ចំណុចទាំង ៦ ដែលស្ត្រីមិនដែលមើលរំលងនៅពេលឃើញមនុស្សប្រុស
- 2021-02-11 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចទាំង ៦ ដែលស្ត្រីមិនដែលមើលរំលងនៅពេលឃើញមនុស្សប្រុស
បើសិនជាអ្នកនៅខាងក្រៅ ហើយមានបុរសដើរកាត់ តើអ្នកនឹងសម្លឹងមើលទៅលើអ្វីមុនគេ ឬមួយក៏អ្នកឃើញហើយក្រឡែកចេញភ្លាម? ប្រសិនបើគេនោះអាចទាញយកចំណាប់អារម្មណ៍ពីអ្នកបាន តើវាជាអ្វីដែរ សម្រស់ រូបរាង ឬការស្លៀកពាក់របស់គេ។ ហើយក្នុងនោះយើងមិននិយាយឬរាប់បញ្ចូលទៅលើទ្រព្យសម្បត្តិឡើយ គឺតែទៅលើការមើលឃើញពីអ្នកដទៃ មនុស្សជុំវិញខ្លួន និងជាពិសេសនោះគឺមនុស្សស្រីប៉ុណ្ណោះ។
តាមលទ្ធផលនៃការស្ទាបស្ទង់មតិរបស់អ្នកចិត្តវិទ្យាពីររូបបានបង្ហាញប្រាប់ថាក្នុងចំណោមមនុស្សស្រី ១០ នាក់មាន ៩ នាក់ដែលនឹងមើលទៅលើគុណសម្បត្តិខាងក្រៅទាំង ៦ ចំនុចរបស់បុរសនោះ។ ទាំងនោះរួមមានដូចជា៖
១. សម្លៀកបំពាក់ មិនចាំបាច់ថាថ្មី មានតម្លៃថ្លៃ ឬប្រេនៗនោះទេ គឺបែបសមរមជាលក្ខណៈស្ទាយ
២. ទម្រង់មុខមាត់ គឺជាចំណុចពិសេសដែលនារីៗតែងសម្លឹងមើលមិនដាក់ភ្នែកបើគេនោះមានមុខមាត់សង្ហា
៣. សក់ក្បាល ត្រឹមថាកាត់ឲ្យខ្លីមានរបៀបនោះបានហើយ ពីព្រោះនារីៗនឹងសម្លឹងមើលពីក្បាលដល់ចុងជើង
៤. ស្បែកជើង មិនមែនឲ្យតែស្បែកជើងឃ្លុបគឺសង្ហានោះទេ ត្រូវពាក់ឲ្យត្រូវទៅនឹងសម្លៀកបំពាក់ និងពេលវេលា
៥. ដំណើរពេលដើរ និងទំរង់រូបរាងពេលឈរ ដើរកោងៗគ្មាននារីណាមើលនោះទេ ដើរបែបភាពជឿជាក់ ស្វាហាប់រឹងមាំបែបលក្ខណៈបុរស ឬបើអាចដូចជាអ្នកដើរម៉ូដទៀតនោះគឺនឹងអាចទាញចំណាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា
៦. សាច់ដុំ និងគូដ អ្នកណាក៏មើលដែលនៅពេលឃើញបុរសមានសាច់ដុំធំៗ ជាពិសេសនោះគឺសាច់ដុំគូដ អ្នកណាក៏មិនរំលងដែរ
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖