ទឹកភ្នែកអ្នកម្តាយស្រក់មិនមែនគ្មានបញ្ហា

  • 2021-02-10 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីចុងសប្តាហ៍មុនមិត្តភក្តិរបស់ខ្ញុំបាននិយាយរាយរាប់អំពីរឿងផ្ទាល់ខ្លួនប្រាប់ខ្ញុំទាក់ទងទៅនឹងអ្នកដែលមានឪពុកម្តាយចាស់ជរារស់នៅឯស្រុក ជារួមនោះគឺរូបគាត់តែម្ដង។ សុធាវី គឺជាបុគ្គលិកធានាមួយរូបដែលមានស្រុកកំណើតពីខេត្តកំពង់ចាម ហើយសព្វថ្ងៃនេះគាត់មានអាយុ ៣០ ឆ្នាំនឹងនៅលីវ។ គាត់បានមកបន្តការសិក្សា និងធ្វើការនៅរាជធានីភ្នំពេញនេះអស់រយៈជាង ១០ ឆ្នាំហើយ។

គាត់បានបញ្ជាក់ប្រាប់ថារៀងរាល់បុណ្យទានម្ដងៗគាត់តែងតែទៅលេងអ្នកម្តាយនៅឯស្រុក។ មកដល់ចំណុចនេះគាត់បានទម្លាក់ទឹកមុខចុះនឹងបាននិយាយថា ម្តាយរបស់ខ្ញុំមិនសូវសប្បាយចិត្តសោះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ គាត់តែងតែសួរខ្ញុំពេលណាទើបរៀបការ ហើយបានធ្វើការប្រៀបធៀបជាមួយនឹងអ្នកដទៃជានិច្ច ពេលខ្លះមានទាំងបង្ខំឲ្យយកអ្នកនេះ អ្នកនោះមករៀបការទៀត ចំណែកខ្ញុំវិញឡើងអស់ពាក្យដោះស្រាយហើយ។

មួយរយៈចុងក្រោយនេះគាត់តែងតែមានការព្រួយបារម្ភ មានអារម្មណ៍សោកសៅ ហើយថែមទាំងយំរហូតរាល់ពេលគាត់និយាយជាមួយខ្ញុំអំពីរឿងនោះ។ ម្តាយខ្ញុំតែងតែសប្បាយចិត្តនឹងខ្ញុំរហូតមកពីព្រោះខ្ញុំមានការងារល្អ ខ្ញុំសប្បាយចិត្តនឹងជីវិតនៅលីវ ប៉ុន្តែឆ្នាំនេះគាត់ឈានចូលជិត ៨០ វស្សាហើយ។ គាត់បានសម្រក់ទឹកភ្នែកនៅចំពោះមុខខ្ញុំហើយបាននិយាយថា ម៉ែកាន់តែចាស់ហើយកូន បើអាចគិតគូបានរកឲ្យហើយទៅទាន់ម៉ែនៅមានជីវិតណាកូន បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបាបចិត្តម្តាយ អារម្មណ៍សោកសៅនឹងបានយំដែរ។

តែអ្វីដែលបានធ្វើឲ្យខ្ញុំយំខ្លាំងនោះគឺពាក្យសម្តីគាត់បញ្ជាក់បន្ថែមថា ម៉ែគ្រាន់តែចង់ឲ្យកូនសប្បាយចិត្តមានអ្នកមើលថែកូនពេលឈឺថ្កាត់ជំនួសម៉ែ ហើយម៉ែក៏សប្បាយចិត្តនឹងការសម្រេចចិត្តរបស់កូនដែរ ធ្វើម៉េចឲ្យតែកូនរស់នៅដោយសប្បាយចិត្តណាកូន គាត់ក៏ចាប់ផ្តើមស្រក់ទឹកភ្នែកយំ ហើយខ្ញុំយំឱបគាត់ដែរ។

សុធាវី បានញញឹមទាំងទឹកភ្នែកតិចៗប្រាប់ខ្ញុំថា គាត់ពិជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ពេលបានលឺពាក្យសម្តីម្តាយគាត់បែបនេះ។ ហើយនេះជាហេតុផលដែលអ្នកត្រូវចុចអានបន្តអត្ថបទនេះ ហេតុផលដែលអ្នកគួរមានគូនៅអាយុ ៣០ ឆ្នាំឡើងទៅ

រូបភាព៖ គាត់សុំមិនឲ្យបញ្ចេញ, Freepik

អត្ថបទ៖ Chrel Den