តើបុរសបែបណាដែលល្អបើផ្អែកទៅលើការងាររបស់គេ?
- 2021-02-10 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើបុរសបែបណាដែលល្អបើផ្អែកទៅលើការងាររបស់គេ?
ការជ្រើសរើសដៃគូសង្សារដោយផ្អែកទៅលើការងាររបស់គេនោះ ស្តាប់ទៅដូចជាមានការរើសអើយបន្តិចហើយសម្រាប់នារីៗយើងចំពោះបុរស។ ហើយវាកាន់តែយ៉ាប់ទៀតបើសិនជាអ្នកសម្លឹងមើលតែទៅលើប្រាក់ចំណូលគេនោះ។
តើអ្នកដែលឆ្ងល់ខ្លួនឯងទេថាមូលហេតុអ្វីបានជាខ្លួននៅលីវយូរម្ល៉េះ បើទោះបីជាខ្លួនស្អាតប៉ុនណាក៏ដោយ? ប្រាកដណាស់ដោយសារតែអ្នករង់ចាំបុរសគ្រប់លក្ខណ៍ ហើយសុំសួរខ្លួនឯងម្តងទៀតមើលថា នៅលើលោកនេះមានមនុស្សគ្រប់លក្ខណ៍ដែរ ! ត្រូវចាំថាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះនោះទេ។ អ្នកណាៗក៏ចង់បានបុរសដែលមានការងារល្អប្រាក់ចំណូលខ្ពស់ដែរ ដើម្បីការផ្គត់ផ្គង់ទៅថ្ងៃអនាគត។ តែសម្លឹងមកមើលខ្លួនឯងវិញសិន តើអ្នកមានការឬអត់ ធ្វើអ្វី មានជំនាញអ្វី និងពូកែខាងអ្វី! កុំគិតថាមានតែស្រីៗទេដែលយកវីធីនេះមកប្រើ ពីព្រោះភាគច្រើននៃប្រុសៗសម្លឹងមើលតែទៅលើរូបសម្រស់ និងចរិតលក្ខណៈ។ មានអ្នកខ្លះក៏គេសម្លឹងមើលទៅលើសម្ថតភាពរបស់អ្នកដែរ។
ទោះជាយ៉ាងណាក៏ដោយការសម្លឹងមើលទៅលើមុខជំនាញការងាររបស់បុរសនោះអាចនឹងជួយឲ្យអ្នកអាចជ្រើសរើសបុរសដែលសក្កសមនឹងអ្នកសម្រាប់ថ្ងៃអនាគតបានល្អប្រសើរ។
វីធីដែលអ្នកត្រូវធ្វើនោះគឺ ការប្រៀបធៀបសមត្ថភាពរបស់អ្នកជាមួយនឹងសមត្ថភាពរបស់បុរសនោះ៖
ជារួមអ្នកមិនអាចធ្វើការជ្រើសរើសបុរសដោយផ្អែកទៅលើការងាររបស់គេនោះទេ ពីព្រោះគេនិយាយថា ការងារខ្លះល្អតែមើលមិនល្អស៊ី តែអ្នកត្រូវសម្លឹងមើលទៅលើទឹកចិត្តនៃក្តីស្រឡាញ់ និងចំណេះដឹងជិវិតរបស់គេ ឬអាចនិយាយបានថាអ្នកដែលធ្លាប់ឆ្លងកាត់ជីវិតលំបាកៗជាច្រើនរួចហើយ៕
ប្រភពរូបភាព៖ Freepik
ចុចអានបន្ត៖