ធ្វើយ៉ាងណាបើគ្រួសារមិនទទួលស្គាល់ដៃគូរបស់អ្នក !

  • 2021-02-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលអ្នកកំពុងតែស្រឡាញ់នរណាម្នាក់ និងមានទំនាក់ទំនងជាមួយគេនោះវាជារៀងសំខាន់ណាស់ដែលក្រុមគ្រួសារមានការចុះសម្រុងជាមួយដៃគូរបស់អ្នក។ វាគឺជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្តខ្លាំងណាស់នៅពេលដៃគូអាចធ្វើអ្វីមួយបាន ចូលរួមពិធីនានាជាមួយអ្នកបាន ដោយមិនមានការភ័យខ្លាចពីឪពុកម្តាយរបស់អ្នក។ ប៉ុន្តែវាជារឿងដ៏សោកសៅក្រៀមក្រំប្រសិនបើគ្រួសារខាងណាមួយមិនទទួលស្គាល់ មិនចូលចិត្ត ឬមិនចង់បានអ្នកធ្វើជាកូនប្រសា។

ប្រសិនបើអ្នកជួបរឿងបែបនេះ កុំមានការខឹងឬអាក់អន់ចិត្តជាមួយឪពុកម្តាយ តែត្រូវព្យាយាមធ្វើរឿងទាំងនេះសិន៖

  • រឿងដំបូងដែលអ្នកត្រូវធ្វើនោះគឺស្តាប់សម្តីរបស់ពួកគាត់សិន មុននឹងសន្មត ឬសម្រេចចិត្តថា អ្វីជាអ្វីមួយនោះ
  • បើសិនវាជារឿងតូចតាចទេត្រូវប្រាប់ដៃគូរបស់អ្នកឲ្យដឹង ដូចជាការជក់បារីពេលនៅជាមួយពួកគាត់ជាដើម
  • ជៀសវាងកុំនិយាយរឿងផ្ទាល់ខ្លួនច្រើនពេកបើអាចពេលនៅជាមួយពួកគាត់
  • ឧស្សាហ៍និយាយប្រាប់ឪពុកម្តាយរបស់អ្នកថា ដៃគូអ្នកជាមនុស្សដែលធ្វើឲ្យអ្នកសប្បាយចិត្តជានិច្ច
  • កុំលាក់បាំង នឹងរឹតតែកុំកាន់ជើងទៅខាងណាឲ្យសោះ

អ្នកត្រូវចាំថាឪពុកម្តាយគឺគ្រាន់តែចង់ឲ្យកូនបានល្អ មានសុភមង្គលទៅថ្ងៃអនាគតមុននឹងពួកគាត់ប្រគល់អ្នកទៅនរណាម្នាក់ថែរក្សាជំនួសពួកគាត់នោះ។ ហើយប្រសិនបើអ្នកប្រាកដថាដៃគូរបស់អ្នកគឺជាមនុស្សល្អ ជាគូអនាគត តែគ្រួសារនៅតែមិនយល់ព្រមទៀត ព្យាយាមបង្កើតសុភមង្គលស្នេហារបស់អ្នកទាំងពីរបង្ហាញពួកគាត់ ការយល់ព្រមនឹងមកទាំងស្រុង៕

ប្រភពរូបភាព៖ Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den