រឿង ១០ យ៉ាងដែលបង្ហាញថាអ្នកជាមនុស្សមានវិជ្ជាជីវៈខ្ពស់នៅកន្លែងធ្វើការ

  • 2021-02-16 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាពវិជ្ជាជីវៈខ្ពស់ (Professionalism) មិនមែនគ្រាន់តែសំដៅទៅលើការស្លៀកពាក់របស់អ្នកប៉ុណ្ណោះទេ តែវាផ្ដោតសំខាន់ទៅលើចរិតបុគ្គលិក​លក្ខណៈ គុណសម្បត្តិ ការយល់ដឹង ចេះជួយអ្នកដទៃ និងការប្រើពាក្យសម្តីទៅកាន់បុគ្គលដទៃ កូនចៅ ឬចៅហ្វាយរបស់អ្នកឲ្យក្លាយជាមនុស្សជោគជ័យប្រកបដោយវិជ្ជាជីវៈខ្ពស់ដូចជារូបអ្នកដែរ។

ការខិតខំធ្វើការងាររបស់អ្នក ការមកធ្វើការឲ្យទៀងទាត់ពេលវេលាគឺជាការល្អហើយ តែដើម្បីមើលទៅ ឬក្លាយជាបគ្គលដែលមានវិជ្ជាជីវៈនោះអ្នកត្រូវធ្វើនឹងអនុវត្តរឿងទាំង ១០ យ៉ាងនេះជារៀងរាល់ថ្ងៃនៅកន្លែងធ្វើការបស់អ្នក ឬក្នុងជីវិតប្រចាំថ្ងៃ៖

  • ភាពស្មោះត្រង់ ការគោរពឲ្យតម្លៃទៅអ្នកដទៃ និងសិទ្ធិស្មើរៗគ្នា
  • គោរពច្បាប់របស់ក្រុមហ៊ុនដូចជាការស្លៀកពាក់ គោរពពេលវេលាម៉ោងធ្វើការ
  • ទំនួលខុសត្រូវផ្ទាល់ខ្លួន ការទទួលយកកំហុស និងការទទួលយកដំបូន្មានពីអ្នកដទៃ
  • អកប្បកិរិយាល្អ ពាក្យសម្តី និងការនិយាយស្តីត្រូវតែច្បាស់លាស់
  • តែងតែមានភាពវិជ្ជមាន និងជួយអ្នកដទៃជានិច្ច
  • ត្រូវតែជាគំរូដ៏ល្អសម្រាប់អ្នកដទៃ
  • កុំយករឿងផ្ទាល់ខ្លួនមកជះឥទ្ធិពលនៅកន្លែងធ្វើការ
  • បង្កើតទំនាក់ទំនងឲ្យបានល្អជាមួយមិត្តរួមការងារ
  • ត្រូវធ្វើ ឬផ្តល់អ្វីមួយចំពោះបុគ្គលិកដោយមានភាពអយុត្តិធម៌
  • ត្រូវបិទសម្លេងទូរសព្ទជានិច្ចរាល់ម៉ោងធ្វើការ

ដើម្បីចង់ក្លាយជាមនុស្សដែលមានភាពវិជ្ជាជីវៈខ្ពស់នៅកន្លែងធ្វើការនោះអ្នកត្រូវប្រកាន់ខ្ជាប់នូវចំណុចទាំងអស់ខាងលើនេះ វាធ្វើឲ្យអ្នកមានភាពវិជ្ជមាន សប្បាយចិត្តនិងការងាររបស់អ្នក និងជាមួយមិត្តរួមការក៏ដូចជាក្រុមហ៊ុន៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den