • កុហកខ្លួនឯងព្រោះតែចង់ឲ្យអ្នកដទៃចូលចិត្តខ្លួនកាន់តែខ្លាំងឡើង
  • ការប្រៀបធៀបខ្លួនឯងជាមួយមិត្តភក្តិ ឬអ្នកដទៃដែលល្អជាងខ្លួនដែលធ្វើឲ្យអ្នកមិនដែលសប្បាយចិត្តចំពោះខ្លួនឯង

ហើយអ្នកត្រូវចាំថារាល់រឿងគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់ទាំងនោះវាមិនមែនអត់ប្រយោជន៍នោះទេ តែអ្វីៗដែលបានកើតឡើងក្នុងឆាកជីវិតរបស់អ្នកវាគឺជាបទពិសោធសម្រាប់ជីវិត វាជាមេរៀនដែលអាចឲ្យអ្នកធ្វើការកែលំអឲ្យបានល្អប្រសើរឡើងទៅថ្ងៃអនាគត។

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den